
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1050 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348185 នាក់
ភ្នំពេញ៖យោធាថៃ នៅព្រឹកថ្ងៃអាទិត្យទី២១ធ្នូ ត្រូវបានគេអះអាងថា កំពុងបើកការប្រយុទ្ធ វាយបុកចូលប្រាសាទតាមាន់ធំនិងតំបន់ថ្មដូន ក្នុងខេត្តឧត្តរមានជ័យ ។ នេះបើតាមក្រសួងការពារជាតិ ឱ្យដឹងនៅថ្ងៃទី២១ខែធ្នូនេះ។ការបង្កើនសកម្មភាពយោធាថៃមកលើកម្ពុជាគឺធ្វើឡើងមុនកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននៅគូឡាឡាំពួនាថ្ងៃទី២២ធ្នូដើម្បីពីភាក្សាពីបញ្ហាកម្ពុជាថៃបន្ទាប់ពីមានការស្នើពីអាមេរិកចិនសហភាពអឺរ៉ុបឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នាហើយវិលមករកសេចក្តិថ្លែងការណ៍សន្តិភាព២៦តុលានៅកូឡាឡាំពូដែលមានអាមេរិកអាស៊ានជាសាក្សី។
អ្នកស្រីឧត្តមសេនីយ៍ ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ ឲ្យដឹងថា គិតមកដល់ថ្ងៃទី២១ខែធ្នូនេះ មានចំនួន១៥ថ្ងៃហើយដែលយោធាថៃបានឈ្លានពានកម្ពុជាទាំងកំរោល រំលោភលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រៀមប្រៀងសន្តិភាព ដែលភាគីទាំងពីរ បានចុះហត្ថលេខារួចហើយកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥។ ចាប់ពីម៉ោងជាង៥ល្ងាចថ្ងៃទី២០ធ្នូ រហូតនៅព្រឹកម៉ោង៦ ថ្ងៃអាទិត្យនេះ យោធាថៃនៅបន្តប្រើអាវុធគាំទ្រ វាយបុកចូលប្រាសាទតាមមាន់ធំ និងថ្មដូន នៅស្ថិតក្នុងខេត្តឧត្តរមានជ័យ។
អ្នកស្រីអ្នកនាំពាក្យថា៖«នៅវេលាម៉ោង៦និង១៥នាទី(ព្រឹកថ្ងៃអាទិត្យនេះ)យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំ រថក្រោះ បាញ់បុកចូលភូមិសាស្ត្រថ្មដូននិងប្រាសាទតាមាន់បន្ថែម។នៅវេលាម៉ោង៦និង២៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ កាំភ្លើងគាំទ្រចូលភូមិសាស្ត្រប្រាសាទតាមាន់បន្ថែមទៀត»។អ្នកស្រីអ្នកនាំពាក្យមិនបាននិយាយពីទីតាំងប្រាសាទតាក្របីទេបើទោះបីជាសៀមប្រកាសថាវាចូលកាន់កាប់កាលពីកណ្តាលអាទ្រាធថ្ងៃទី២០ធ្នូនិងបានបង្ហាញរូបភាពអតីតមេទព័ភូមិភាគ២សៀមប៊ុនស៊ិនផាកខ្លាំងនាំគ្នាទៅបន់ស្រន់នោះឡើយ។
សម្រាប់យោធភូមិភាគ៥វិញ ថ្ងៃបន្តបាញ់ផ្លោងចូលភូមិព្រៃចាន់ និងបឹងត្រកួនជាដើម។កម្ពុជាចាត់ទុក ទង្វើឈ្លានរបស់យោធាថៃមកលើកម្ពុជានេះថាជាង្វើឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធយុទ្ធោបករធុនធ្ងន់និងមានកម្រិតបំផ្លាញខ្ពស់ដូចជាយន្តហោះចម្បាំងF-16 នាវាចម្បាំង កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោមផ្សែងពុល និងដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារកម្ពុជា និងជនស៊ីវិលរំលោភលើធម្មនុញ្ញអង្គការសហប្រជាតិជាតិ។- ម៉ោង ១៣:៣៥នាទី ដល់ម៉ោង ១៥:០៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១៣គ្រាប់ ចូលភូមិសាស្រ្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
- ម៉ោង ១៣:៥៣នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្រ្តភូមិចំការគ។- ម៉ោង ១៣:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់, កំាភ្លើងប្រភេទ ១២,៧ម.ម និងកាំភ្លើងប្រភេទ ១៤,៥ម.ម បំពាក់លើរថពាសដែកវាយសន្ធាប់ក្នុងភូមិសាស្ត្រចំការគ។
- ម៉ោង ១៤:០០នាទី ដល់ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម និងកាំភ្លើងត្បាល់បាញ់ផ្លោងចំនួន ២៤គ្រាប់ចូលភូមិសាស្ត្រអូរបីជាន់។- ម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្រ្តភូមិចំការគ។
- ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១គ្រាប់ ចូលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។- ម៉ោង ១៤:១៣នាទី ដល់ម៉ោង ១៥:០០នាទី យោធាថៃបានផ្លោងកាំភ្លើងធំចំនួន ១៣គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ១៤:១៨នាទី ដល់ម៉ោង ១៥:០៧នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ១៤គ្រាប់នៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។- ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួនប្រមាណ ៥១គ្រាប់ និងប្រភេទត្បាល់ជាច្រើនគ្រាប់ចូលភូមិសាស្ត្រឃុំអូរបីជាន់។
- ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៦គ្រាប់ចូលភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។- ចាប់ម៉ោង ១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល ដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៥:០០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ១៥:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ១គ្រាប់ ចូលភូមិសាស្ត្រទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៥:០៦នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៥:២៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ចំនួន ២គ្រាប់ បាញ់ផ្លោងចូលភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
- ម៉ោង ១៦:០៤នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៦:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។- ម៉ោង ១៦:៤០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៣គ្រាប់ ចូលចំនុចខាងជើងរង្វង់មូលស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ការណ៍នេះកម្ពុជាទាមទារ ឱ្យសហគមន៍អន្តរជាតិចាត់វិធានការ ដើម្បីឱ្យថៃទទូលខុសត្រូវ ចំពោះការំលោភបំពានដែនអធិបតេយ្យកម្ពុជាងទាំងកំរោលនេះ។អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា មកទល់ពេលនេះ កងកម្លាំងកម្ពុជានៅតែបន្តប្រយុទ្ធយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពានដើម្បីការពារទឹកដី។ហើយរដ្ឋាភិបាលបន្តប្រើសិទ្ធិស្វ័យការពារខ្លួនតបតាមច្បាប់អន្តរជាតិ។
បើតាមក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែធ្នូម្សិលមិញនេះ ខេត្តមួយចំនួនជាប់ព្រំដែន ដូចជាខេត្តកោះកុង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ទីតាំងរាប់សឹបកន្លែង រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែបដោយយន្តហោះចម្បាំង F-16 ថៃ ។
បើតាមប្រភពនោះ ខេត្តកោះកុង យោធាថៃបានបាញ់កាំភ្លើងធំ ចេញពីនាវាចម្បាំងធ្លាក់ចូលក្នុងទឹកប្រមាណជា២០គ្រាប់ ក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ។ខេត្តពោធិសាត់ យោធាថៃ ប្រើ DK ៧៥ម.ម បំពាក់លើរថពាសដែកបាញ់បំបុកនៅភូមិសាស្ត្រអូរភ្លុកដំរី ប្រើដ្រូនខ្នាតធំហោះ ហោះរំលោភ ចូលជ្រៅទៅក្នុង ស្រុកវាលវែង រហូតដល់ជើងភ្នំ១៥០០។
យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន៥គ្រាប់ ៣គ្រាប់ លើទីតាំងអគារពាណិជ្ជកម្មឯកជន ជាប់ច្រកព្រំដែនជ័យជំ និង២គ្រាប់ទៀត ចូលសាលាបឋមសិក្សាឃុំថ្មដា ។ក្រោយទម្លាក់គ្រាប់បែករួច កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកប្រមាណ ៥គ្រឿង បានរំលោភឈ្លានពានដីខ្មែរនៅច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង។
នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារវិញ ថៃបន្តប្រើប្រាស់កាំភ្លើងធំ រថក្រោះ អមដោយកម្លាំងថ្មើរជើង វាយប្រហារចូលភូមិសាស្ត្រភ្នំខ្មោច បុស្សុស្បូវ-ជាំតែ និងប្រសាទព្រះវិហារ។លើពីនេះ យន្តហោះចម្បាំង F-16 ថៃ ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ផ្តាច់ស្ពានអូរជីក ស្ថិតក្នុងភូមិសាស្ត្រ រវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមានប្រជាជនស៊ីវិលរស់នៅ និងទីតាំងមួយចំនួនទៀត។
គិតជាផលប៉ះពាល់ ដែលកើតចេញពីប្រតិបត្តិការឈ្លានពានរបស់ថៃ ចំនួន១៤ថ្ងៃគិតត្រឹមថ្ងៃទី២០ខែធ្នូឆ្នាំ២០២៥ ជនស៊ីវិលខ្មែរ ស្លាប់កើនឡើងដល់១៩នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែងចំនួន៧៦ខ្នង សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ចំណែក ជនភៀសសឹកខ្មែរ កើនដល់ជិត៥២ម៉ឺននាក់(៥១៨.៦១១) ក្នុងនោះស្ត្រី ជាង២៧ម៉ឺនាក់(២៧០.០៦៩) និងកុមារជាង១៦ម៉ឺននាក់(១៦៥.៣៨៥)។