» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4287 នាក់

ម្សិលមិញ 6785 នាក់

សរុប 19427730 នាក់

ក្រុម​និ​ន​ចា ខ្មាន់កាំភ្លើង បាន​រំដោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​១​នាក់​គេច ខ្លួន​ដោយ​សយ​វត្ថិ​ភាព​?!


​ខេត្តសៀមរាប​៖​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៧​សីហា នៅគ្លីនិកធ្មេញចិន្តាក្រុងសៀមរាបមន្ដ្រី​ពន្ធនាគារ​ចំនួន​៤​នាក់​ត្រូវបាន​ខ្មាន់​អាវុធ​ភ្ជង់​ចាប់​ក្រៀក​ចងហើយ រំ​ដោះយក​ទណ្ឌិត​គ្រឿងញៀនជន​ជនជាតិ​ចិន​ម្នាក់​ដែល​មានទោស​ជាប់គុក​៥២​ឆ្នាំទៅ​បាត់​ស្រមោល។​a drug taphoula 

​ករ​ណិ​យ៍​នេះ​បានកើត​ឡើង​ពេល​នគរបាល​៤​នាក់​នោះ​បញ្ជូន​ទណ្ឌិត​គ្រឿងញៀន​ចិន ទៅ​ព្យាបាល​ធ្មេញ​គ្លី​និ​ច​ធ្មេញ​ចិន្តា​ស្ថិតនៅ​ភូមិ​តាភុល​សង្កាត់​ស្វ​យ​ដង្គុំ​ក្រុង​សៀមរាប​តាមសំណើរពេទ្យប្រចាំពន្ធនាគារខេត្តសៀមរាប។ លុះ​ពេល​កំពុង​អង្គុយចាំ​ពេទ្យ​ធ្វើ​ធ្មេញ ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​៥​នាក់ មាន​ពាក់​ស្រោម​មុខ ស្រោមដៃ និង​ប្រដាប់​ដោយ​អាវុធ​ដែល​ត​កាណុង​ខ្ទប់​សំឡេង ចូលមក​ធ្វើ​សកម្មភាព ហើយ​ជនសង្ស័យ​បាន​ចូលទៅ​រំដោះ​អ្នកទោស​ចេញទៅ​បាត់​។ ពេលធ្វើ​សកម្មភាព​នោះ ក្រុម​ខ្មាន់កាំភ្លើង​បាន​យក​ខ្សែរូត​ចងរឹត​ដៃ​មន្ដ្រី​ពន្ធនាគារ ចំនួន​៤​នាក់​ថែមទៀត​។​

​ក្រោយ​រំដោះ​ក្រុម​ខ្មាន់កាំភ្លើង បាន​ឡើង​ជិះ​រថយន្ដ​មួយគ្រឿង ម៉ាក Lexus 330 ពណ៌​ផ្សេង​បារី ពាក់​ផ្លាកលេខ​ភ្នំពេញ​2AA-4315 គេចខ្លួន​បាត់ស្រមោល​។ រំលង​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​សម​ត្ត​កិច្ច​រកឃើញ រថយន្ដ​ដែល​ជិះ​ធ្វើ​សកម្មភាព​នោះ ត្រូវបាន​គេ​ប្រទះឃើញ​យកទៅ​ផ្លុ​ង​ចោល​។ ក្នុងនោះ​សមត្ថកិច្ច​ជំនាញ​ប្រទះឃើញ កាំភ្លើងខ្លី​ទំនើបៗ​ចំនួន​៥​ដើម​សម្រប​ធ្វើ​សកម្មភាព និង​សម្ភារ​ដូចជា​អាវ​ក្រោះនិងរបាំងមុខ​មួយចំនួនទៀត​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ កំពុង​រួមដៃគ្នា​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ឧក្រិដ្ឋជន​។​

​លោក ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ឲ្យ​ដឹងថា ពិរុទ្ធជន​ឈ្មោះ Chen hsin han អាយុ​៤៥​ឆ្នាំ​ជនជាតិ​ចិន ជាប់ទោស​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដែល​ចំនួន​ទោស​ជាង​៥០​ឆ្នាំ​។​
​មេក្លោង​រូបនេះ​ជា​ជនជាតិ​ចិនតៃវ៉ាន់ ត្រូវបាន​ចាប់ និង​ឃុំខ្លួន កាលពី​ថ្ងៃទី​១១ ខែកុម្ភ​: ឆ្នាំ​២០០៩! តុលាការ​បាន​កាត់ទោស​ជននេះ អោយ​ជាប់ពន្ធនាគារ​ចំនួន​៥២​ឆ្នាំ​។​នៅពេលនេះ​កម្លាំង​នគរបាល​ជាច្រើន​អង្គភាព ព្រមទាំង​បញ្ជូន​ចេញពី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ផង​នោះ បាននិងកំពុង​រួមដៃគ្នា​តាម​ចាប់​មកវិញ​! ចាំមើល​ថា​តើ​ថា​សមត្ថកិច្ច អាច​នឹង​ចាប់​អ្នកទោស​រូបនេះ រួមទាំង​ក្រុម​ឧក្រិដ្ឋជន ដែល​បាន​ទៅ​រំដោះ​នោះ មក​ធ្វើការ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ព្រោះនេះ​ជា​បទឧក្រិដ្ឋ ។​បើ​តាមមើល​ពួកនេះ​អាច​មិនមែនជា​ជនជាតិខ្មែរ​ក៏​ថា​បាន​។​ព្រោះ​វា​មិនបាន​យក​អាវុធ​ដែល​ធ្វើសកម្មភាព​ទៅជា​មួយ​ទេ​។​​ឡាន​ដែល​ក្រុម​ប្រដាប់អាវុធ​ជិះ​វា​ពិតជា​ជួល​គេ​ទេ​ចឹងសមត្តកិច្ចអាចតាមរកបក្រភពបាន។​អ្វីសំខាន់​ពួក​វារៀបចំ​ផែនការ​បានល្អ​បានសេចក្តីថា​មាន​ទំនាក់ទំនង​គ្នា​ខាងក្រៅ​ក្នុង​ទឿ​ប​អាចធ្វើ​សកម្មភាព​បាន​?៕a drug taphoul a drug taphoul1 a drug taphoul3 a drug taphoul4 a drug taphoula1 a drug taphoula2