» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8835 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699006 នាក់

ពី​ក្រុមចោរ​ដ៏​សកម្ម ក្លាយជា​ប៉ូលិស ! ស្រាវជ្រាវ​ទៅ​បុគ្គល​នោះ​ជា​កូន​ស្នងការរង​ខេត្ត​

​ខេត្តស្ទឹងត្រែង​៖​ប្រភពពី​សមត្ថកិច្ច​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា មាន​មន្ត្រីនគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​ដែន​គោក​៧០១​មួយរូប កាលពី​កំឡុង​ឆ្នាំ​២០១៣ ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​អោយ​ជាប់ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​និង​ព្យួរ​អោយនៅ​ក្រៅ​ឃុំ ។a army thief 

នា​កំឡុង​ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​ម្នាក់ៗ​មានការ​ភិតភ័យ ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​កំឡុង​ឆ្នាំ​នោះ​គឺ​កក្រើក គ្រា​កើតមាន​ករណី​ឆក់​ប្លន់​សកម្ម​ដ៏​គួរអោយខ្លាច ដោយមាន​មេក្លោង​ចាត់តាំង​មុនពេល​ចេញ​ធ្វើ​សកម្មភាព តែ​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចុះបង្ក្រាប​បាន​ដែលជា​មេក្រុម​ចាត់តាំង​ម្នាក់ ។​បុក​គ្គល​ជា​មន្ត្រីនគរបាល​នោះ​មានឈ្មោះ ចាន់ សុភ័ក្ត្រ​។​បុគ្គល​ឈ្មោះ​ចាន់ សុភ័ក្ត្រ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣ ក្រោយ​មួយថ្ងៃ បន្ទាប់​ចេញ​ធ្វើ​សកម្មភាព​ឆក់​កា​ប៉ូ​ប​អ្នកធ្វើដំណើរ​បាន​ដោយ​សុវត្ថិភាព នៅ​ថ្ងៃទី​៥ មិថុនា​ឆ្នាំ​២០១៣ ។​ក្រោយ​ការចាប់ខ្លួន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​ជនសង្ស័យ ឈ្មោះ​ចាន់ សុភ័ក្ត្រ ទៅ​បង្ហាញ​ទីតាំង​ដែល​ខ្លួន​យក​សំណាក​វត្ថុតាង​ឆក់​ពី​ជនរងគ្រោះ​ទៅ​ប្លុង ចោល ស្ថិតនៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​

​ប្រភពព័ត៌មាន​មួយទៀត​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អោយដឹងថា​ករណី​យ៍​នេះដែរ អង្គភាព​កងរាជអាវុធហត្ថ​ធ្លាប់បាន​បដិសេធ​ក្នុងការ​ជ្រើសរើស​ចូល​បម្រើ​ការងារ​ក្របខ័ណ្ឌ​យោធិន​កងរាជអាវុធហត្ថ​ដោយសារ​ស្រាវជ្រាវ​ទៅ​បុគ្គល​នោះ​មាន​ប្រវត្តិ​ចាប់ខ្លួន​ពី​កម្លាំង​នគរបាល ពាក់ព័ន្ធ​រឿងអាស្រូវ​បទល្មើស ក្រោម​មក​ក៏ត្រូវ​បាន​ចូល​ជា​មន្ត្រីនគរបាល​ស្ងាត់ៗ​ដោយ​ពុំ​ដឹងថា​ចូល​ប្រឡង​តាម​ក្របខ័ណ្ឌ​ស្របច្បាប់​រឺ​ចូល​បាន​តាម​ជើងខោ​នោះទេ​។​

លោក ចាន់ សុភ័ក្ត្រ មាន​ឋានៈ​អនុសេនីយ៍ត្រី​នៃ​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​ដែន​គោក​៧០១​ត្រូវបាន​គេ​ដឹងថា ជា​កូនបង្កើត​របស់លោក ចាន់ សុ​ផា ដែល​បច្ចុប្បន្ន​ជា​ស្នងការរង​ទទួល​ផែន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​ដែន​គោគ​៧០១​។​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​ចាន់​សុភ​ក្រ័​បានទេ​លើ​សេចក្តីរាយការណ៍​នេះ​ថា​តើ​លោក​មាន​ព្រះរាជក្រឹត្យ​លើកលែងទោស​ដែរ​ឬ​អត់​ទើប​អាច​ចូល​ជា​មន្ត្រីនគរបាល​បាន​?៕a army thief1 

​