» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11975 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702146 នាក់

លោកស្រី​សុ​ផុន ប្រធាន​ធម្មការ​ស្រុក​ស្រីស្នំ ឃុបឃិត ជាមួយ មេឃុំ មេភូមិ លក់​ដី​សហគម​ន៏ ជិ​ង ២០០ ហិកតា


​សៀមរាប​៖​លោកស្រី សុ​ផុន​ប្រធាន​ការ​រិ​យា​ល័យ​ធម្មការ​សាសនា ស្រុក​ស្រីស្នំ​ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​ចោទថា ឃុបឃិត ជាមួយ​លោក​ចៀប​ចប មេឃុំ​ស្លែង​ស្ពាន មេភូមិ​គោក​ភ្នៅ ឈ្មោះ​ហូ​សឿ​យ លក់​ដី​សហគម​ន៏​ជិត​២០០​ហិកតា​ស្ងាត់ៗ យកប្រាក់​ចែកគ្នា​ចាយ ។ a sim land 

​ប្រជា​សហគម​ន៏​ច្រើន​អ្នករស់នៅ​ភូមិ​គោក​ព្នៅ​បាន ឲ្យ​ដឹងថា អំពើ​ដែល​អាជ្ញាធ​ស្រុក​ប្រព្រឹត្ត​កន្លង​ហើយ​មិនគួរ​សរសើរ​ទេ ហើយ មិនអាច​ទទួលយកបាន និង មិន​ជាទីគោរព​ដល់​ពួកគាត់​ឡើយ​។ ​លោក ដឿ​ភា​ត់​ប្រធាន​សហគម​ន៏ លោក​ផន​ធា ដំណាង់​អ្នកភូមិ​ឲ្យ​ដឹងថា ដី​សហគម​ន៏ ជិត​១០០​ហិកតា​ត្រូវ​ពួក​ជនខិលខូច​លក់ ទៅ​ឲ្យ​ឈ្មួញ​មួយក្រុម​៖១ ឈ្មោះ​ព្រុំ​ប៊ុន​ថា ។​២​ឈ្មោះ​ផៃ​ជិត​១០០​ហិកតា ផ្ទះ​នៅ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ ។

​ពួកគាត់​បន្តថា​កាលពី ដើមឆ្នាំ​២០១៩ មេភូមិ​ឈ្មោះ​ហូ​សឿ​យ​រក​កលល្បិច ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ មួយ​គ្រូ​សារ ១​ហិកតា​ឫ​២​ហិកតា ហើយ​មេភូមិ​មេឃុំ​ចេញ​លិខិត​កាន់កាប់​ឲ្យ​ហើយ​។ មេឃុំ​ឈ្មោះ​ចៀប​ចប ប្រមូល​ដី​នោះ​លក់​ទាំងអស់​យកប្រាក់​។ ចំណែក​ប្រាក់​វិញ អ្នកមានអំណាច​ឲ្យ​ប្រាក់​ម្ចាស់​ដី​តិចតួច​បំផុត ចំ​ណែ​អ្នករស់នៅ​ភូមិ​គោក​ព្នៅ​មានឈ្មោះ​ពីរ​ឫ​បីនាក់​ប៉ុណ្ណោះ ក្រៅពីនោះ​នៅក្រៅ​ភូមិ​។

​ពួកគាត់​បន្តថា ដី​ចំនួន​៤៧ ហិកតា​ដែល​លោកស្រី​សុ​ផុន​ជា​អ្នក​បោះ​មេ​លក់​នោះបាន​ត្រូ​រ៉ូ​វ​គ្នា​ជាមួយ​មេឃុំ មេភូមិ​លក់បាន​ប្រាក់​មួយ​ហិកតា ៧០០​ដុល្លារ​អាមេរិក​។ ​ពួកគាត់​បាន​តវ៉ា​ប្ដឹងទៅ​មេឃុំ ចៅ​វ៉ា​យ​ស្រុក​​ជាច្រើនលើក​ច្រើនសា​រដែ​រ​។ ​នៅ​ថ្ងៃទី​២​ខែ​ឩ​សភា​២០១៩ អាជ្ញាធរ​ស្រុក​បាន​ចុះមក បែងចែក ព្រុំប្រទល់ ដី​ត្រពាំង​ដូន​សុខ​ជា​ដី​សហគម​ន៏ នឹង​ដឺ​ដែល​អ្នកមានអំណាច​លក់​ឲ្យ​ឈ្មួញ មាន​ដែន​កំណត់​ច្បាស់​ហើយ តែ​ថ្មីៗ​នេះ​មេ​ឈ្មួញ​ឈ្មោះ ផៃ​បាន​ឈូស​ព្រៃ​ទន្ទ្រាន​ចូល​យក​ដី​សហគម​ន៏​ជិត ៤​ហិកតា​ទៀត ។

