» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11346 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701517 នាក់

គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​



​ភ្នំពេញ ៖ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​(​គ​.​ល​.​ក​.) បានស្នើ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​គ្រប់​មធ្យោបាយ និង​ហាមឃាត់​រាល់​ការផលិត​មាតិកា​តាម​បណ្តាញ​សង្គម​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គ​.​ល​.​ក​.​នាពេល​ថ្មីៗ​នេះ​។​a game onligne 

​តាមរយៈ​សេចក្តីជូនដំណឹង​គណៈកម្មកា​រ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ឲ្យ​ដឹងថា​៖ បន្ទាប់ពី គ​.​ល​.​ក​. ពិនិត្យឃើញថា បុគ្គល​មានអំណាច​មួយចំនួន នៅតែ​បន្ត​មាន​សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ល្បែង​ពាណិជ្ជកម្ម ដោយ​ពុំមាន​ការអនុញ្ញាត​ពី គ​.​ល​.​ក​. ដោយមាន​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អន​ឡាញ មានការ​ចូលរួម​ពី​សាធារណជន និង​បុគ្គល​ដែលមាន​ប្រជាប្រិយភាព (Influencers) ក្នុងការ​ផ្សព្វផ្សាយ​ផលិត​វីដេអូ​ខ្លីៗ និង​បង្កើត​មាតិកា​កម្សាន្ត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​មាន​ខ្លឹមសារ​អូសទាញ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​លេងល្បែង​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​។​

​ប្រភព​ដដែល​គូសបញ្ជាក់ថា «​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ផ្សាយពាណិជ្ជកម្ម​អំពី​ល្បែង​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ និង​គ្រប់​មធ្យោបាយ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​»​។​
​អ្នក​ផលិត​វីដេអូ អ្នកបង្កើត​មាតិកា​កម្សាន្ត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បុគ្គល​ពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​ការផលិត ការផ្សព្វផ្សាយ ឬ​ការ​ចែកចាយ​វីដេអូ ឬ​មាតិកា​កម្សាន្ត​ដែលមាន​ខ្លឹមសារ​ផ្សព្វផ្សាយ​អំពី​ល្បែង​ពាណិជ្ជកម្ម និង​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អន​ឡាញ​គ្រប់​ប្រភេទ​។ រាល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការចូលរួម​ផ្សព្វផ្សាយ ឬ​ចែកចាយ​វីដេអូ​ដែលមាន​ខ្លឹមសារ​ផ្សព្វផ្សាយ​អំពី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​គ្រប់​រូបភាព ជា​សកម្មភាព​ខុសច្បាប់​!​។​

សូមបញ្ជាក់ថា​កាលពី​ចុង​អាណត្តិ​ទី​៦​នៃ​រាជរដ្ឋាភិបាល​ក៏មាន​ការបង្កើត​ក្រុម​បង្ក្រាប​ល្បែងស៊ីសង​និង​ការជួញដូ​មនុស្ស​មួយ​ដែរ​ដឹកនាំ​ដោយ​លោក​សុខ​ផល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​តែ​លទ្ធផល​នៃ​ការបង្ក្រាប​គឺ​ធ្វើបាន​តែមួយ​ដង្ហើម​ចង្រឹត​ហ​លយ​ក៏​រលត់ទៅវិញ​ដោយ​មិនឃើញ​មានការ​ប្រកាស​លទ្ធផល​ការងារ​អ្វី​ឡើយ​ដេ​ល​ធ្វើ​ឲ្យ​គេ​ជឿថា​ក្រុម​បង្ក្រាប​ជួប​ឧ​បស​គ្គ័​និង​បរាជ័យ​។​a sok  game a sok  game2 
​