» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11176 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982212 នាក់

សាលាឧទ្ធរណ៍សម្រេចថែមទម្ងន់ទោសលោកកឹមសុខហាមចេញក្រៅប្រទេស៥ឆ្នាំបន្ថែមលើទោសគុក២៧ឆ្នាំ

 

ភ្នំពេញ៖ដូចការប៉ាន់ស្មានតុលាការសាលាឧទ្ធរនៅថ្ងៃទី៣០មេសាក្នុងការប្រកាសសាលក្រមមិនត្រឹមតែមិនទាត់ចោលសាលក្រមសាលាដំំបូងរាជធានីភ្នំពេញលើសំំណុំរឿងលោកកឹមសុខាទេតែ ថែមទាំងហាមប្រាមមិនឲ្យចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំ។a kem court1 

សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។ ក៏ប៉ុន្តែតុលាការតម្រូវឲ្យសមត្ថកិច្ចឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ ដោយដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ។

ករណីបណ្តឹងឧទ្ធរណ៍នេះលោកហេងផេងមេធាវីលោកកឹមសុខាបានបញ្ចេញនូវប្រតិកម្មរបស់ឯកឧត្តម កឹម សុខា ក្នុងលិខិតសម្តីចុងក្រោយ ដែលបានស្នើជូនតុលាការកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ កន្លងមកឲ្យដឹងថា:

[កាសដ៏ស្មុគស្មាញជុំវិញពិភពលោក ក្នុងតំបន់ ជាពិសេសបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និង បញ្ហាសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកំពុងតែជួបការលំបាក ក្នុងអង្គសវនាការ នៃការធ្វើសេចក្តីសន្និដ្ឋានថ្ងៃនេះ ខ្ញុំសូមមិនលើកយកមកបកស្រាយលម្អិតឆ្លើយតបក្នុងការចោទប្រកាន់ និង ផ្តន្ទាទោសខ្ញុំដោយអយុត្តិធម៌ ​តាមសាល ក្រមព្រហ្មទណ្ឌលេខ ១៨២ «ឞ» ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញពេលនេះទេ ខ្ញុំគ្រាន់តែសូមធ្វើសំណូមពរ និងសម្តែងមតិចុងក្រោយដោយសង្ខេបខ្លះ​ៗ ​ជូនក្រុមប្រឹក្សាជំនុំជម្រះ នៃសភាព្រហ្មទណ្ឌសាលា​ឧទ្ធរណ៍ភ្នំពេញ មេត្តាពិចារណា និង សម្រេច ៖

ក.​សំណូមពរ ចំពោះក្រុមប្រឹក្សាជុំនំជម្រះនៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញ ៖

១- សូមមេត្តាសម្រេចបដិសេធសាលក្រមព្រហ្មទណ្ឌលេខ ១៨២«ម» ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ចោលទាំងស្រុង។២-​សូមមេត្តាសម្រេចឲ្យខ្ញុំរួចផុតពីការចោទប្រកាន់ទាំងអស់។៣-​និង ចំពោះមុខនេះ សូមមេត្តាសម្រេចឲ្យខ្ញុំមានសិទ្ធិសេរីភាពវិញចាប់ពីថ្ងៃនេះតទៅ។

ខ.​អំណះអំណាង និងមតិសង្ខេបក្នុងអង្គសវនាការចុងក្រោយ៖​១. ខ្ញុំសូមអះអាងជាឱឡារិកថា ខ្ញុំ កឹម សុខា មិនក្បត់ជាតិខ្មែរជាដាច់ខាត។ ខ្ញុំមិនបានឃុបឃិតជាមួយសហរដ្ឋអាមេរិក ឬ អឺរ៉ុប ឬបរទេសណា ហើយក៏គ្មានបរទេសណាមកឃុបឃិតជាមួយខ្ញុំ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបាត់បង់ជីវិត ឬធ្វើឲ្យបាត់បង់ទឹកដីខ្មែរឡើយ៖

− ខ្ញុំពិតជាមិនបានប្រព្រឹត្តនូវអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេសណា ឬភ្នាក់​ងារបរទេសណាដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង​នឹងព្រះរាជាណាចក្រកម្ពុជា ដូចការចោទប្រកាន់មកលើរូបខ្ញុំតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។− ហើយក៏គ្មានរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាត្រូវរ៉ូវគ្នាជាមួយខ្ញុំ ដោយសម្ងាត់មកបង្កើត​ឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជាឡើយ។