ពួកគាត់​ទៅប្ដឹង មេឃុំ​ចៀប​ចប តែ​ត្រូវ​មេឃុំ​រូបនេះ​ធ្វើលិខិត​ទៅ​គំរាម ៦​ដង​ថា​ហេតុអ្វី​ទៅ​ឃាត់​គ្រឿងចក្រ​គេ ប្រយ័ត្ន​មានរឿង ?​។ អ្នកស្រុក​បន្តថា មេឃុំ​លក់​ដី​ឲ្យ​ឈ្មោះ ផៃ​២០​ហិកតា មួយ​ហិកតា ៧០០​ដុល្លារ​អាមេរិក សារុប​បាន​ប្រាក់​១៤០០០​ដុល្លារ តែ​បាន​ដី​ឲ្យ​ឈ្មោះ​ផៃ​តែ ៧​ហិកតា​ទេ នៅ​ខ្វះ​១៣​ហិកតា​។ ឈ្មោះ​ផៃ​ទៀរ​យកប្រាក់​វិញ​តែ​ត្រូវ​អាជ្ញាធ ថា​គ្មាន​ប្រាក់​ឲ្យ​វិញ​ទេ មិន​ខ្វះ​ទេ​ដី គឺ​ដី​សហគម​ន៏ យ៉ាងនេះ​ហើយ​ពួក​លោកធំ​បើកដៃ​ឲ្យ​ឈ្មួញ​បំពាន​យក​ដី​សហគម​ន៏ ។

​លោក​ហូ​សឿ​យ​ពេល​សួរថា​ប្រជាជន​ចោទ​បង​ឯង លក់​ដី​សហគម​ន៏ រាប់រយ​ហិកតា​ម៉េច​ដែរ​?​។ គាត់​ឆ្លើយថា ខ្ញុំ​សឿ​យ​មិន​ចង់ស៊ី​ញ៉េ​ទេ ព្រោះ​ដីស​ហគ​ម៏ តែ​ស្រុក​ថា មេភូមិ​ឯង​ស៊ី​ញ៉េ​ឲ្យ​ហើយៗ​ទៅ​ចាំ​ដល់​ស្រុក​ចាំ​គិត​គ្នា ។ លោក​ហូ​សឿ​យ​បន្តថា ស្រុក​ឲ្យ​គាត់​ពី​ហិកតា គិត​ជា​ប្រាក់​១២០០​ដុល្លារ​អា​រិច ចំណែក​មេភូមិ​ក្រៅពី​ណឹ​ង បាន​មួយ​ហិកតា ៦០០​ដុល្លា​មេ​រិ​ក​។

​មេឃុំ​ចៀប​ចប ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ខ្ញុំ​មិន​ចង់ស៊ី​ញ៉េ​ទេ​ដឹងថា​ដី​សហគម​ន៏​ដែរ តែ​ហាក់ដូច​ជាមាន​គំនាប​។ រូបខ្ញុំ​ចៀប​ចប មិនបាន​ចំណែក​ដី​ទេ បានតែ​ថ្លៃ​ដៃ​ស៊ី​ញ៉េ​មួយ​ហិកតា ១០​ដុល្លារ​អាមេរិក​ប៉ុន​ណោះ​។ ​លោកស្រី​សុ​ផុន​ពេល​សួរ​តាម​ទូ​ស័ព្ទ​ថា មេភូមិ​មេឃុំ​មិន​ចង់ស៊ី​ញ៉េ​លក់​ដី​សហគម​ន៏​ទេ តែ​បង​បង្ខំ​ពួកគាត់ ឲ្យ​លក់​ដី​នោះ​ទៅ លោក​សុ​ផុន​ឆ្លើយថា ពេល​លក់​ដី​ស្រុះស្រួល​ព្រមព្រៀងគ្នា​ទាំងអស់​ហេតុអ្វី​មក​ឆ្លើយ​ដាក់​តែ​ម្នាក់ៗ លោក​បន្តថា​និយាយ​តាម​ទូ​ស័ព្ទ ស្ដាប់​មិន​អស់​ចាំ​ជួប​ផ្ទាល់​ទៅ​! ។​a sim land1 
​