» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7320 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697491 នាក់

ទំហំ​នៃ​ការ​ជួញ​គ្រឿងញៀន​កាន់តែ​ធំ​លោក​ទេសរដ្ឋមន្ត្រី ព្រុំ សុខា​ណែនាំ​ដល់​គ្រប់​សមាសភាព​ត្រូវ​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

 

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៤​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញ​មុខ​ជនបរទេស​ចំនួន ៥​នាក់ និង​គ្រឿងញៀន​ជាង ១​តោន បន្ទាប់ពី​បង្ក្រាបបាន​កាលពីពេល​ថ្មីៗ​នេះ នៅលើ​ដែនសមុទ្រ នៃ​ខេត្ត​ព្រះសីហនុ​។ គ្រឿងញៀន​បង្ក្រាបបាន​នេះ​មាន​ចំនួន ២៥​ធុង ស្មើនឹង​១,០៨២.៥​គីឡូក្រាម ក្នុងនោះ​គ្រឿងញៀន​សុទ្ធ​ចំនួន​១,០២១.២​គីឡូក្រាម​) និង​សម្ភារ​មួយចំនួនទៀត​។ សារធាតុ​ញៀន​ដែល​បង្ក្រាបបាន​នេះ ជា​ប្រភេទ កេ​ត​តា​មីន និង​មេ​តំ​ហ្វេ​តា​មីន​។​ករណី​យ៍​គ្រឿងញៀន​នេះដែរ​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៤ មាន​ករណី​ជួយ​ដូរ​គ្រឿងញៀន ប្រហែក​គ្នា​នេះដែរ ត្រូវបាន​អាវុធហត្ថ​ខេត្តព្រះវិហារ​ប្រទះឃើញ​នៅក្នុង​ឡាន​ដែល​គេ​ប្លុង​ចោល​នៅ​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​សម្តកិច្ចបានបញ្ជូនមនុស្សសង្ស័យ២នាក់និងគ្រឿងញៀនទៅតុលាការហើយដែរ។a prum sokha2 

​ទាក់ទង​និង​ហានិភ័យ​នៃ​គ្រឿងញៀន​ក្នុងស្រុក​ខ្មែរ​ដែល​កាន់​តែមាន​ភាព​ធ្ងន់ធ្ង​នេះ លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ប្រចាំការ បាន​បើក​កិច្ចប្រជុំពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ ឆ្នាំ​២០២៤ នា​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៤ ដោយមាន​ការចូលរួម​តំណាង​ក្រសួង ស្ថាប័ន សមាជិក អង្គភាព​ពាក់ព័ន្ធ និង​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

​នាយ​ឧត្ដមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​រាយការណ៍​ថា សភាពការណ៍​គ្រឿងញៀន​ទាំង​នៅ​ក្របខ័ណ្ឌ​អន្តរជាតិ និង​តំបន់ នៅតែមាន​ការវិវត្ត​ប្រែប្រួល​ប្រកបដោយ​ក្តី​ព្រួយបារម្ភ​។ ទីផ្សារ​គ្រឿងញៀន​សំយោគ បាន​ពង្រីក​ខ្លួន​ធំ​ជាង​មុន ក្នុងពេល​គ្រឿងញៀន​ធម្មជាតិ​មានការ​ថយចុះ​។ ការផលិត​គ្រឿងញៀន​សំយោគ​គឺ​ងាយស្រួល​ក្នុងការ​ផលិត មិន​រើស​ទីតាំង​ផលិត ងាយ​រកសារ​ធាតុគីមី​ផ្សំ ធ្វើឱ្យ​បរិមាណ​គ្រឿងញៀន​សំយោគ​បង្ក្រាបបាន​កើនឡើង​ខ្លាំង ហើយ​ភាព​សុទ្ធ​មាន​កម្រិត​កាន់តែ​ខ្ពស់​លេចឡើង​នូវ​និន្នាការ​ថ្មី​គឺ​ការចាត់តាំង​បញ្ជា​ផលិត ជួញដូរ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​តាម​អន​ឡាញ​) ហើយ​កម្ពុជា​ក៏​នៅតែ​បន្ត​រង​ការគំរាមកំហែង ពិសេស​ការរង​ឥទ្ធិពល​គ្រឿងញៀន​ពី​តំបន់ត្រីកោណមាស​។

​ក្នុងនាម​លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​, នាឱកាស​នោះ លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធាន​ប្រចាំការ បាន​ណែនាំ​ដល់​គ្រប់​សមាសភាព​ត្រូវ​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តាម​វិស័យ​រៀងៗ​ខ្លួន ដោះស្រាយ​បញ្ហា​ប្រឈម ពិសេស​កលល្បិច វិធីសាស្ត្រ និង​បច្ចេកទេស​នៃ​ការដឹកជញ្ជូន ការចែក​ចាយ ការកែច្នៃ​ផលិត​គ្រឿងញៀន​របស់​ឧក្រិដ្ឋជន មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ មាន​ទ្រង់ទ្រាយ​ធំ និង​មាន​លក្ខណៈ​កាន់តែ​ស្មុ​គ្រ​ស្មាញ​ខ្លាំង​ឡើង​៕a drug hear a drug hear1 a prum sokha3 a prum sokha a prum sokha1 

​