» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5546 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695717 នាក់

លោកស្រី កែ ឡេង​ម្ចាស់​មេដាយមាស​ពិភពលោក ប្រកាស​ចូលនិវត្តន៍​ពី កីឡា​ប៉េតង់


​ភ្នំពេញ​៖“​ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់​ជាប់ៗ​គ្នា លោកស្រី កែ ឡេង សម្រេចចិត្ត​លាឈប់​ពី អាជីព​កីឡា​ប៉េតង់​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Cambodia SEA GAMES 2023 ជូនដំណឹង​នា​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ នេះ ។​​មូលហេតុ​ត្រូវបាន​CAMSOC-​ភ្នំពេញ​-​គឺ​ដោយសារ វីរ​កីឡាការិនី កែ ឡេង មាន​បញ្ហា​សុខភាព ។​a kae leng3 

​លោកស្រី កែ ឡេង បន្ថែម ទៀតថា ការសម្រេចចិត្ត​លាឈប់​ពី​វិស័យ​កីឡា​ប៉េតង់​នេះ គឺ​អាស្រ័យ​ដោយ​ស្ថានភាព​សុខភាព​របស់លោក​ស្រី​ផ្ទាល់​ចុះខ្សោយ​មិនអាច​បន្ត​ស៊ូទ្រាំ​នឹង​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត​ត​ទៅមុខទៀត​បាន​។ លោកស្រី កែ ឡេង​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា​ដែល វ័យ ៥៧​ឆ្នាំ បាន​អះអាង​ទៀតថា បច្ចុប្បន្ន​វ័យ​កាន់តែ​ចាស់​ទៅ ហើយ​ពុំ​អាច​បន្ត​ការចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ដណ្តើម​កិត្យានុភាព​ជាតិ មេដាយមាស ដូច​កាលពីមុនៗ​ទៀតឡើយ ពីព្រោះ​ការត្រៀម​ចូលរួម​ប្រកួត​ម្តងៗ ត្រូវតែ​មានការ ហ្វឹកហាត់​យូរ​ម៉ោង ក្នុង​១​ថ្ងៃៗ​។​

​ទោះ​យ៉ាងនេះ​ក្តី ក៏​លោកស្រី​មិនទាន់​បញ្ជាក់ថា ក្រោយពី​បញ្ចប់​អាជីព​កីឡាការិនី​ប៉េតង់ ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​រូបនេះ​អាច​ទៅធ្វើជា​គ្រូបង្វឹក ឬ​យ៉ាងណា​នោះដែរ​។​​កន្លងមក វីរ​កីឡាការិនី​ប៉េតង់​កម្ពុជា លោកស្រី កែ ឡេង ដែល​លេចធ្លោ​យ៉ាងខ្លាំង​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​តែងតែ​ប្រាប់ថា ការហ្វឹកហាត់ និង​ការប្រកួត​លក្ខណៈ អន្តរជាតិ​ម្តងៗ លោកស្រី​សម្លឹងមើល​គោលដៅ (​ប៊ី​) ដើម្បី​វាយ​ឲ្យ​ចំ​គោលដៅ ហើយ​លោកស្រី​តែងតែ​ទទួលបាន​ការកោតសរសើ​រ​ពី​មហាជន​ថា ម្ចាស់​មេដាយមាស​៤​ជំនាន់​ជាប់ៗ​គ្នា​របស់​ពិភពលោក​រូបនេះ វាយ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ​បំផុត ដោយ​មិនទាន់មាន​កីឡាការិនី​អន្តរជាតិ​ណា​ម្នាក់​បំបែក​កំណត់ត្រា គ្រប់គ្រង​ម្ចាស់​មេដាយមាស​ពី​ការប្រកួត​ជើងឯក​ពិភពលោក​រហូតដល់​៤​សម័យកាល​ជាប់ៗ​គ្នា​បែប​នេះឡើយ​។ លោកស្រី​បន្ថែមថា មកដល់ពេលនេះ​លោកស្រី​មិនទាន់​សម្លឹង​ឃើញ​មាន​កីឡាការិនី​ប៊ូល និង​ប៉េតង់​កម្ពុ​ជាណា ម្នាក់​អាច​ស្នង​ដំណែង​របស់​លោកស្រី​បាន​នៅឡើយ​ទេ​។​

​សូម​រម្លឹកថា វីរ​កីឡាការិនី កែ ឡេង បានឈ្នះ​មេដាយមាស​ពី​ការប្រកួត​ជើងឯក​ពិភពលោក​៤​ជំនាន់​ជាប់ៗ​គ្នា ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​រហូតដល់​ឆ្នាំ​២០១៩ ដែល​ភាពល្បីល្បាញ​នេះ​បានធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិស័យ​កីឡា​ប៉េតង់​មាន​ភាព​លេចធ្លោ​យ៉ាងខ្លាំង ហើយ​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​បានផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​ជើងឯក​ពិភពលោក នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ​។​


​កីឡាការិនី កែ ឡេង ក៏បាន​ជួយ​ក្រុម​យកឈ្នះ​មេដាយ​សំរឹទ្ធ​១​វិញ្ញាសា​ក្រុម​ដែរ គឺ​វិញ្ញាសា​៣​ទល់​៣​នាក់​នារី មាន កីឡាការិនី កែ ឡេង​, អ៊ុក ស្រី​ម៉ុ​, អ៊ុន ស្រី​យ៉ា និង​កែវ សុ​វណ្ណា​។ ក្រៅពី​ការ​ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក លោកស្រី ក៏​ធ្លាប់​បានឈ្នះ​មេដាយ​ស៊ី​ហ្គេម និង​ការប្រកួត​អន្តរជាតិ​មួយចំនួនទៀត​ដែរ​៕a kae leng a kae leng2 a kae leng4 a kae leng1 

​