​​២. ​តុលាការសម្រេចចោទប្រកាន់ និង ផ្តន្ទាទោសខ្ញុំដោយមិនមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ទោះបីបានប្រើរយៈពេលនៃកាស៊ើប​អង្កេតជុំនំជម្រះជាច្រើនឆ្នាំ(ជិតមួយទស្សវត្ស)ក៏ដោយ។​​ ជាពិ​សេ​ស​មិនមាន និងមិនបានបង្ហាញភស្តុតាងត្រឹមត្រូវច្បាស់លាស់ ដូចជាៈ

− តើរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាដែលបានមកត្រូវរ៉ូវដោយសម្ងាត់ជាមួយខ្ញុំ(មានតែតួអក្សរ) ហើយក៏មិនឃើញមានប្រទេសដែលចោទថា ខ្ញុំត្រូវរ៉ូវ ដូចជាសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបណា បានមកប្រទូស្តរ៉ាយ ឬមកឈ្លានពានកម្ពុជា នោះទាល់តែសោះ។

− មិនមានភស្តុតាងជាឯកសារនៃកិច្ចព្រមព្រៀងរវាងខ្ញុំ និងបរទេសនោះ សូម្បីតែមួយសន្លឹកក្នុងករណីនេះ។− មិនបានបង្ហាញ ឬបញ្ជាក់ឲ្យបានច្បាស់លាស់ ថាខ្ញុំ និងបរទេសនោះ បានត្រូវរ៉ូវគ្នាជាសម្ងាត់ប្រព្រឹត្តិនៅទីកន្លែងណា (ភូមិ ឃុំ ស្រុក ខេត្ត ឬប្រទេសណា)? នៅពេលវេលាណា (ម៉ោង ថ្ងៃ ខែ ឆ្នាំណា)?

− មិនមានភស្តុតាងបង្ហាញថា មានអំពើប្រទូស្តរ៉ាយ ឬអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា នៅទីណា? ពេលណា? ដោយប្រទេសណា?− សូម្បីតែសាក្សីដែលតុលាការអ្នកជ្រើសរើសកោះហៅមកសាកសួរ ដែលអ្នកខ្លះធ្លាប់មានទំនាស់ជាអ្នកប្រឆាំងនឹងខ្ញុំរួចទៅហើយ ក៏គ្មានភស្តុតាងជាក់លាក់បង្ហាញថា ខ្ញុំបានប្រព្រឹត្តិបទសន្និដ្ឋិភាពជាមួយបរទេសណាដែរ។

​៣- តុលាការបានលើកយកអង្គហេតុជាមូលដ្ឋាន ដើម្បីធ្វើការចោទប្រកាន់មកលើរូបខ្ញុំ ដោយសំអាងលើវីដេអូឃ្លីប ដែលខ្ញុំបាននិយាយជាសាធារណៈនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២0១៣ យកមកកាត់តជាកង់ៗ បាត់ខ្លឹមសារពេញ ខ្លឹមសារពិត ដែលអាចធ្វើឲ្យមានការបកស្រាយបន្លំ ឬការយល់ច្រឡំអំពីខ្លឹមសារ គោលជំហរ និងគោលបំណងពិតរបស់ខ្ញុំ ក្នុងការចូលរួមបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើង។ តុលាការមិនបានយកខ្លឹមសារពិតពេញលេញនៃសន្ទរកថាខ្ញុំក្នុងវីដេអូឃ្លីបទាំងស្រុងពេញលេញមកពិចារណាទេ ទោះបីខ្ញុំបានដាក់ជូនហើយក៏ដោយ។​៤- ចេតនាពិតរបស់ខ្ញុំ គឺចូលរួមបម្រើប្រជាពលរដ្ឋខ្មែរ បម្រើសង្គម បម្រើប្រទេសជាតិ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមមធ្យោបាយអហិង្សា ស្មារតីបង្រួបបង្រួមសាមគ្គីភាពជាតិ មិនយកខ្មែរជាសត្រូវ មិនគុំគួនសងសឹក ដោយចាត់ទុកប្រទេសកម្ពុជាជាមាតុភូមិកំណើតខ្ញុំ ប្រជាពលរដ្ឋខ្មែរជាសាច់ឈាមខ្ញុំ។

