» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12026 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702197 នាក់

ក្រុមហ៊ុន ជា ប៊ុន​ឃាង រំលោភ​យក​ដី​ចំណី​ប្រ ឡាយ​ព្រែក​ហា ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌ ដង្កោ ដែលជា​សម្បត្តិ​សាធារណ​:​របស់​រដ្ឋ គ្មាន​អាជ្ញាធរ​ថ្នាក់​ណា​ហ៊ាន​ហាមឃាត់​ទេ ?


​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ក្នុង​សង្កាត់​ព្រៃ​សបាន​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច ជា​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យមើល​អំពី​ការ​កេង ប្រវ័ញ្ច​របស់ លោក ជា ប៊ុន​ឃាង ម្ចាស់​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង ទៅលើ​ផ្ទៃដី​ប្រឡាយ ព្រែក​ហា ដែលជា​ប្រឡាយ​មេ​ដ៏​ធំ​សំរាប់​រំដោះ​ទឹក​ចេញ​យ៉ាងសំខាន់​ក្នុង​ទឹកដី​ខណ្ឌដង្កោ​នោះ ត្រូវបាន​លោក ជា ប៊ុន​ឃាង​ចាក់ ដី​លុប​ដោយ​សំអាង​លើ​លិខិតអនុញ្ញាត​របស់​សាលា​រាជធានី​ភ្នំពេញ​ដោយ​ឆ្លៀត គៃបំបាត់​ទំហំ​ផ្ទៃដី​ប្រឡាយ​សាធារណ​:​របស់​រដ្ឋ​រាប់ពាន់​ម៉ែត្រការ៉េ យកទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​ចាក់ដី​បិទផ្លូវ​ទឹក​ស្ពាន ដែល​នឹង​បង្ក​ឱ្យ​លិចលង់​នៅ​រដូវវស្សា​។​a kheang land 

​ប្រជាពលរដ្ឋ​បន្តថា​សព្វថ្ងៃនេះ​សកម្មភាព​របស់​ក្រុមហ៊ុន​បាន​នឹង​កំពុង​ចាក់​លុប​ប្រឡាយ​ធំ​ព្រែក​ហា​សម្រាប់ រំដោះ​ទឹក​ដ៏​សំខាន់​នេះ ស្ថិតនៅត្រង់​ចំណុច​ស្ពាន​មួយកន្លែង​ឆ្លងកាត់​ប្រឡាយ​ព្រែក​ហា​នេះ ផ្លូវ​បេតុង​ឆ្ពោះទៅ​ព្រៃ​.​ស ក្នុង​បុរី​ពិភពថ្មី​ចំការ​ដូង ស្ថិតក្នុង​សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ដូច​មាន​ក្នុង​រូបភាព​)​។​

ប្រជាពលរដ្ឋ​លើកឡើងថា រូបភាព​បែបនេះ ត្រូវបាន​គេ​មើលឃើញថា ក្រុមហ៊ុន​របស់ លោក ជា ប៊ុន​ឃាង ប្រើ​ស្នៀត​កន្ទេល​ធំ​បន្លំ​ដេក គៃបំបាត់ ច្រឹប​យក​ដី​ចំណី​ប្រឡាយ​ដែលជា​សម្បត្តិ​សាធារណ​:​របស់​រដ្ឋ យ៉ាងច្បាស់​ក្រឡែត ប៉ុន្តែ​ហេតុអ្វី​បានជា​ក្រុមមន្ត្រី​ពាក់ព័ន្ធ​មើល​មិន ឃើញ ឬក៏​ត្រូវ​ថ្នាំ​សណ្តំ​ដេកលក់​អស់ហើយ​? ។ ជុំវិញ​សេចក្តីរាយការណ៍ របស់​ប្រជាពលរដ្ឋ​នេះ ការិយាល័យ​និពន្ធ គេហទំព័រ មា​តិ​ភូមិ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ជា ប៊ុន​ឃាង​និង​អាជ្ញាធរ​ខណ្ឌដង្កោ បានទេ ព្រោះ​ពុំមាន​លេខ​ទូ​ស័ព្ទ​ទាក់ទង ៕ អរគុណ​សន្តិភាព​a chea un a kheang land1 
​