» ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1761 នាក់

ម្សិលមិញ 3717 នាក់

សរុប 14150094 នាក់

ដោយ​ចាត់​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ជាករ​ណិ​យ៍​បាត់ដាន​នាយករដ្ឋមន្ត្រី​ប្រកាស​ចេញ​លុយ​១០០​លាន​និង​ប្រកាស​ ​ផ្អាក​ការរៀប​អាពាហ៍ពិពាហ៍ ឬ ការជួបជុំ​រយៈពេល​១៥​ថ្ងៃ​

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាស​​ផ្អាក​ការរៀប​អាពាហ៍ពិពាហ៍ ឬ ការជួបជុំ​ដែលមាន​មនុស្ស​ច្រើន​រយៈពេល​១៥​ថ្ងៃ ។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច តាមរយៈ​សារ​សំឡេង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ។​a hun sr1 

​សារ​សំឡេង​ដែល​ផ្ញើជូន​អភិបាល​រាជធានី​ភ្នំពេញ និង អភិបាលខេត្ត​សៀមរាប , សម្តេច​តេ​ជោ ហ៊ុន សែន ស្នើសុំ​ការយោគយល់​លើ​បញ្ហា​ទាំងអស់នេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​​សូមបញ្ជាក់ថា​ត្រឹម​ថ្ងៃទី​៣០​វិច្ឆិកា​មាន មនុស្ស​១៤​នាក់​ហើយ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ឲ្យ​ដឹង​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ពី​ក្រុង​សៀមរាប​ថា លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា បាន​បង្ហាញថា សរុប​មនុស្ស​១៤​នាក់​ហើយ​បាន​រកឃើញ​មាន​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​រកឃើញ​ចំនួន​៦​ករណី​បន្ថែមទៀត​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា អ្នក​ធ្វើតេស្ត​ពាក់ព័ន្ធ «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» នៅ​ទូទាំងប្រទេស មាន​ចំនួន​៣,៣៣២​សំណាក មកពី​៧​ខេត្ត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ប្រតិបត្តិការ​ទប់ស្កាត់​កូ​វីដ​១៩ បានធ្វើ​លឿន ហើយ​ក្នុង​ទ្រង់ទ្រាយ​ធំ តែ​កន្លែង​ខ្លះ​មិនទាន់​លឿន​នៅឡើយ​ទេ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ឲ្យ​ដឹង អំពី​ការបញ្ចេញ​សាច់ប្រាក់​ជាង ១០០០​លាន​រៀល ទៅ​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស ក្នុងនោះ​ស​ម្តេចក៏​ជូនពរ​បងប្អូន​ជនរួមជាតិ​ឃ្លាត​ចាក​ឆ្ងាយ ពី​កូ​វីដ​-១៩​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖ បងប្អូន​ជនរួមជាតិ​! ព្រឹក​មុ​ិ​ញ​នេះ​ខ្ញុំ​សំរេច​ឱ្យ​បញ្ចេញ​សាច់ ប្រា​ក់ជាង​១០០០​លាន​រៀល​ជូនទៅ រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស​សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​គ្រួសារ​នីមួយៗ​នឹង​ទទួលបាន​២​មុ​ឺ​ន​រៀល​ក្នុង​មួយថ្ងៃ​ដែលមាន​រយៈពេល​១៥​ថ្ងៃ​ដែល​ថវិកា​សរុប​ទទួល​បាន​៣០​មុ​ឺ​ន​រៀល​ក្នុង​មួយ​គ្រួសារ​។​​សូមកុំ​មានការ​ភាន់ច្រឡំ​ថា​ខ្ញុំ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស​ក័​១៥​ថ្ងៃ​។​​ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមតែ​១៤​ថ្ងៃ​ប៉ុណ្ណោះ​តែ​ខ្ញុំ​ផ្តល់ជូន​ថវិកា​សម្រាប់​១៥​ថ្ងៃ​ក្នុង​បំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​។​​សម្តេច ជូនពរ​បងប្អូន​ជនរួមជាតិ​ឃ្លាត​ចាក​ឆ្ងាយ​ពី​កូ​វីដ​-១៩​។

​បើតាម​ការប្រកាស​រប​ស់លោក​ស្រី​យក​សម្បត្តិ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​កាលពី​យប់​ថ្ងៃទី​២៨​វិច្ឆិកា​បាន​ឲ្យ​ដឹង​ពី​ការ​​រកឃើញ​ភរិយា​របស់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍ ឆែម សាវុធ ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ក្រុមគ្រូពេទ្យ បានចេញ​ធ្វើការ​ទាំងយប់ ដោយ​ទៅយក​អ្នកជំងឺ​នៅផ្ទះ ក្នុង​បុរី​ប៉េង​ហួត តាមផ្លូវ​៦០​ម៉ែត្រ មកកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ព្រមទាំង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ លើ ក្រុមគ្រួសារ​របស់គាត់ និង ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ ផ្សេងទៀត​។​