ជាពិសេសខ្ញុំគ្មានចេតនាទាល់តែសោះក្នុងការដណ្តើមអំណាច ឬផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយធ្វើបដិវត្តន៍ពណ៌ ធ្វើរដ្ឋប្រហារ ឬទៅឃុបឃិតជាមួយបរទេសណាឲ្យកាប់សម្លាប់ខ្មែរ បំផ្លិចបំផ្លាញធនធានទ្រព្យសម្បត្តិខ្មែរ ឬមកប្រទូស្តរ៉ាយ ឬឈ្លានពានព្រះរាជាណាចក្រកម្ពុជាឡើយ។ ចេតនាក្នុងការបម្រើប្រទេសជាតិរបស់ខ្ញុំ មិនមែនខ្ញុំទើបតែលើកយកមកធ្វើអំណះអំណាងនៅពេលនេះទេ ជាក់ស្តែងជាហូរហែរច្រើនឆ្នាំជាបន្តបន្តាប់មកហើយ ដែលខ្ញុំបានថ្លែងជាសាធារណៈ និងបានអនុវត្តន៍នូវគោលការណ៍ទាំងនេះ ហើយខ្ញុំ និងសហមេធាវីខ្ញុំបានដាក់ឯកសារភស្តុតាងទាំងនេះជូនតុ​លាការ​ជាច្រើនរួចហើយ រហូតដល់មានភាគីផ្សេងខ្លះ សូម្បីតែនៅក្នុងសវនាការរកន្លងមកក៏បានទទួលស្គាល់ពីចេតនា និងគោលការណ៍អហិង្សារបស់ខ្ញុំដែរ។

​៥- ទោះរឿងក្តីនេះបានអូសបន្លាយជាច្រើនឆ្នាំ(ជិតមួយទស្សវត្ស)ហើយក៏ដោយ ក៏ខ្ញុំនៅតែចូលរួម គោរព និងសហការណ៍ជាមួយសមត្ថកិច្ច តាមនិតិវិធីតុលាការ មិនមានការគេចវេស ឬបង្កបញ្ហារឲ្យរាំងស្ទះឡើយ។ ក្នុងរយៈពេលនៃដំណើរការក្តីនេះ ដោយមានការអនុញ្ញាតិពីតុលាការ និងមានទំនាក់ទំនងសម្របសម្រួលជាមួយថ្នាក់ដឹកនាំប្រទេស ខ្ញុំក៏តែងតែចូលរួមតាមលទ្ធភាពក្នុងការគោរពវិញ្ញាណក្ខន្ធ ការរំលែកទុក្ខក្រៀមក្រំ ការផ្តល់ជំនួយសង្គ្រោះដល់ពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ ដោយជម្ងឺកូវីដ១៩ ដោយលង់ទឹក ដោយបាក់អាគារ និងដោយសង្គ្រាមជាដើម។

​៦- ជាថ្មីម្តងទៀត ខ្ញុំនៅតែសង្ឃឹមលើការពិចារណា និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសភាព្រហ្មទណ្ឌ សាលាឧទ្ធរណ៍ភ្នំពេញ នឹងផ្តល់យុត្តិធម៌ដល់ខ្ញុំ ឲ្យខ្ញុំរួចផុតពីការចោទប្រកាន់ និងផ្តន្ទាទោស ដោយឲ្យខ្ញុំមានសិទ្ធិសេរីភាពពេញលេញពីពេលនេះតទៅ។ ក្នុងឱកាសនេះដែរ ខ្ញុំសូមអះអាងថា ទោះបីខ្ញុំធ្លាប់ទទួលរងការឈឺចាប់ដោយអយុត្តិធម៌ក៏ដោយ នៅពេលដែលខ្ញុំមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ក៌ខ្ញុំមិនមានការគុំគួនសងសឹក ខ្ញុំនឹងមិនធ្វើ និងមិនចូលរួមធ្វើអ្វីដែលនាំឲ្យខ្មែរបែកបាក់ នាំឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិ ពីព្រោះខ្ញុំយល់ថា ខ្មែរយើងត្រូវតែពង្រឹង និងពង្រីកនូវស្មារតីមហាសាមគ្គីភាពជាតិឲ្យកាន់តែរឹងមាំ ដើម្បីរួបរួមគ្នាការពារ និងកសាងប្រទេសជាតិយើងទប់ទល់នឹងបរទេសឈ្លានពានទឹកដី។​ខ្ញុំមានជំនឿថា ខ្មែរយើងធ្លាប់បានធ្វើ និងអាចធ្វើបាននូវដំណោះស្រាយរវាងខ្មែរ និងខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ៕]រាជធានីភ្នំពេញ ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦a kem court2