» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8292 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698463 នាក់

សិស្ស​ក្មេងៗ​ស្រី​សាលាបឋមសិក្សា​ក្រាំង​ស្គា​ស្រុក​ទឹកផុស មាន​ខ្មោច​ចូល​?

​ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលា​ក្មេងស្រី​ចំនួន​៤ នាក់​ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​ក្រាំង​ស្គា ស្ថិត នៅក្នុង​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​រវើរវាយ ស្រែក​ឲ្យ​គេ​ជួយ និង​បាន​ដួលសន្លប់ បណ្តាលឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​៨​និង​១០ នាទី​ព្រឹក ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ក្រាំង​ស្គា ភ្លាមៗ​ដែល​នៅ​ជិត​នោះ ផងដែរ​។​a chnang die 

​រឿង​សិស្ស​សន្លប់រ​វរ​វាយ​នេះ​លោក កែវ យ៉ិ​ន នាយក​សាលាបឋមសិក្សា​ក្រាំង​ស្គា បានឱ្យដឹងថា នេះ​មិនមែនជា​លើក​ទី​១​ទេ គឺ​ធ្លាប់បាន​កើតឡើង​៤​ដង​រួចមកហើយ លើ​សិស្សស្រី​ទាំង ៤​នាក់​នេះ ហើយក៏​មិនដឹង​បណ្តាលមកពី​អ្វី​ឱ្យ​ច្បាស់ លាស់​ដែរ​។ គ្រូពេទ្យ​បញ្ជាក់ថា​៖ សុខភាព​ក្មេងស្រី​គឺ​ធម្មតា​ទាំងអស់ ប៉ុន្តែ​តាមបែប​អ​បិ​យ​ជំនឿ​វិញ​គេ​ថា​ខ្មោច​សណ្ឋិត ព្រោះ​មុនពេល​កើតហេតុ​ក្មេងស្រី​ទាំងនោះ មាន​សភាព​ស្លេកស្លាំង​ញ័រ​ខ្លួន ហើយ​ស្រែក​ខ្លាំងៗ​ថា​៖ មិន​ទៅ​ទេៗ និង​ស្រែក​ឱ្យគេ​ជួយ បន្ទាប់មក​ក៏បាន​ដួលសន្លប់​ទៅ​។​​លោកនាយក​សាលា បាន​បន្តថា​៖ នៅពេល​មាន​បញ្ហា​ម្តងៗ ក្មេងៗ​ទាំងនោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ មណ្ឌល​សុខភាព​ក្រាំង​ស្គា និង​ខ្លះទៀត ទៅដល់​មន្ទីរពេទ្យ​ខេត្ត និង​មាន​ខ្លះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ព្រមទាំង ត្រូវបាន​ក្រុមគ្រូពេទ្យ​បូម​ឈាម​យកទៅ​ពិនិត្យ​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទៀតផង ។ ប៉ុន្តែ​មិនមាន​ឃើញ​សញ្ញា​អ្វី​គួរអោយកត់សម្គាល់​ដែល​បញ្ជាក់ថា​ក្មេង​ទាំងនោះ​មាន​ជម្ងឺ​ទេ គឺ​សុខភាព​ធម្មតា ហើយ​ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាតឱ្យ​ត្រឡប់មកផ្ទះ​វិញ ជា​រៀងរាល់​លើក ។​

