» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29946 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597365 នាក់

មន្ត្រីនគរបាល ទេសចរណ៍​ប្រចាំខេត្ត​សៀមរាប​ប្តឹង​សុំ​ដក​មេ


​សៀមរាប​៖​លោក​វរសេនីយ៍ទោ ទី សុខ​ឡែ​ន​អត្តលេខ​៦៨៤៣៩ ប្រធាន​អង្គភាព​នគរបាល ទេសចរណ៍​ប្រចាំខេត្ត​សៀមរាប​ត្រូវបាន​មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់ ផ្តិតមេដៃ ប្ដឹង លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ សុំ​ឲ្យ​ផ្លាស់ ចេញពី​ប្រធាន​អង្គភាព​នេះ ។​a police trafic sr4 


​ក្នុង​ពាក្យបណ្តឹង ដាក់ជូន​អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ដែល​កាសែត​ទទួលបាន​បាន​លើក​ពី​មូល​ហេ​ត​រុជា​ច្រើន​ដែល​ពួកគេ​ប្តឹង​លោក​វរសេនីយ៍ទោ ទី សុខ​ឡែ​ន​ដែល​រួមមាន​៖ ១. មិនចេះ​គ្រប់គ្រង​និង​ដឹកនាំ​បញ្ជា​កម្លាំង​ក្នុង​អង្គភាព​អោយបាន​ត្រឹមត្រូវ​តាម​ឋានានុក្រម ។ ២. ធ្វើ​ការងារ​មិន​សហ​ការណ៍​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។៣. បញ្ជា​អោយ​មន្ត្រី​ផ្នែក​នីតិវិធី​យកលុយ​ពី​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ដាក់​ពាក្យបណ្ដឹង សុំ​លិខិតបញ្ជាក់​ក្នុង ករណី​បាត់បង់​សម្ភារ ឬ​លិខិតឆ្លងដែន ជាដើម ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មិន​សប្បាយចិត្ត​។ ៤.​មិនដែល​ប្រជុំ​រួម​ដើម្បី​ពង្រឹងកម្លាំង​របស់ខ្លួន និង​មិនមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​ក្នុង​អង្គភាព​។ ៥.​មិនដែល​រាយការណ៍​សុំ​យោបល់​ពី​ថ្នាក់ដឹកនាំ​លោក​អនុប្រធាននាយកដ្ឋាន​ដែល​ប្រចាំ​ទិស​នៅ​អង្គភាព​ខេត្ត សៀមរាប ។

៦.​មិនចេះ​ធ្វើ​ផែនការ អនុវត្តន៍​ដឹកនាំ​ជំនាញ​តាម​តួនាទី​ភារកិច្ច​របស់​នគរបាល​ទេសចរណ៍ ។ ៧. ធ្វើការ​រកតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិតពី​ផលប្រយោជន៍​ប្រទេសជាតិ ។ ៨.​ធ្វើ​អ្វី​តាមតែ​ចិត្ត​នឹកឃើញ​មិនដែល​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​អង្គភាព​ផ្សេងៗ ។ ៩. ប្រេងសាំង​ដែល​ទទួល​អគ្គស្នងការ​នគរបាលជាតិ ផ្តល់​ឲ្យ​អង្គភាព​ក្នុង​មួយ​ត្រីមាស​ជាង ១,០០០ លីត្រ សម្រាប់​ផ្គត់ផ្គង់​ម៉ូតូ រថយន្ត ជា​របស់​រដ្ឋ​ក្នុង​ការចុះ​បំពេញ ភារកិច្ច​តាម​គោលដៅ​ប្រចាំថ្ងៃ គាត់​មិនបាន​យក​ប្រើប្រាស់ ជា​ប្រយោជន៍​រួម​ទេ​គឺ​គាត់​ផ្តាច់​ទាំងអស់ ។

​ក្នុង​លិខិត​ដដែល​បន្តថា ដោយសារ​ទង្វើរ​របស់​លោក​វរសេនីយ៍ទោ ទី សុខ​ឡែ​ន មិន​យល់​ពី​តួនាទី​ភារកិច្ច​របស់ខ្លួន ធ្វើ​ឲ្យ​មាន ការរិះគន់​ពី​ស្ថាន​ប័ន​ពាក់ព័ន្ធ ភ្ញៀវទេសចរ​និង​មហាជន បណ្តាល​ឲ្យ​អាប់ឱន​កិត្តិយស​អង្គភាព ដែល​ពីមុន​ធ្លាប់​ទទួលបាន​ការកោតសរសើ​រ​ពី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​។​អ្នក​សារ​ពត៍​មាន​មិនទាន់​អាច​សុំ​ការបកស្រាយ​ពី​លោក ទី សុខ​ឡែ​ន បានទេ​នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៤ ដោយ​ការហៅ​ទូរស័ព្ទ​ចូល ពុំមាន​អ្នកទទួល​។​គេ​ក៏​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ផងដែរ​។​a police trafic sr a police trafic sr1 a police trafic sr2 a police trafic sr3 

​