
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7246 នាក់
ម្សិលមិញ 7641 នាក់
សរុប 18985937 នាក់
សៀមរាប៖អ្នកសារព័ត៌មានពីរនាក់ គឺលោកផន សុភាព មកពីសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោកភាព ភារ៉ា នៃសារព័ត៌មាន TSP68 TV Online ត្រូវបានតុលាការខេត្តសៀមរាប កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់១៤ឆ្នាំ។
មេធាវីរបស់ពួកគេបានឱ្យដឹងថា អ្នកទាំងពីរត្រូវបានកាត់ទោសកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ហើយសាលក្រមក៏ត្រូវបានប្រកាសនៅថ្ងៃដដែល។បើតាមអង្គហេតុគឺកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អ្នកសារព័ត៌មានទាំងពីរបានធ្វើដំណើរទៅតំបន់ព្រំដែន ដើម្បីរាយការណ៍អំពីស្ថានភាពនៅទីនោះ និងបាននាំយកជំនួយមនុស្សធម៌ទៅឱ្យទាហាន ដែលឈរជើងតាមបណ្តោយព្រំដែន។ ក្នុងអំឡុងពេលនោះ ពួកគេបានបង្ហោះរូបភាពថតនៅប្រាសាទតាក្របី ដែលជាប់គ្រាប់មីននៅផ្ទៃខាងក្រោយ។ រូបភាពនោះបន្ទាប់មកត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ តុលាការខេត្តសៀមរាបបានចេញសេចក្តីប្រកាសឱ្យដឹងថា អ្នកសារព័ត៌មានទាំងពីរត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា បានប្រមូលព័ត៌មាន និងថតរូបនៅតំបន់យោធានៅជិតសមរភូមិ ដែលតុលាការអះអាងថា សកម្មភាពទាំងនេះធ្វើឱ្យមហន្តរាយដល់ការការពារជាតិ។អត្ថបទcambodja