» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9270 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659777 នាក់

ប៉ូលិស​លើកលែង​ការផាកពិន័យ​ចំពោះ​បទល្មើស​ចរាច​ណ៍​រថយន្ត និង​ម៉ូតូ លើ​ចំណុច​មួយចំនួន

 

​ភ្នំពេញ​៖ សមត្ថកិច្ច​ចរាចរណ៍ នឹងធ្វើ​ការលើកលែង​ការផាកពិន័យ​ចំពោះ​បទល្មើស​ចរាច​ណ៍​រថយន្ត និង​ម៉ូតូ លើ​ចំណុច​មួយចំនួន ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ​ជំនួស​វិញ​។​បទល្មើស​ទាំងនោះ ដូចជា​បទ​ល្មើ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ មិន​ពាក់​ខ្សែ​ក្រា​វ៉ា​ត់ និង​និយាយ​ទូរ​សព្ទ​ក្នុងពេល​កំពុង​បើកបរ​ជាដើម​។a car punish1

លោក​លោក​វរសេនីយ៍ទោ ម៉ាន សុផាន់​ណា នាយការិយាល័យ​នគរបាល​ចរាច​ណ៍​ផ្លូវគោក នៃ​នាយកដ្ឋាន​នគរ​បាលច​រាច​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ តាមរយៈ​សារ​សម្លេង​ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២​បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​អនុ​ក្រឹ​ត​លេខ​៣៩ និង​ដោយ​យោងតាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​វត្តមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានធ្វើ​ការណែនាំ​ដល់​ស្នងការ​ទាំង ២៥​រាជធានី​-​ខេត្ត ពាក់ព័ន្ធ​នឹង​ការផាកពិន័យ​រថយន្ត​ដែល​ពីមុន​មាន​ចំនួន ៩​ចំណុច ត្រូវ​កាត់បន្ថយ​មក​ធ្វើការ​អប់រំ​ចំនួន ៥​ចំណុច និង​ផាកពិន័យ​តែ ៤​ចំណុច​វិញ​។

​ចំពោះ​ចំណុច​ដែល​សម​ត្ថិ​កិច្ច​ធ្វើរ​ការអប់រំ​មិន​ផាកពិន័យ​មាន ទី​១ មិន​គោរព​ភ្លើង​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាចរណ៍ ទី​២​ល្មើស​បទ​វ៉ា​ជែង ទី​៣ មិន​ពាក់​ខ្សែរ​ក្រ​វ៉ាត​សុវត្ថិភាព ទី​៤ ការដឹក​លើស​ចំណុះ​(​ត្រូវ​រើ​ទម្លាក់​ទំនិញ​ចុះ​តាមច្បាប់​កំណត់​) និង​ទី​៥ ការប្រើប្រាស់​ទូរ​សព្ទ​ក្នុងពេល​បើកបរ​។ ចំណែក​បទល្មើស​ដែល​ត្រូវធ្វើ​ការពិន័យ​បន្តទៀត​មាន ៤​ចំណុច ទី​១ ល្មើស​ល្បឿន​កំណត់ ទី​២ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ទី​៣ គ្មាន​បណ្ណ​បើកបរ និង​ទី​៤ គ្មាន​ស្លាក​លេខ គ្មាន​បណ្ណ​សម្គាល់​យានយន្ត​។​

​ចំពោះ​ម៉ូតូ​មាន​ចំនួន ៧​ចំណុច​គឺ សមត្ថកិច្ច​ធ្វើការ​លើកលែង​ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ ៤​ចំណុច រួមមាន ទី​១ មិន​គោរព​ភ្លើង និង​ស្លាកស​ញ្ញាច​រារ​ចរណ៍ ទី​២ ការ​ល្មើ​សការ​វ៉ា​ជែង ទី​៣ ការប្រើប្រាស់​ទូរ​សព្ទ​ក្នុងពេល​បើកបរ និង​ទី​៤ គ្មាន​កញ្ចក់​សម្រាប់​មើល​ក្រោយ​។ រីឯ​៣​ចំណុច​ដែល​នៅ​បន្តធ្វើ​ការពិន័យ​មានការ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​ម៉ូតូ​គ្មាន​ស្លាក​លេខ និង​បណ្ណ​សម្គាល់​ម៉ូតូ​។​
​យោងតាម​របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ចំនួន ១០៦​លើក ស្មើនឹង ១៤% ចំនួន​អ្នកស្លាប់​កើន ៦០​នាក់ ស្មើនឹង ១៤% និង​ចំនួន​អ្នករបួស​កើន ១៤៩​នាក់ ស្មើនឹង ១៣%​។​

​មូលហេតុ​ចម្បង ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​គឺ ការបើកបរ​លើស​ល្បឿន​កំណត់ ការមិន​គោរព​សិទ្ធិ​អាទិភាព ការមិន​គោរព​សញ្ញា​ចរាចរណ៍ ការ​វ៉ា​ជែង ការមិន​ប្រកាន់​ស្តាំ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព ការមិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ដែល​សុទ្ធសឹង​បង្កឡើង​ដោយ​កត្តា​អ្នកបើកបរ​យានយន្ត​មួយចំនួន មិន​គោរព​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ខ្វះ​ការប្រុងប្រយ័ត្ន ឬ​ខ្វះ​ការយោគយល់​អធ្យាស្រ័យ​។​
​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ស្តីពី​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ឲ្យ​ដឹងថា ចំនួន​គោលដៅ​សរុប ១០៧​គោលដៅ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន ១.៦៥១​គ្រឿង ម៉ូតូ ១.៤៤៩​គ្រឿង ក្នុងនោះ​រកឃើញ យានយន្ត​ល្មើស​សរុប​ចំនួន ៣៧៥​គ្រឿង មាន​ម៉ូតូ​ចំនួន ៣៦៤​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

​ដោយឡែក​ក្នុង​រយៈពេល​២០​ថ្ងៃ​(​ថ្ងៃទី​០១-២០​ខែមិថុនា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក យានយន្ត​ចូល​គោលដៅ​មាន​ចំនួន ៣៣.៩៧៤​គ្រឿង ក្នុងនោះ​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ៤.៣០០​គ្រឿង ម៉ូតូ​មាន​ចំនួន ៣.៧៥៥​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​២០​ថ្ងៃ​នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ ការផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ ផងដែរ ៕a car punish 


​