​លោកជំទាវ បាន បន្ថែមថា ក្រសួងសុខាភិបាល ក៏បាន ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប បញ្ជូន​គ្រូពេទ្យ ចេញ​ធ្វើការ​ទាំងយប់​ដែរ ដើម្បី​ស្វែងរក អ្នកពាក់ព័ន្ធ​ជាមួយ ស្ត្រី​អ្នកជំងឺ​កូ​វីដ​នេះ ដោយសារ​គាត់​មានផ្ទះ​នៅ​សៀមរាប​។ គាត់​បាន​ទៅ​នៅ​សៀមរាប ដូចជា ៤ ទៅ ៥​ថ្ងៃ​ដែរ ។​​លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា «​ស្ត្រី​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​ភរិយា ឯកឧត្តម ឆែម សាវុធ មាន​រោគសញ្ញា តាំងពី ១០​ថ្ងៃមុន​។ កាលពី​ថ្ងៃ​សៅរ៍​មុន គាត់​ទៅ​ញ៉ាំ​អី នៅ​ផ្សារ​អ៊ី​អន​១ ហើយ​គាត់​ឡើង​ចុះ​ភ្នំពេញ​-​សៀមរាប ។ គាត់​ឥឡូវនេះ នៅ​ភ្នំពេញ​។ ព្រឹក​មិញ គាត់​ឡើងជណ្តើរ ៣​កាំ ក៏​ហត់​ដែរ​បានន័យថា​គាត់​ឆ្លង​ជម្ងឺ​នេះ​១០​ថ្ងៃ​ហើយ​។​ប្តី​និង​កូន​គាត់​ឆ្លង​ទាំងអស់ ។​

​ករណី​យ៍​នេះ​សម្តេច​តេ​ជោ​ថា​៖​ខ្ញុំ​ហៅថា ជា​ករណី​បាត់ដាន​។ ឥឡូវ​យើង​អត់​ដឹងថា ក្រុមគ្រួសារ​របស់​ឯក​ឧ​ត្ត​ម ឆែម សាវុធ ឆ្លង​ពី​អ្នកណា​ទេ រក​អត់​ទាន់​ឃើញ​ក្បាល​កន្ទុយ នៅ​កន្លែង​ណា​។ នោះ​ហើយ​ជាការ​លំបាក ដែល​យើង​ចាត់ទុកថា វា​ជា​មហន្តរាយ​មួយ​សម្រាប់​ប្រទេស​របស់​យើង បើ​យើង​ទប់ស្កាត់​មិនទាន់​ពេលវេលា​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» ដែលជា​ករណី​រកឃើញ​ការឆ្លង​កូ​វីដ​-១៩ ក្នុង​សហគមន៍​ជា​លើកដំបូង គឺជា​ករណី​បាត់ដាន ហើយ​សម្តេច​បាន​ព្រមាន​ថា ព្រឹត្តិការណ៍​នេះ​នឹង​នាំ​មហន្តរាយ​ដល់​ប្រទេសជាតិ បើ​ទប់ស្កាត់​មិនទាន់​ពេលវេលា​។​សម្តេច​តេ​ជោ ហ៊ុន សែន​, សម្តេច​បានកំណត់​ពេល​វេលា​១៥​ថ្ងៃ ក្នុងការ​ប្រយុទ្ធ​ជាមួយ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ សម្តេច​តេ​ជោ បាន​ថ្លែងថា ដើម្បី​ឲ្យ​ការប្រយុទ្ធ​បាន​ជោគជ័យ​ក្នុង​រយៈពេល ១៥​ថ្ងៃនេះ មិនអាច​ពឹង​តែ​លើ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​នោះទេ គឺ​ត្រូវតែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់ៗ​ថា ៖ «​មេរោគ​ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នេះ ជា​ប្រភេទ​មេរោគ​ខ្លាំង ដែល​ត្រូវ​ប្រើ​ថ្នាំខ្លាំង​»​។ សម្តេច​តេ​ជោ បាន​ថ្លែង​ទៀតថា ប្រតិបត្តិ​ការរុករក​ជំងឺ​កូ​វីដ​-១៩ ត្រូវធ្វើ​ក្នុង​ល្បឿន​លឿន និង​ទ្រង់ទ្រាយ​ធំ​ជាង​ពេលមុនៗ​ទៅទៀត​៕a hun sr1 a chhema