» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9172 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136053 នាក់

ឈ្មួញ​មាន​លុយ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក លោក ចេង ចាន់​ដូ​ណា​ ​លោក ងិន ហ៊ុន និង អភិបាលខេត្ត​កំពង់ឆ្នាំង​សម្ងំ​ព្រោះ ត្រូវ​ថ្នាំ​សណ្តំ​? !


​ខេត្តកំពង់ឆ្នាំង ÷ ដីព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​នៅក្នុង​ដែន ឡូត៍ លេខ (១០A)កំពug​ទទួលរង​នូវ​ការរំលោភ​បំពាn​ទ​ន្រា​ន​យក ពី​សំណាក់​អ្នកមាន​លុយ​មានអំណាច​​តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត​សម្ងំ​ឈឹង​​ប្រហែល​ត្រូវ​ថ្នាំ​សណ្តំ ។​ទីតាំង​ដែល​រង​ការរំលោភ​យក​មាន​​ភូមិ​ល្វា ឃុំ ស្វាយ​រំពារ ដែលមាន​ព្រុំប្រទល់​ជាប់​និង ភូមិ ប៉ប្រក ឃុំ សំរោង​​សែន ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង ។

a_ki_chan_na

ពួកក្រុម ឈ្មួញ ដែលមាន​លុយ​មានអំណាច ធ្វើ​សកម្មភាព ឈូសឆាយ​និង​​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​យក​ធ្វើជា​ដី​កម្មសិទ្ធិ​ត្រូវបាន​ប្រជា​​ពលរដ្ឋ​បាន​ស្គាល់​៖ ១ ឈ្មោះ ឡុង គឹមហុង បច្ចុប្បន្ន រស់នៅ​ភូមិ​ប៉ប្រក ឃុំ​​សំរោង​សែន ២ ឈ្មោះ អ៊ុក អៀង បច្ចុប្បន្ន រស់នៅ ភូមិ​ល្វា ឃំ​ុ ស្វាយ រំពារ​៣ ឈ្មោះ កឹ​ក ហៃ បច្ចុប្បន្ន រស់នៅ​ភូមិ ល្វា ឃុំ ស្វាយ រំពារ ស្រុក​កំពង់លែង​​ខេត្តកំពង់ឆ្នាំង ។​

a_ki_chan_na

​អ្នកយកព័ត៌មាន​បាន​ចុះទៅ​ដល់ទី​តាំង​ដី​ខាងលើ នៅ​ថ្ងៃទី ១ ខែ​​មិថុនា ឆ្នាំ ២០១៨ ក៏បាន​ជួប​ត្រាកទ័រ ចំនួន (២) គ្រឿង ដែល​កំពង់​បាន​ធ្វេ​ី​​សកម្មភាព ឈូសឆាយ​និង​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក នៅត្រង់ចំណុច បឹង​ក្រាញ់​ចំណុច ពាម​រះ​ធំ ចំណុច រាំង​ទិល ចំណុច ខាង​ជេ​ី​ង​អន្ទិល​បាយ​ឡៅ ។​

a_kiry_f1

​​ប្រជាពលរដ្ឋ បាន​ប្រាប់ថា សកម្មភាព​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​ខាងលើ​ដែល​អាច​ប្រព្រឹត្តទៅបាន​គឺ​ដោយសារ​មានការ​ចូលរួម​ឃុបឃិត​គ្នា ឬ បាន​បើក​ភ្លេ​ី​ង​ខៀវ​​ពី​សំណាក់​លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង ។​​ព្រោះ ÷ ឈ្មោះ អ៊ុក ដ អៀង នេះ​គេ​បាន​អួត​ក្អេងក្អាង​​ថា រូបគេ​មិន​ខ្លាច​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ​ពី​ស្រុក​ដល់​ខេត្ត​ព្រោះ​អី​គេ​ជា​អយ្យការ​​នៃ​តុលាការខេត្ត​កំពង់ឆ្នាំង​។ ម្យ៉ាងទៀត លោក អ៊ុក អៀង ជា​ថៅកែ​ប្រមូល​ទិញ​ដី​​នៅ​ចំណុច​ខាងលើ​នោ !!! ផងដែរ !!! សូមបញ្ជាក់​ផងដែរ​ថា សព្វថ្ងៃ​ត្រាក់ទ័រ​​ដែល​បាន​ចូលទៅ​ធ្វេ​ី​សកម្មភាព ឈូសឆាយដី​ដែល​អាស្រ័យ​ផល និង ដីព្រៃ​លិច​​ទឹក​នោះ !!! គឺមាន​ជាច្រើន ឃុំ គឺ ឃុំ ដា ឃុំ​ស្វាយ​រំពារ ឃុំ​ច្រ​ណូ​ក និង ឃុំ​​ពោ​ធ៍ ត្រាកទ័រ មាន​ចំនួន ប្រហែល (៧០) គ្រឿង ទៅ (៨០)​គ្រឿង ឯណោះ ។​

