» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7146 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697317 នាក់

តេជោសែន៖បើអ្នកគាំទ្រអតីតគណបក្សប្រឆាំងមិនទៅបោះឆ្នោតគណបក្សប្រជាជននឹងទទួលបានសម្លេងគាំទ្រច្រើន!

 កំពង់ស្ពឺ៖ថ្លែងនៅព្រឹកថ្ងៃទី២៣ឧសភាឆ្នាំ២០១៨ក្នុង​ជំនួប​ជាមួយ​កម្មករ-កម្មការិនី​ក្នុង​ខេត្តកំពង់ស្ពឺ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​​បញ្ជាក់ថាប្រសិនបើ​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទៅ​បោះឆ្នោត​កាន់តែ​តិច​នោះគឺ​នឹង​ផ្តល់​លទ្ធផល​កាន់តែ​ល្អ​ដល់​បក្ស​ប្រជាជន​ក្នុងការ​ឈ្នះឆ្នោត។៖“បើ​និយាយ​ពី​បច្ចេកទេស​នៃ​អ្នកបោះឆ្នោតខ្ញុំ​គួរតែ​រុញ​ទូក​បណ្តោយ​ទឹក​ឲ្យ​អ្នក​តែម្តងទៅ ផ្តាំផ្ញើ​ទៅ​អ្នកពួក​អ្នកប្រឆាំង​ទៅកាន់​តែ​តិចសន្លឹកឆ្នោត​កាន់តែ​ល្អ​សម្រាប់​គណបក្សកាន់អំណាច អាហ្នឹង​និយាយ​ឲ្យ​ពិតប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​បញ្ហា​ហ្នុ​ង​ទេខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រើ​សិទ្ធិ។a hun speu

សម្តេចហ៊ុន សែនឲ្យដឹងថាសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​ដល់​ទៅ​ជាង៥លាន​នាក់ល្មម​ទទួល​បាន​លទ្ធផល​ល្អ​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ។ទាកទងនិងការទទួលឬមិនទទួលស្គាល់លទ្ធផលសម្តេចលើក​ថាការទទួលស្គាល់​លទ្ធផល​បោះឆ្នោត គឺ​មិនមាន​ច្បាប់​ណា​កំណត់ថាទាល់​តែមាន​ចំនួន​អ្នកបោះឆ្នោត​ប៉ុណ្ណេះ​ឬ​ប៉ុណ្ណោះ​នោះឡើយ។

លោក​សម រង្ស៊ី តាមរយៈ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី២២ ឧសភាបានបង្ហាញ​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ដែលមាន​អ្នកបោះឆ្នោត​តែ៤៧ភាគរយហើយ​អ្នក​មិន​ទៅ​បោះឆ្នោត​មាន​ចំនួន​ប្រមាណ៥៣ភាគរយ។ លោក​សម រង្ស៊ីបាន​ចាត់ទុកថាវា​គឺ​ជោគជ័យ​ដែល​កើតចេញ​មកពី​ការអំពាវនាវ​បក្សប្រឆាំង​វេ​ណា​ស៊ុយ​អេ​ឡា​ឲ្យ​ពលរដ្ឋ​ធ្វើពហិការ​ការបោះឆ្នោត។សម្រាប់​លោក​សម រង្ស៊ីទិដ្ឋភាព​បែបនេះ​ក៏​នឹង​កើត​មាននៅ​ប្រទេស​កម្ពុជា​ដែរគឺ​នៅក្រោយ​ការបោះឆ្នោតជាតិ​ថ្ងៃទី២៩ កក្កដាដែល​លោក​ថា​សហគមន៍​អន្តរជាតិ​នឹង​ច្រានចោល​លទ្ធផល​បោះឆ្នោត​ហើយ​ភ្ជាប់​ជាមួយនឹង​ទណ្ឌកម្ម​ថែមទៀត។

ក៏ប៉ុន្តែ​សម្តេចតេជោ សែន បាន​ប្រាប់​​ថាកុំ​យក​កម្ពុជា​ទៅ​ប្រៀបធៀប​នឹង​វេ​ណេ​ស៊ុយ​អេ​ឡាព្រោះ​ស្ថាន​ភាពមិន​ដូចគ្នា​ឡើយ។ ព្រោះសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាង៥លាន​នាក់គឺជា​ចំនួន​មួយ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ដែលមាន​ឈ្មោះ​ទៅ​បោះឆ្នោត​ទៅហើយ។ដូច្នេះ​តាមរយៈ​នេះភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត​នឹង​លើសពី​ពាក់កណ្តាល​ដែល​ខុសពី​វេ​ណេ​ស៊ុយ​អេ​ឡាបើទោះបី​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត​ក៏ដោយ។សម្តេច​ហ៊ុន សែនបាន ហៅ​ការអំពាវនាវ​នេះ​ថាជាការ​បំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហើយ​លោក​ជឿជាក់ថាពលរដ្ឋ​ខ្មែរ​នឹងមិន​ធ្វើតាម​ការអំពាវនាវ​នេះ​ដោយ​បោះបង់​សិទ្ធិ​របស់ខ្លួន​ទេ។ផ្ទុយ​មកវិញ​ពួកគេ​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ៕