» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5559 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695730 នាក់

បែកធ្លាយ​ចៅហ្វាយខេត្ត​បី​មិន​ស្តាប់​រដ្ឋមន្ត្រី​មហាផ្ទៃ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​


​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​កាលពី​ខែសីហា​បាន​ជូនដំណឹង​ឲ្យ​អភិបាលខេត្ត​រតនៈគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ឲ្យ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព តែ​ហាក់ដូច​ដូច​គ្មាន​បានការ​អី​ទាំងអស់​ព្រោះបទល្មើសនៅតែកើតមាន​បើយោងតាមសេចក្តីរាយការណ៍របសកាសែត។a eysan sa1 

នេះ​បើ​យោងតាម​លិខិត របស់​ក្រសួងមហាផ្ទៃ ចុះហត្ថលេខា​ដោយ លោក សក់​សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០១៨ ដែល​ទើប​បែកធ្លាយ​ផ្លូវការ នៅ​ថ្ងៃទី​១៤ ខែ តុលា​នេះ​មុន​តែ​ប៉ុន្មាន​ថ្ងៃ​នាយករដ្ឋមន្ត្រី​ត្រូវ​ចេញទៅ​ប្រជុំ​ជាមួយ​សហគមន៍​អឺរ៉ុប​។​

​សូម​បញ្ជាក់ដែរថា​៖​វិធានការ​នេះ​បាន​ធ្វើឡើង​ក្រោយពី​ក្រសួងមហាផ្ទៃ បានទទួល​លិខិត​ពី​ប្រតិភូ​សហភាព​អឺរ៉ុប អំពី​របាយការណ៍​ស្ដីពី “​បទល្មើស​ជា​ប្រព័ន្ធ​៖ ប្រទេស​វៀតណាម​បាន​បន្ត​នាំចូល​ឈើហុប​ខុសច្បាប់​ពី​កម្ពុជា​”​។ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះដែរ បន្ទាប់ពី​ចាប់​ផ្កាយរណប លើ​អាកាស​រួចមក ឃើញថា ខេត្ត​មណ្ឌល​គី​រី​មាន សកម្មភាព​កាប់ បំផ្លាញ​ព្រៃឈើ​យ៉ាងច្រើន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​មណ្ឌល​គី​រី លោក ស្វាយ សំ​អ៊ាង ចុះ​ដោះស្រាយ និង​ការពារ​ចំពោះ​បញ្ហា ព្រៃឈើ ដើម្បី​កុំ​ឲ្យ​មាន​ការកាប់​ជា​បន្ដបន្ទាប់​ទៀត ខណៈ​សម្ដេច​បាន​ព្រមាន​ជា​ពាក្យសម្ដី​ធ្ងន់ៗ​ថា បើ​ធ្វើ​រឿងនេះ មិន​បានទេ គឺ​ពិតជា​មានរឿង​ធំ កើត​ឡើងជា​មិនខានឡើយ​។​តែ​អ្វីដែល​ហួសចិត្ត​នៅពេល​ចុះ​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​៣១​កញ្ញា​លោក​ស្វាយ​សំ​អ៊ាង​រក​មិនឃើញ​មាន​បទល្មើស​អ្វីមួយ​ឡើយ​?​ក្នុងពេលដែលច្រកដាក់ដាំណាំលៀចេញឈើដូចព្យុះ។

​កាលពី​ថ្ងៃទី​២៦​កញ្ញា​ក្នុងពេល​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​បោះឆ្នោត​ខេត្តបាត់ដំបង សម្ដេច ស ខេង ក៏បាន​ជំរុញ​ឲ្យ​ធ្វើ​វិ​សោ​ន​កម្ម​ច្បាប់ គ្រប់គ្រង​ព្រៃឈើ ដើម្បី​ការពារ ធនធានធម្មជាតិ​ព្រៃឈើ ដែលមាន​ផលប៉ះពាល់​យ៉ាងខ្លាំង នាពេល​បច្ចុប្បន្ន ព្រោះ​ច្បាប់ការពារព្រៃឈើ ពុំបាន​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែនដី​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជនខិលខូច​មួយ ចំនួន​កាប់ ឈើ​ខុសច្បាប់ នាំចេញ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។​

​សម្ដេច​អះអាងថា នៅ​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​នេះ សម្ដេច​នឹង​ជំរុញ​ការកែប្រែ​ច្បាប់​នេះ ជា​ចាំបាច់ ដើម្បី​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ​ដែនដី សមត្ថកិច្ច រួមគ្នា​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ​កម្ពុជា​។​

​កាលពី ឆ្នាំ​២០១៧ ទីភ្នាក់ងារ​ស៊ើបអង្កេត ផ្នែក​បរិស្ថាន​ដែលមាន​មូលដ្ឋាន​នៅ ទីក្រុង​ឡុង​ដ៍ ចក្រ ភព​អង់គ្លេស បានចេញ​របាយការណ៍ មួយ​មាន​ចំណងជើង​ថា “​ជនល្មើស​មុខ​ដដែល​៖​ជំនួញ​ឈើ​ខុស ច្បាប់​របស់​វៀតណាម​”​។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៧ ទំហំ​ឈើ ប្រមាណ​៣០​ម៉ឺន​មែត្រ​គូប ត្រូវបាន​លួចលាក់​នាំចេញ និង​ធ្វើ​ឲ្យ​ស្របច្បាប់ ពី​ប្រទេស​កម្ពុជា​ទៅ​វៀត ណា​ម​។ សកម្មភាព​កាប់​ឈើ ខុសច្បាប់ ក៏​កើតឡើង​ខ្លាំង​ផងដែរ នៅ​តំបន់​ការពារ​ក្នុង​ខេត្តរតនគិរី ដូចជា តំបន់​ការពារ​សហគមន៍ ក្នុង​ឧទ្យាន​វីរ​ជ័យ ឧទ្យាន​ជាតិ​អូយ៉ាដាវ និង​តំបន់​ជម្រក​សត្វព្រៃ​លំផាត់​។​តែ​រដ្ឋាភិបាល​មិន​ទទួលស្គាល់​របាយការណ៍​ឡើយ​៕a eysan sar kheng a eysan sar1 car gate nam lea car go dak dam 

​