a_ki_chan_na1

​ម្ចាស់​ត្រាកទ័រ ទាំងអស់ ត្រូវបាន លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក កំ​​ពង់​លែង ឲ្យ​ទៅ ឲ្យ​ទៅធ្វើ​ច្បាប់​នៅ​សាលាស្រុក​ផងដែរ ។​ត្រាក ទ័​រ ក្នុង​(១)​គ្រឿង ឲ្យ​បង់ពន្ធ ចំនួន {២៥០​ដុល្លា​} និង​លុយ​ក្រោម​តុ​ចំនួន {៥០​ដុល្លា​}​ទៀត !!! ។ ចំពោះ​ដីព្រៃ​លិច​ទឹក​ដែល​បាន ឈូសឆាយ នៅ​ចំណុច​ខាង​លេើ​នេះ​​មាន គណៈកម្មការ​ចម្រុះ​បាន​ចុះ​ត្រួត​ពិ​ត្យ​មើល កាលពី​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ​២០១៨ ម្តង​រួចមក​ហេើ​យ ប៉ុន្តែ​លទ្ធិ​ផល​យ៉ាងណា​នោះ​ពុំ​ទាន់​បានដឹង​ច្បាស់​នៅ​​ឡើ​យ​ទេ !!! ។​k_ngin1

​យោង​ច្បាប់​ស្តីពី​ជលផល ជំពូក​ទី ១៥ ទោស​ប្បញ្ញត្តិ មាត្រា ៩៨ ត្រូ​ផ្តន្ទាទោស​​ក្រោម​បទ​ល្មេ​ី​ស​ជលផល ថ្នាក់​ទ ១ ដែល​ត្រូវដាក់​ពន្ធនាគារ​ពីរ​បី​(៣) ឆ្នាំ ទៅ ប្រាំ​(៥) ឆ្នាំ និង​វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស ជា​សម្បត្តិ​រដ្ឋ ឬ បំផ្លាញចោល និង​ដកហូត​​កិច្ចព្រមព្រៀង ឬ លិខិត អនុ​ញ្ញា​ត្ត ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មេ​ី​សណា​​មួយ​ដូចខាងក្រោម ÷ ១ កាប់ឆ្ការ​គាស់​រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ ហ៊ុមព័ទ្ធ​កាន់​​កាប់​ដីព្រៃ​លិច​ទឹក និង​ព្រៃ​កង​កាង ។​

​ចំណែក លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង បានបញ្ជាក់​​ប្រាប់​តាម​ទូរស័ព្ទ នៅ​ថ្ងៃ សុក ទី ១ ខែមិថុនា ឆ្នាំ ២០១៨ នេះ​ថា លោក​មិនបាន​​ពាក់​ព​ន្ធ័​ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​និង​ធ្វើកា​រិះគន់​នោះ​ឡើ​។​លោក​ប្រាប់ថា​ចំពោះ​ការ​អនុ​ញ្ញា​ត្ត​ច្បាប់ ពី​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ទើប​ធ្វើទៅបាន​។​មិនទាន់​អាច​សុំ​ការ​ព្យ​ល់ពី​លោក​អឹ​ន​ហ៊​ន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​រឿង​ឲ្យ​ច្បាប់​ឈូស​យល​ដីព្រៃ​លិច​ទឹក​ទីតាំង​ខាងលើនេះ​បានទេ​សង្ឃឹមថា​នឹងមាន​ការបកស្រាយ​ជាមិនខាន​!៕