» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9412 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699583 នាក់

ប្តី ប្រើ​កូន​កន្ត្រៃ​ចាក់ ក សម្លាប់​ប្រពន្ធ​ខ្លួនឯង បណ្ដាលឱ្យ​ស្លាប់​ក្នុង​មុងថរត់មួយយប់ព្រឹកឡើងមកវិញ

​ភ្នំពេញ ៖ ព្រឹក​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ឃាតក​ជា​ប្ដី​ដែល​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ហើយ​គេចខ្លួន​កាលពី​យប់​ហើយ​បាន​បក​មក​ផ្ទះ​បំណង​មក​មើល​សព​ប្រពន្ធ ។​a kill wifee3 

​សព​ជនរងគ្រោះ​ឈ្មោះ យឺន ឌី​ណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ប្ដី​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ទៀង រស្មី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​​វត្ថុតាង​ចាប់យក​៖ ១-​កូន​កន្ត្រៃ​តូច ពណ៌​ក្រហម​ចំនួន​០១, ២-​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល ពណ៌​ផ្ទៃមេឃ ចំនួន​០២​គ្រឿង (​មួយគ្រឿង​អត់​ថ្ម និង​អត់​សំបក​ខាងក្រោយ​), ៣-​ថង់​ក្រណាត់​ពណ៌​ក្រហម​ចំនួន​០១ ។​

​សេចក្តីរាយការណ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១​និង​០០​នាទី ជនសង្ស័យ​ឈ្មោះ ទៀង រស្មី បាន​នៅផ្ទះ​ជាមួយ​ជនរងគ្រោះ​(​សព​)​ឈ្មោះ យឺន ឌី​ណា (​ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ​) ស្ថិតនៅ​កន្លែងកើតហេតុ ។ បុរស​ជា​ប្តី បាន​ប្រាប់​ឱ្យ​ជនរងគ្រោះ​ឈប់​ធ្វើការ​ជា​សន្តិសុខ​នៅ​ម្តុំ​ស្តុ​ប​ផ្សារ​ថ្នល់​បត់ ស្ថិតនៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ព្រោះ​ជនសង្ស័យ​មានការ​ប្រចណ្ឌ​ទៅលើ​ជនរងគ្រោះ​ថា មានការ​លួចលាក់​ស្នេហា​ជាមួយ​សន្តិសុខ​ដូចគ្នា​។​តែ​ជនរងគ្រោះ​បាន​និយាយ​ប្រកែក​ជាមួយ​ជនសង្ស័យ​ថា មិន​ឈប់​ធ្វើការ​ទេ បើ​ជនសង្ស័យ​នៅតែ​បង្ខំ​ឱ្យ​ជនរងគ្រោះ​ឈប់​ធ្វើការ ជនរងគ្រោះ​នឹង​ទៅ​ស្នាក់នៅ​កន្លែងធ្វើការ​ក្បែរ​ស្តុ​ប​ផ្សារ​ថ្នល់​បត់​នោះ​តែម្តង​។

​បន្ទាប់មក​ជនសង្ស័យ​ខឹង​នឹង​សម្ដី​របស់​ជនរងគ្រោះ​ក៏បាន​ដើរ​ទៅយក​កូន​កន្ត្រៃ​ដែក​ពណ៌​ក្រហម​ពី​ក្នុង​ថង់​ក្រណាត់ ពណ៌​ក្រហម ដែល​ប្រពន្ធ​បាន​ទុក​ក្បែរ​ពូក​ដេក រួច​ក៏​យក​កន្ត្រៃ​នោះ​កាន់​នៅ​ដៃ​ខាងស្តាំ ហើយ​ដើរទៅ​ពី​ខាងក្រោយ ជនរងគ្រោះ​យកដៃ​ឆ្វេង​ក្រៀក​ក​ពី​ខាងក្រោយ ដៃស្តាំ​យក​កន្ត្រៃ​ចាក់ក​សង្កត់​ផ្តេក​ទៅលើ​ពូក​រហូតដល់​ជនរងគ្រោះ ដាច់ខ្យល់​ស្លាប់​តែម្តង ។​ក្រោយមក​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​សេ​១០០​កូរ៉េ ពណ៌​ក្រហម (​ម៉ូតូ​ចាស់​) គេច​ខ្លុ​ន​ទៅដល់​ផ្លូវជាតិ​លេខ​៣ មិនដឹងថា​នៅទីណា​ពិតប្រាកដ ម៉ូតូ​ក៏​គាំងម៉ាស៊ីន​ជិះ​ទៅមុខ​លែងរួច ជនសង្ស័យ​ក៏បាន​រុញ​ម៉ូតូ​នោះ​ចូលទៅក្នុង​ទឹក​ប្រឡាយ​មិន​ស្គាល់​ទីតាំង​ពិតប្រាកដ រួច​ក៏​ដើរ​តាម​ផ្លូវជាតិ​លេខ​៣​បន្ត រហូតដល់ ម៉ោង​១០​និង​០០​នាទី ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៣ ជនសង្ស័យ​បាន​សុំ​រ៉ឺម៉ក​អ្នកដំណើរ​ជិះ​ត្រឡប់មក​កន្លែងកើតហេតុ​វិញ ដើម្បី​មើល​ជនរងគ្រោះ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ត្រង់ចំណុច​កន្លែងកើតហេតុ ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ។a kill wifee a kill wifee1 a kill wifee4 

​