វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8707 នាក់
ម្សិលមិញ 3974 នាក់
សរុប 15884233 នាក់
ខេត្តព្រៃវែង: កាលពី វេលាម៉ោង១១ និង៣៥ នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ មានករណី ក្រុមអ្នកញៀនល្បែងសុីសងប្រជល់មាន់ បៀរ អាប៉ោង បាននាំគ្នាព្រួត វាយដំនិងបំផ្លាញសម្ភារ: ឧបករណ៍ប្រើប្រាស់របស់អ្នកសារព័ត៌មានបណ្តាលអោយខូចខាត និងមនុស្សរងរបួស ស្រាល ។
លោក ហ៊ន ដែលមហាជនជាច្រើន បានស្គាល់គាត់ តាម រយ: ផេកfacebook ផ្លួវការរបស់គាត់ឈ្មោះ KH PLus ដែលតែងតែ ចុះយកព័ត៌មានពិតៗទាន់ហេតុការណ៍ ឡាយ ផ្សាយផ្ទាល់ភ្លាមៗនៅ ហ្នឹងកន្លែងកើតហេតុ អោយមហាជនបាន ឃើញ បានដឹង បានសប្បាយរីករាយ ទៅតាមសិល្ប:នៃការ និយាយនិងកាយវិការ របស់គាត់ម្តងៗ នោះ ត្រូវពួកអ្នកលេងល្បែងសុីសង១ក្រុម ព្រួតគ្នាវាយដំប្រើហិង្សា យ៉ាងកំរោលមកលើរូបគាត់ (ហ៊ន) និងក្រុមការងាររបស់គាត់ ពេលចុះទៅយកព័ត៌មាន ផ្សាយឡាយផ្ទាល់ ពីទីតាំងបនល្បែងស៊ីសង ដុះ ស្នឹម១កន្លែង ស្ថិតក្នុងភូមិស្គារខាងកើត ឃុំគោកចក ស្រុកកំពង់ត្រ បែក ខេត្តព្រៃវែង ។
តាមរយ:ឃ្លីប Videos នៃការឡាយនោះ គឺលោក ហ៊ន បានស្នើសុំអោយអស់លោក អាជ្ញាធរ សមត្ថកិច្ច អធិការនគរបាលស្រុកកំពង់ត្របែក និងលោក ស្នងការនគរបាលខេត្ត ព្រៃវែង ចុះមកបង្ក្រាបទីតាំងបនល្បែងសុីសងអត់ច្បាប់ដុះស្នឹឹម (ដំណើរការយ៉ាងរលូនជាង៣ឆ្នាំមកហើយ) ព្រោះពួកគេបាននាំគ្នាពពាក់ពពូនចូលទៅ លេងល្បែងប្រជល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេងគ្មានខ្លាចឆ្លងជម្ងឺកូុវីត១៩ អីទេ ។ ទោះជាមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចតេជោបានដាក់ចេញ អោយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុក ដាក់អនុវត្តយ៉ាងតឹងរឹុងបំផុត ចំពោះពួកអ្នក ប្រព្រឹត្តល្មើសនឹងបំរាម របស់ក្រសួងសុខាភិ បាល ក្នុងខណ:ពេលជម្ងឺ កូវីត១៩ កំពុងរីករាលដាលនេះ ។
តែ រហូតមកដល់ពេលនេះ មហាជន និងប្រជាពល រដ្ឋកំពុងរង់ចាំមើលចំ ណាត់ការរបស់អាជ្ញាធរ សមត្ថកិច្ច ពិសេស គឺលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរ បាលខេត្តព្រៃវែង និងលោក ជា សុមេធី ចៅហ្វាយខេត្ត ហើយក៏ជាគណ: បញ្ជាការឯក ភាពខេត្តព្រៃវែង មានវិធានការបែបណាចំពោះ ករណី ជនដៃ ដល់បង្កហិង្សា យ៉ាងកំរោលមកលើលោក ហ៊ន ជាអ្នកសារព័ត៌មាន ឡើងផ្អើលល្បីសុះ សាយពេញសាកលោក ? ។
ដោយឡែក លោក ហ៊ន ដែលជាជនរង គ្រោះក្នុងអំពើហិង្សានេះ បានប្រាប់មកភ្នាក់ ងារព័ត៌មាន គេហទំព័រ មាតុភូមិ www meatoohoum.com តាមទូរស័ព្ទ នៅព្រឹកថ្ងៃ ទី៨ សីហា ២០២១នេះ ថា ចំពោះករណីនេះ លោកមិនដាក់ពាក្យ បណ្តឹង ប្តឹងផ្តល់អ្វីទៅ ខាងស្ថាប័នណានោះទេ ទោះជារូបលោកទទួល រងរបួសស្រាល និងខូច ខាតសម្ភារ:ឧបករណ៍សំរាប់ឡាយ Videos ក៏ដោយ ។ លោក ហ៊ន បញ្ជាក់ថា: អ្វីដែលខ្ញុំចង់ បាននោះ គឺចង់អោយលោកស្នងការនគរ បាលខេត្តព្រៃវែង និង អាជ្ញាធរខេត្តព្រៃវែង ចុះ បង្ក្រាប បំបិតទីតាំងបន ល្បែងសុីសងក្នុងស្រុក កំពង់ត្របែកនេះចោល ព្រោះប្រជាពលរដ្ឋ ក៏ សំណូមពរចង់បាន បែប នេះដែរ ។
ជុំវិញករណី នេះ ការិយាល័យ គេហទំព័រ មាតុភូមិ បាន សាកសួរ ទៅលោក ព្រំ សន្ធរ ស្នងការនគរបាល ខេត្តព្រៃវែង តាមតេឡេ ក្រាមដែរ តែពុំមានការ ឆ្លើយតប ។ ទោះជាព្រឹត្តិ ការណ៍ ក្រុមអ្នកញៀន ល្បែងស៊ីសងព្រួតគ្នាវាយមកលើអ្នកកាសែត ពេលកំពុងឡាយផ្ទាល់ ផ្សាយជាង១ម៉ោងហើយ ក៏ដោយ ក៏គេពុំឃើញវត្ត មានលោកអធិការនគរ បាលស្រុកកំពង់ត្របែក ដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយដែរ ។ ចាំមើល!ៗៗ តើមេៗថ្នាក់ដឹកនាំខេត្តព្រៃវែង ណាខ្លះជាខ្នងបង្អែកបន ល្បែងស៊ីសង១នេះ ?
បានជាអាចបើកដំណើរការបានយ៉ាងរលូនជាង៣ឆ្នាំមកហើយ ? ករណីនេះប្រជាពលរដ្ឋ និងមហាជន ពិសេសបង ប្អូនអ្នកសារព័ត៌មាន មានការជឿជាក់ និង សង្ឃឹមលើលោកនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិ លោកនឹងមាន វិធានការបង្ក្រាបជាមិនខាន ព្រមទាំងរក យុត្តិធម៌ ជូនលោក ហ៊នហើយជនដៃដល់បង្កហិង្សា គឺប្រាកដជាមិនអាចរត់គេចផុតពី សំណាញ់ច្បាប់បានទេ ៕ ដោយ: សុផល Tel: 086 911 920 / 012 953 824