​លោក កែវ យ៉ិ​ន បញ្ជាក់ថា កាលពី​ជាង​១​ខែ​មុន ដោយសារ​រៀបចំ​សោ​ភណ្ឌ​ភាព​នៅក្នុង​ទីធ្លា​សាលា លោក​បាន​ឲ្យ​សិស្សសាលា​ទាំងអស់​រៀបចំ​បោសសម្អាត​ក្នុង​ទីធ្លា​សាលា ក្នុង​នោះបាន​ឲ្យ​រើ គំនរ​ថ្ម មួយកន្លែង​មាន​កំពស់ ប្រមាណ​ជាង​១ ម៉ែត្រ ។ ក្រោយ​រៀបចំ​ហើយ​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់​តែមាន​ក្មេង​ជាច្រើន​នាក់​បាន​ផ្អើល​ស្រែក​ពេញ​ថ្នាក់រៀន (​ថ្នាក់​ទី​៥)​។​ពួកគេ​(​សិស្ស​)​ប្រាប់ថា បាន ឃើញ​មនុស្ស​ស្រី​ស្លៀកពាក់​ស សក់វែង និង​បក់ដៃ​ហៅ​ឲ្យ​ទៅជា​មួយ ពួកគេ​ប្រកែក ហើយ​ស្រែក​ឱ្យគេ​ជួយ ។​​បន្ទាប់មក​ក្មេង​ទាំងនោះ​មាន​អាកា​រៈ​ទន់ដៃទន់ជើង ដួលសន្លប់​តែម្តង​។ ក្មេងៗ​ទាំងនោះ បានកើត​អាកា​រៈ បែប នេះ​ម្តង​ហើយ ម្តងទៀត បើ​គិត​ទាំង​ព្រឹក​នេះ (១០​វិច្ឆិកា​) ផង គឺ​៤​ដង​ហើយ ។ ប៉ុន្តែ​ក្មេងស្រី​ដែល​កើត​អាកា​រៈ​នេះ​ញឹក​ជាងគេ គឺ​ទី​១ ឈ្មោះ ម៉ុ​ត ច​ន្ឋូ អាយុ​១២​ឆ្នាំ​, ទី​២ ឈ្មោះ ជិន លក្ខិណា អាយុ​១២​ឆ្នាំ​,​ទី​៣​ឈ្មោះ ប៊​ន សុខ​ណា អាយុ​១២​ឆ្នាំ និង​ទី​៤​ឈ្មោះ អឿន ផា​រី អាយុ​១២​ឆ្នាំ ពួកគេ​រៀន​ថ្នាក់​ទី​៥ និង​មាន​ទីលំនៅ ភូមិ​ចាន់​ត្រក ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស​។​

​លោកនាយក​សាលា​បាន​បន្តថា ឪពុកម្ដាយ​ក្មេងស្រី​ទាំង​នោះបាន​ទៅរក​គ្រូមន្តអាគម ហើយ​ត្រូវបាន​គ្រូ​នោះ បញ្ជាក់ថា​ពួកក្មេងៗ​ទាំងនោះ​បាន​ទៅ​រុះរើ​លំនៅឋាន​របស់គេ ទើប​គេ​មិន​សុខចិត្ត ហើយ​ត្រូវ​មក​យក​ក្មេងៗ​ទាំងនោះ​ទៅជា​មួយ ។ ប៉ុន្តែ​បើទោះបី ឪពុកម្ដាយ ក្មេងៗ រួមទាំង លោកគ្រូ​អ្នកគ្រូ​ផង បានធ្វើ​រោង នឹង​សង់ ខ្ទម ព្រមទាំង​មាន ជ្រូក​ខ្វៃ មាន់ ទា សែនព្រេន​ជូន​វិញ យ៉ាងណាក្តី ក៍​ក្មេងស្រី​ទាំងនោះ នៅតែ​ដដែល ជាក់ស្តែង គឺ​នៅ ព្រឹក ថ្ងៃទី​១០ ខែវិច្ឆិកា នេះ​។​​លោក កែវ យ៉ិ​ន នាយក​សាលាបឋមសិក្សា​ក្រាំង​ស្គា បញ្ជាក់ថា ព្រឹក​នេះ​ក្រោយពី​ចេញពី​មណ្ឌល សុខភាព​ហើយ ក្មេងស្រី​ទាំង​៤​នាក់ ត្រូវបាន​ឪពុកម្តាយ នាំយកទៅ​ជួប​គ្រូមន្តអាគម ដើម្បី​ព្យាបាល​វិញ​ម្តង​៕a chnang die1 

​