» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30315 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597734 នាក់

ក្រសួងអប់រំប្រកាសពីការបើក​សាលារៀន​ឡើងវិញ​នា​ថ្ងៃទី​១​វិច្ឆិកា​ខាងមុខ​


​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា​ន​បានចេញ​ប្រកាស​ស្តី​ការបើក​សាលារៀន​ឡើងវិញ ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​a opnen school 

​សេចក្តីប្រកាស លើកឡើងថា ការពង្រីក​វិសាលភាព​នេះ រួមបញ្ចូល​ទាំង​ការពង្រីក​ពី​កម្រិត​ថ្នាក់​ទី​៩ និង​ទី​១២ រហូតដល់​គ្រប់​កម្រិត​ថ្នាក់មធ្យមសិក្សា និង​ការពង្រីក​វិសាលភាព​ដល់​កម្រិត​បឋម​សិក្សា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ និង​ឯកជន វិទ្យាស្ថាន​ជាតិ​អប់រំ វិទ្យាស្ថាន​បច្ចេកវិទ្យា គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ គ្រឹះស្ថាន​សិក្សាអប់រំ​ពិសេស សាលាអនុវត្តន៍ និង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស ដោយ​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទដ្ឋាន​សុខាភិបាល​ជា​ធរមាន​។​

​សូម​រម្លឹកថា សាលារៀន​ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ បាន​បើក​ដំណើរការ​ឡើងវិញ កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១ ក្រោយពី​គ្រូ និង​សិស្ស បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ ក្នុងពេល​បើក​សាលារៀន​ដំបូងៗ ក៏មាន​គ្រូ និង​សិស្ស រកឃើញ​ឆ្លង​កូ​វីដ​១៩ ដែរ​។ តែ​មិន​ច្រើន រហូតដល់​ត្រូវ​បិទ​សាលារៀន​នោះទេ​។​
​ក្រោយ​ភ្ជុំបិណ្ឌ នា​ដើមខែ​តុលា​នេះ ក៏​គ្រូបង្រៀន​មួយចំនួន ធ្វើតេស្ត​រកឃើញ​ឆ្លង​កូ​វីដ​១៨ ដែរ​។ តែ​មិនមាន​ច្រើន ហើយ​ដំណើរ​ការរៀន និង​បង្រៀន​នៅ​ថ្នាក់រៀន តាម​គន្លង​ថ្មី រួមទាំង​ការបង្រៀន និង​រៀន​តាម​អន​ឡាញ ក៏​នៅតែ​បន្ត​។​

​រហូតដល់​ពេលនេះ សិស្សានុសិស្ស​នៅ​កម្រិត​បឋមសិក្សា ចាប់ពី​អាយុ ៦​ឆ្នាំ រហូតដល់​ក្រោម ១២​ឆ្នាំ ក៏បាន​ចាក់​វ៉ាក់សាំង ស្ទើរតែ ១០០% ក្នុងចំណោម​ជិត ២​លាន​នាក់​។ ចំណែក​កុមារ និង​យុវវ័យ អាយុ​ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ ក៏បាន​ចាក់​វ៉ាក់សាំង​ស្ទើរតែ​ទាំងអស់​ផងដែរ​។ អ្នកមាន​អាយុ ១៨​ឆ្នាំ​ឡើង ក៏បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បាន​សឹងតែ ១០០% ហើយ​គ្រូបង្រៀន​ទាំងអស់ បាន​ចាក់​វ៉ាក់សាំង រហូតដល់ ៣​ដូ​ស​រួចរាល់​៕a open school1 a open schooll2 a open schooll3  

​