» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7794 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697965 នាក់

យៀកណាម​៧​នាក់​ដែល​បើកឡាន​ចូល​ស្រុក​ខ្មែរ​ចាប់បាន​នៅ​កោះ​ញែក​បាន​ត្រឹម​បញ្ជូនទៅ​ស្រុក​វិញ​គ្មាន​អ្នកណា​មានទោស​ស្អី​ទេ​!?

 

​មណ្ឌលគិរី​៖​បុរស​ជនជាតិ​យួន៧​នាក់​ដែល​លួច​បើក​ឡានធំ​បី​គ្រឿង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ក្រចេះ​ហើយ​ចាប់បាន​នៅ​កោះ​ញែក​កាលពី​ថ្ងៃទី​១​សីហា​ត្រូវបាន​នគរបាល​ខេត្តមណ្ឌលគិរី​បញ្ជូន​ឲ្យ ទៅ​ស្រុក​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨​នេះ ។​a vn7 go 

​ប្រភពពី​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ឃុំខ្លួន​អស់​រយៈពេល​២​យប់​ដើម្បី​សាក​សួររក អ្នកបញ្ជា​ឲ្យ​ពួកគេ​ចូល​ស្រុក​ខ្មែរ​មិនឃើញ​ទេ​ព្រោះ​ពួកគេ​ឆ្លើយ​ដូចៗ​គ្នា​ថា ពួកគេ​បើកបរ​រថយន្ត​ចូលមក​ដី​ខ្មែរ តាមរយៈ​បុរស​វៀតណាម​ម្នាក់ រស់នៅក្នុង​ប្រទេស​វៀត​ណា​ម​?!​។​

​បុរស​វៀតណាម​ទាំងនេះ ត្រូវ​បណ្តេញចេញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ដាក់​ដាំ ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី ចំណែក​រថយន្ត​ធុន​ធំ​៣​គ្រឿង ដែលមាន​បំពាក់​ឧបករណ៍​ស្ទូច​ផង​នោះ ត្រូវបាន​រឹបអូស​ទុក​នៅក្នុង​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី ដើម្បី​រងចាំ​ម្ចាស់​ចេញមុខ​មក​ដោះស្រាយ​។​

​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ឲ្យ​ដឹងថា បុរស​ជនជាតិ​វៀតណាម​ទាំងនេះ ចូលមកក្នុង​ដឹក​ដី​ខេត្តមណ្ឌលគិរី ដោយ​ចូល​តាម​ច្រកទ្វារព្រំដែន នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​បំណង​ចូល​ដឹកឈើ​នៅក្នុង​ទឹកដី​ខ្មែរ ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​វៀតណាម​វិញ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​ថា តើ​ឈើ​ដែល​ពួកគេ​បម្រុង​ដឹក​នោះ មាន​លាក់ទុក​នៅទីណា​នៅឡើយ​ទេ​។​

ទោះជា​យ៉ាងណា​ការដោះលែង​នេះ​ក៏​បញ្ជាក់ថា​សម​ត្ត​កិច្ច​មិន​រកមុខ​ម​មន្ត្រី​ខ្មែរ​ណា​ដែល​ឲ្យ​បើកឡាន​ចូល​ស្រុក​ខ្មែរ​ដែរ​។​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា បុរស​វៀតណាម​ទាំងនេះ​បានធ្វើ​ដំណើរ​តាម​រថយន្ត​ធុន​ធំ​៣​គ្រឿង ចូលមក​ដល់​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ត្រូវបាន​ឃាត់ខ្លួន​ដោយសារ​គ្មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ពី​សកម្មភាព​របស់​ពួកគេ​។​

​សូមបញ្ជាកថា​ចោរ​យួន​៧​នាក់​ដែល​បាន​លួច​ចូលមក​កាប់​ឈើ​ខ្មែរ​ជា​ទ្រង់ទ្រាយ​ធំ​តំបន់​អូរ​ហ៊ុ​ច នៅក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រូវបាន​ប៉េអឹម​ចាប់បាន​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧​ហើយ​ត្រូវបាន​សាលាដំបូង​ខេត្ត ចោទប្រកាន់​ពីបទ​ប្រមូល​ផល ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ ដោយ​គ្មាន​ការអនុញ្ញាត ស្របតាម​មាត្រា​៥៣ និង​មាត្រា​៩៧​នៃ​ច្បាប់​ព្រៃឈើ ហើយ​បញ្ជូន​សំណុំ​រឿងនេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ជំនុំជម្រះ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ ដោយ​ក្រម​ផ្តន្ទាទោស​ដាក់គុក​រយៈពេល​មួយឆ្នាំ​ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​ទៅ​ស្រុក​វិ​ញដែរ​ក្រោម​ឈ្មោះ​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​ដោយ លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ។​រឿងនេះ​ក៏​គ្មាន​មន្ត្រី​មាន​សម​ត្ត​កិច្ច​ខេត្តមណ្ឌលគិរី​ណា​ម្នាក់​មានទោសដែរ។​ចឹងបានជាគេចេះតែចោទថាស្រុកខ្មែរជាស្រុកមនានិទណ្ឌភាពជាមួយបក្ខពួកនោះ!a vn7 go1 a vn7 a vn7a a vn7b a vn7e 

 


​