» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6926 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666836 នាក់

អាជ្ញាធរ​ខណ្ឌដូនពេញ​ឲ្យ​ហ្វេ​ស​ប៊ុ​ក Ly Fu ដែល​រាយការណ៍​ចូល​ហ្វេ​ស​ប៊ុ​ក សម្ដេច​ហ៊ុន សែន ពី​រឿង​ត្រូវ​បង់លុយ​ចំនួន​200​ដុល្លារ ក្នុង​១​ខែ​ដើម្បី​កុំ​ឲ្យ​បិទ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​


​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​រើរុះ​ហាង​លក់ដូរ​ដែលបង្កការរខាននៅក្រោយ​វាំង​ដោយ​អាជ្ញា​ខណ្ឌដូនពេញ​រួចមក​​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Ly Fu បាន​ចូលធ្វើការ Comments នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់ សម្ដេច​ហ៊ុន សែន រាយការណ៍​ពី​រឿង​អាជ្ញាខ​ណ្ឌ័​ទារលុយ​បង់​ខែ​ជំនួស​ឲ្យ​ការបិទ​ហាង​ពួកគេ​។​a don penh4 

” ជម្រាប​សម្តេច​ក៏​ជាទីគោរព​, ក្មួយ​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ក្រោយ​វាំង លើផ្លូវ​២១៤ កំពុង​ត្រូវបាន​រង​គំនាប​ពី រដ្ឋបាល​ខណ្ឌដូនពេញ ក្នុង​របរ​រកស៊ី​ចិញ្ចឹមជីវិត (​គាត់​ទារ​ឲ្យ​ពួក​ខ្ញុំ​អ្នករកស៊ី​ត្រូវ​បង់​ប្រចាំខែ​ឲ្យ​ពួកគាត់ $200/១​ខែ​) បើ​មិន​បង់ គាត់​ឲ្យ​បិទ​អាជីវកម្ម​ដូច​ក្នុង​រូបភាព​ចឹ​ង ។ ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​សម្តេច ស្នើសុំ​សម្តេច​ជួយ​ដោះស្រាយ​ឲ្យ​ក្មួយ​ផង​, ដោយ​ក្តី​គោរព​ពី​ក្មួយ​”​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស ខណ្ឌដូនពេញ​នៅ​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៩​នេះ បានចេញ​សូម​ធ្វើការ​ឆ្លើយបំភ្លឺ ករណី​មាន គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ly Fu បានធ្វើការ Comments នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រដ្ឋបាល​ខណ្ឌដូនពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​មតិសាធារណៈ​មេត្តា​ជ្រាប​ដូចខាងក្រោម​៖ ចំពោះ​ករណី​សម្រេច​បិទ​អាជីវកម្ម​លក់​ស្រា​ក្រឡុក នៅ​ផ្លូវ​លេខ​២១៤ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ កន្លងមក ដោយ​ផ្អែកលើ​បញ្ហា​មួយចំនួន​រួមមាន​៖
១-​ពួកគាត់​សាងសង់​រោង​ហ្វេម​ដែក​រំលោភ​លើដី​សួនច្បារ​សាធារណ​:​របស់​រដ្ឋ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ត្រូវតែ​បិទ និង​រុះ​រើចេញ​ជាដាច់ខាត ។​

២-​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀប​រៀយរ​យ​សាធារណ​:​ធ្ងន់ធ្ងរ ព្រមទាំង​បង្ក​ភាពអនាធិបតេយ្យ ។​
៣-​បង្ក​សំឡេង​រំខាន​ខ្លាំងៗ​ដល់​អ្នករស់នៅ​ជុំវិញ​ទីតាំង​នោះ ជាពិសេស​ទីតាំង​នេះ​នៅក្បែរ​ព្រះបរមរាជវាំង ដែល​ជាទី​គង់ប្រថាប់រ​បស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​នៃ​យើង ព្រះ​ញាតិវង្ស និង​មន្ដ្រី​ថ្នាក់ដឹកនាំ នៃ​ព្រះបរមរាជវាំង​ផងដែរ ។​

៤-​អាជ្ញាធរ​សង្កាត់ បានចេញ​សេចក្តីជូនដំណឹង និង​បាន​ចុះទៅ​ធ្វើ​កំណត់ហេតុ​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងអស់ ធ្វើ​ការបិទ​អាជីវកម្ម និង​ត្រូវធ្វើ​ការរុះរើ​សំណង់​ហ្វែ​ម​ដែក ដែល​ពួកគាត់​បាន​សាងសង់​ដោយ​ខុសច្បាប់ រំលោភ​ទៅលើ​ដី​សួនច្បារ​សាធារណៈ​របស់​រដ្ឋ ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង ប៉ុន្តែ​ពួកគាត់ មិន​ព្រម​ចូលរួម​អនុវត្តតាម​ការណែនាំ និង​ជូនដំណឹង​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ឡើយ ។​

​ដូច្នេះ ដើម្បី​រក្សាបាន​នូវ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ក៏ដូចជា​ធានាបាន​នូវ​ភាពស្ងប់ស្ងាត់ ជុំវិញ​ព្រះបរមរាជវាំង​ផង​នោះ រដ្ឋបាល​ខណ្ឌ ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់ និង​អនុវត្តតាម​ផ្លូវច្បាប់​ចំពោះ​ការរំលោភបំពាន​សួនច្បារ​សាធារណៈ​ផងដែរ ។​

​ចំពោះ​ករណី ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ly Fu បានធ្វើការ Comments នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា​ពួកគាត់​រង​គំនាប​ពី​រដ្ឋបាល​ខណ្ឌដូនពេញ ថា “​គាត់​ទារ​ឲ្យ​ពួក​ខ្ញុំ​អ្នករកស៊ី​ត្រូវ​បង់​ប្រចាំខែ​ឲ្យ​ពួកគាត់ 200$/១​ខែ​)​បើ​មិន​បង់​គាត់​ឲ្យ​បិទ​អាជីវកម្ម​…….” រដ្ឋបាល​ខណ្ឌ គ្មាន​គោលការណ៍​យកប្រាក់ ឬ​បង់​សេវា​ផ្សេងៗ ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​អនុវត្ត​វិធានការ​រដ្ឋបាល ឬ​វិធានការ​ច្បាប់​ឡើយ និង​សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ករណីនេះ ហើយ​ករណី​ជំរិត​ទារប្រាក់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាអាទិ៍ ។​

​ប៉ុន្ដែ​រដ្ឋបាល​ខណ្ឌ សូម​ស្នើ​ឲ្យ​សាមីខ្លួន ឬ​អ្នករងគ្រោះ​លើ​ករណី​ខាងលើ ដាក់ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ចំពោះ​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ឬ​ដាក់​ពាក្យបណ្ដឹង​ចូលមក​រដ្ឋបាល​ខណ្ឌដូនពេញ ដោយ​សូមបញ្ជាក់​ឈ្មោះ​បុគ្គល​នោះ ឬ​ភស្ដុតាង​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​រដ្ឋបាល​ខណ្ឌ ចាត់វិធានការ​រដ្ឋបាល និង​អនុវត្ត​តាមច្បាប់​ជា​ធរមាន ហើយ​រដ្ឋបាល​ខណ្ឌ សូម​ធានា​រក្សា​ការសម្ងាត់​ចំពោះ​ព័ត៌មាន ឬ​ពាក់​បណ្ដឹង​របស់​បងប្អូន​ទាំងស្រុង ៕a don penh1 a don penh2 a don penh5 a don penh a don penh3 

​