» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7712 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697883 នាក់

ថ្លើមធំ​!​ម្ចាស់​គ្រឿង​និង​អេ​ស្កា​វា​ទ័​រ​មួយគ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ទុក ពេល​ជីក​ក៏​កាយ​ដី​តំបន់​២​ធ្វើ​ស្រះ​និង​លើក​ជា​ដី​ទួល​នៅក្នុង​ភូមិ​កំពង់​រាំង


​ខេត្តកំពង់ឆ្នាំង​: អ្នកបើកបរ​រថយន្ត​ម្នាក់​និង រថយន្ត​មួយគ្រឿង​​និង​អេ​ស្កា​វា​ទ័​រ​មួយគ្រឿង ទៀត ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ចាប់​ឃាត់​បញ្ជូន​មកកាន់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមា ញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ចាប់​ឃាត់ ខណៈដែល​ពួកគេ​បាន​ជីក​កាយ​ដី​តំបន់​ពីរ​ធ្វើជា​ស្រះ​និង​លើក​ជា​ដី​ទួល​ជាប់​នឹង​ខ្ទម​អ្នកតា​ដែលជា​ទីសក្ការៈ​បូជា​រប​ស់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​ឆ្នាំ​២០២៣ នៅ​ចំណុច​ខ្ទម​អ្នកតា ក្នុងភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​។​a ky track4 

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា ករណី​ជីក កកាយ​ដី​តំបន់ ២ ធ្វើជា​ស្រះ​និង​លើក​ជា​ដី​ទួល​នៅ​ចំណុច​ខាងលើនេះ​គឺជា​ទង្វើ​ខុសច្បាប់ និង​គ្មាន​ច្បាប់​អនុញ្ញាត ដី​តំបន់​ពីរ​នៅ​ចំណុច​ខាងលើនេះ​មាន​ទំហំ ១០០​ម៉ែត្រ​គុណ​នឹង ៥០ ម៉ែត្រ ដែល​ត្រូវគេ​ជីក​ធ្វើជា​ស្រះ​ជម្រៅ​មួយ​ម៉ែត្រ​កន្លះ​និង​លើក​ជា​ទួល ចេតិយ​និង​ម៉ុង​របស់​សព​របស់លោក ទុំ​សារី ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កំពង់​រាំង​ឃុំ​ស្វាយជ្រុំ ស្រុក​រលា​បៀរ​។​​ស្ត្រី​ម្នាក់​ជា​កូនស្រី​របស់លោក​ទុំ​សារី បាន​ឲ្យ​ដឹងថា គាត់​បាន​ទិញ​ដី​ពី​គេ​ដែលមាន​ឯ ក​សារ​ភូមិ​ឃុំ​ត្រឹមត្រូវ ហើយ​ការជីក​ស្រះ​លើកដី​ធ្វើជា​ទួល​ចេ​តី​យ៍ និង​ម៉ុង​សព​នេះ ជាប់​នឹង​ខ្ទម​អ្នកតា​ដែលជា​ទីសក្ការៈ​ពី​បុរាណ គឺ​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ​ស៊ុយ ជា​អ្នកធានា​អះអាង​រត់​ច្បាប់​សម្រាប់​ការជីក​ស្រះ​និង​លើក​ជា​ដី​ទួល​នេះ​។​

​ដោយឡែក​អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿងចក្រ​ម្នាក់​និង​អ្នក​​បើកបរ​អេស្កាវ៉ាទ័រ​ម្នាក់ បាន​បើក​រត់គេច​ពី​ចំណុច​ខាងលើនេះ​ទោះបី​សមត្ថកិច្ច​ឃាត់​ក៏​មិន​ស្ដាប់ មិនតែប៉ុណ្ណោះ​អ្នកបើកបរ​អេ​ស្កា​វេ​ទ័​រ​នោះ​ពេល​សមត្ថកិច្ច​បើករថយន្ត​តាម​ពីក្រោយ​ស៊ី​ប្លេ​ឲ្យ​ឈប់​គេ​បែរជា​ចង់យក​ប្រមោយ​អេស្កាវ៉ាទ័រ​ខោក​រថយន្ត​សមត្ថកិច្ច​ទៀតផង​។​​ករណីនេះ ក្រោយពី​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឆ្លង​យោបល់​លោក​ព្រះរាជអាជ្ញា​គឺ​ឯកឧត្តម ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ចំណែក​អ្នកបើកបរ​អេ​ស្កា​វ៉ា​ត់​ទ័​រ​ដែល​រត់​គេចខ្លួនបាត់​នោះ និង​បញ្ជូន​រថយន្ត​និង​អេស្កាវ៉ាទ័រ​មក​ទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​។

​ឯកឧត្តម​ព្រះរាជអាជ្ញា​ក៏បាន​បញ្ជារ​ឱ្យ​សមត្ថកិច្ច​តាម ស្រាវ​​ជ្រាវ​អត្តសញ្ញាណ​និង តាម​ចាប់ខ្លួន​ដល់ផ្ទះ​ប​ញ្ជូ ន​មក​តុលាការ​ពិរ​ព្រោះ​ទង្វើ​ខាងលើនេះ​គឺជា​ការ​ប្រ​ឆាំ ង​នីតិវិធី​របស់​សមត្ថកិច្ច​។​ដោយឡែក​ករណី​ឈូសឆាយដី​តំបន់ ២ ជីក​ស្រះ​និង​លើក​ធ្វើជា​ទីទួល ខុសច្បាប់​នៅ​ចំណុច​ខាងលើនេះ​ឯកឧត្តម​ព្រះ​​រាជអាជ្ញា ក៏បាន​បញ្ជារ​ឲ្យ​លោក​លី​ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​ស្រាវជ្រាវ​ការ​ប្លង់​កាន់កាប់​ដីធ្លី និង​កសាង​សំណុំរឿង​ប ញ្ជូ​ន​មក​កា ន់​អយ្យការ​តុលាការខេត្ត​កំពង់ឆ្នាំង​ដើម្បី​ពិនិត្យ​ដោះ ស្រាយ​។​​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ការចុះ​ត្រួតពិនិត្យ​ដោ យ​ផ្ទាល់​របស់​ឯកឧត្តម ឯក ស៊ុន​រស្មី នៅ​ចំណុច​ជីក កកាយ​ដី​ចំណុច​ខាងលើនេះ ឯកឧត្តម​ព្រះរាជអាជ្ញា​ក៏បាន ជួប​សំណេះ​​សំ​ណា​ល ពន្យល់​ណែនាំ​ប្រជា ពលរដ្ឋ​ជា​ម្ចាស់​ដី​នៅ​ក្នុងភូមិ​កំពង់​រាំង​អោយ​យល់​ពី​ច្បាប់ ដើម្បី​ឲ្យ​គាត់​សហការ​ផ្ដល់ព័ត៌មាន​និង​ផ្ដល់​ឯកសារ​ជូន​សមត្ថកិច្ច​ជំនាញ​ដើម្បី​ដោះស្រាយ​ករណី​ខាងលើនេះ​៕a ky track a ky track1 a ky track3 

​