» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9774 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136655 នាក់

នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១៤ តុលា នៅ​ទីក្រុង ប្រាក​នៃ សាធារណរដ្ឋ​ឆែក សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ពី​បំណង​ចង់ ទិញ​យន្តហោះ​ស៊ើបការណ៍ និង​អាវុធ​ពី​សាធារណរដ្ឋ​ឆែក​ថែមទៀត ដើម្បី​ពង្រឹង​វិស័យ​សន្តិសុខ និង​ការពារជាតិ​ដោយសារ កម្ពុជា​ធ្លាប់បាន​ទិញ​យន្តហោះ ស៊ើបការណ៍​ប្រភេទ L-39 ចំនួន ៦ គ្រឿង ពី​ឆែក​រួចហើយ​។​a hun chhek2 

​ក្នុង​សន្និសីទកាសែត​រួមគ្នា ជាមួយ​លោក Andrej Babis នាយករដ្ឋមន្ត្រី​ឆែក សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា​” កាលពីពេល​មុននេះ កម្ពុជា​បាន​ទិញ​យន្តហោះ ស៊ើបការណ៍ L-39 ចំនួន ៦ គ្រឿង​រួចហើយ ។ ព្រឹក​នេះ ខ្ញុំ​ក៏បាន​ស្នើសុំ​ពិភាក្សា អំពី​លទ្ធភាព​កម្ពុជា​អាច​ទិញ នូវ​យន្តហោះ​ស៊ើបការណ៍ L-39 ប្រភេទ ថ្មី ៣ ទៅ ៤ គ្រឿង បន្ថែមទៀត ហើយ​យើង​នឹង​បន្ត​ការពិភាក្សា​ពី​បញ្ហា​នេះ រួមទាំង​អាវុធ​មួយចំនួន ដែល កម្ពុជា​កំពុង​នាំចូល និង​អាច​ថែម​នូវ​អាវុធ​ធុន​ស្រាល មួយចំនួន​ផ្សេងទៀត នៅក្នុង​វិស័យ​ទំនាក់ទំនង​សន្តិសុខ និង ការពារជាតិ​របស់​យើង “​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ កម្ពុជា​និង​សាធារណរដ្ឋ​ឆែក បាន​ចុះហត្ថលេខា លើ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ ដែល​ក្នុងនោះ​មាន អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងសុខាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​អនុវត្ត គម្រោង​សុខាភិបាល​ឆែក VAMED និង អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ឆែក​។​

​បន្ទាប់ពី​ពិធី បដិសណ្ឋារកិច្ច​ផ្លូវការ​រួចមក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​ឆែក បាន​អញ្ជើញ ធ្វើ​ជំនួប​ពិភាក្សា​ចង្អៀត និង​ជំនួប​កំពូល​ទ្វេភាគី រួមទាំង​ពិធី​ទទួលទាន​អាហារ ការងារ​ថ្ងៃត្រង់ ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​រាក់ទាក់​បំផុត​។ ក្នុងជំនួប​កំពូល​ទ្វេភាគី ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឆែក បានធ្វើការ​ពិភាក្សាគ្នា ដោយ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង ទ្វេភាគី​ដ៏​ជិតស្និទ្ធ និង​មាន​ជា​យូរណាស់​មកហើយ ដែល​បាន​ផ្តួចផ្តើម ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​

​ក្នុងជំនួប​កំពូល​គ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បំពេញ​ព្រះរាជតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហការ​យ៉ាង​កក់ក្តៅ​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​។ ក្នុង នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ ដែល​មិនអាច​កាត់ថ្លៃ​បាន របស់​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​ឆែក ដែល​បានផ្តល់​ដល់​កម្ពុជា ក្នុង​គ្រា​លំបាក​បំផុត បន្ទាប់ពី​ការរំដោះ​ប្រទេស​ក្នុង​ឆ្នាំ​១៩៧៩​។​
​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានធ្វើការ​ពិនិត្យឡើងវិញ ដោយ​ក្តី​ពេញចិត្ត ចំពោះ​ការអភិវឌ្ឍ នៃ​ទំនាក់ទំនង​កម្ពុជា​-​ឆែក និង​វឌ្ឍនភាព ដែល​បានធ្វើ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​ជា​ផលប្រយោជន៍​រួម សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ និង​បាន​ប្តេជ្ញាចិត្ត​ពង្រឹង​ចំណងមិត្តភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និង​កសិកម្ម​។​

 មេដឹកនាំ​ទាំងពីរ បាន​ផ្លាស់ប្តូរ​យោបល់ និង​ឯកភាពគ្នា​លើ​ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុក ដាក់​ទៅវិញទៅមក​។ ជាងនេះទៅទៀត មេដឹកនាំ​ទាំងពីរ បានទទួល​ស្គាល់​ពីសារ​សំខាន់ នៃ​ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ពហុភាគី និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​សន្តិភាព និង​សមាហរណកម្ម​ពិភពលោក ដើម្បី​ជា​ប្រយោជន៍ ដល់​ការអភិវឌ្ឍ​ពិភពលោក​។ មេដឹកនាំ​ទាំងពីរ ក៏បាន​ឯកភាពគ្នា​ជំរុញ ទំនាក់ទំនង​នៅ​គ្រប់​កម្រិត រួមទាំង​ផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ខ្ពស់ និង​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ រវាង​ក្រសួងការបរទេស នៃ​ប្រទេស​ទាំងពីរ សំដៅ​ស្វែងរក​កិច្ចសហប្រតិបត្តិការ ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​។​

 សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​ឆែក ចំពោះ​ការ​បង្វែរ​បំណុល ទៅជា​ជំនួយ​អភិវឌ្ឍ សម្រាប់​ប្រទេស​កម្ពុជា ពិសេស​ការបន្ត​គាំទ្រ​ពី​សំណាក់ រដ្ឋាភិបាល​និង​ប្រជាជន​ឆែក ក្នុង​ការបន្ត​គាំទ្រ ផ្តល់ជំនួយ​ក្នុង​វិស័យ​អប់រំ សុខាភិបាល និង​អភិវឌ្ឍន៍ជនបទ ក្រោម​កម្មវិធី​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​។ ក្នុងជំនួប​កំពូល​នោះដែរ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា រៀបចំ​ផែនការ​រួម ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០២១​។​

 នាយករដ្ឋមន្ត្រី​ឆែក Andrej Babis បាន​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា ចំពោះ​សន្តិភាព​និង​ស្ថិរភាព ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស ឆ្ពោះទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព​។ លោកនាយក​រដ្ឋមន្ត្រី​ឆែក បានបង្ហាញ​ការជឿជាក់​យ៉ាង មុតមាំ​ថា ប្រទេស​កម្ពុជា នឹង​សម្រេច​គោលដៅ ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គោរព​អញ្ជើញ លោកនាយក​រដ្ឋមន្ត្រី​ឆែក Andrej Babis មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា តាម​ពេល​ដ៏​សមស្រប​។ លោកនាយក​រដ្ឋមន្ត្រី បានទទួល​យក​នូវ​ការអញ្ជើញ ដោយ​សេចក្តី​រីករាយ និង បាន​ថ្លែង​នូវ​អំណរគុណ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​ការអញ្ជើញ​នេះ​។

គួរ​បញ្ជាក់ថា សាធារណរដ្ឋ​ឆែក មាន​ផ្ទៃក្រឡា​ទំហំ ៧​ម៉ឺន​៨​ពាន់​៨៦៧​គីឡូម៉ែត្រ​ការ៉េ មាន​ព្រំប្រទល់​ជាប់ និង​ប្រទេស​អូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ និង​ស្លូ​វ៉ា​គី និង​មាន​ប្រជាជន​រស់នៅ​សរុប ១០​លាន​៦​សែន​៨​ម៉ឺន​៦​ពាន់​២៦៩​នាក់ គិត​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​។ ប្រជាជន​ឆែក​កាន់សាសនា​រ៉ូ​ម៉ាំង​កាតូលិក​។ ស្ថានភាព​សេដ្ឋកិច្ច សាធារណរដ្ឋ​ឆែក ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ផលិតផល​សរុប​ក្នុងស្រុក GDP ៣៧៥,៩ ពាន់​លាន​ដុល្លា អាម៉េរិក ក្នុងនោះ GDP សម្រាប់​មនុស្ស​ម្នាក់ ៣​ម៉ឺន​៥​ពាន់​៥០០​ដុល្លា អាម៉េរិក ក្នុង​មួយឆ្នាំ​។ អត្រាកំណើន GDP ៤,៣% ផលិតផល​សំខាន់ៗ​គិត​ជា​ភាគរយ​(GDP) ក្នុងនោះ​ផ្នែក​សេវា ៥៩,២% ឧស្សាហកម្ម ៣៨% និង​កសិកម្ម​២,៨%​។

សាធារណរដ្ឋ​ឆែក ជា​ប្រទេស​មានការ​នាំចេញ នូវ​ផលិត​សំខាន់ៗ​មួយ ចំនួន​ដូចជា គ្រឿង​ម៉ាស៊ីន ឧបករណ៍​ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន​: និង​សារ​ធាតុគីមី​។​ល​។ ព្រះរាជាណាចក្រ​កម្ពុជា បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត ជាមួយ​អតីត សាធារណរដ្ឋ​សង្គមនិយម​ឆេ​កូ​ស្លូ​វ៉ា​គី នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​១៩៥៦​។ នៅ​ឆ្នាំ​១៩៧៥ ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំងពីរ ត្រូវបាន​កាត់ផ្តាច់​ក្នុង​របប​ខ្មែរក្រហម​។ ឆ្នាំ​១៩៧៩ កម្ពុជា​បាន​ភ្ជាប់​ទំនង​ទំនង​ជាមួយនឹង សាធារណរដ្ឋ​សង្គមនិយម​ឆេ​កូ​ស្លូ​វ៉ា​គី នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​១៩៩៦ ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឆែក ត្រូវបាន​បង្កើត​ឡើងវិញ បន្ទាប់ពី​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី បែង​ចែកជា​ពីរ​ប្រទេស​។

កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែកញ្ញា​ឆ្នាំ​២០០៦ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ ទៅកាន់​សាធារណរដ្ឋ​ឆែក ដើម្បី​ទទួល​សញ្ញាបត្រ បណ្ឌិត​កិត្តិយស​ផ្នែក​របាំ ពី​សាធារណរដ្ឋ​ឆែក​ផងដែរ​៕
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណ​:​ប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក​នា​ថ្ងៃទី​១៤​តុលា​៕a hun chhek1 a hun consult