» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2480 នាក់

ម្សិលមិញ 3261 នាក់

សរុប 13059269 នាក់

តុលាការ​ដោះលែង​ឧក្រិដ្ឋជន ចាប់​ជម្រិត​ចិន​ដូចគ្នា ជាង​១០​លាន​ដុល្លារ ម្នាក់​បាត់​ហើយ​ខុស​នីតិវិធី​ទៀត​!


​ភ្នំពេញ​៖ ករណី​យ៍​ឧក្រិដ្ឋជន ដែល​ពាក់ព័ន្ធ​ចាប់​ជម្រិត​ចិន​ដូចគ្នា​ជាង​១០​លាន​ដុល្លារ​អាមេរិក​ដែល​សម​ត្ត​កិច្ច​បង្ក្រាប​កាលពី នា​ចុងខែ​មេសា ឆ្នាំ​២០២៣​ត្រូវបាន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ជន​ត្រូវ​ចោទ​ម្នាក់​ហើយ​។​ការដោះលែង​នេះ​វា​ដូច​ការសន្និដ្ឋាន​កាល​នៅ​តំណាក់កាល​ក្នុង​ដៃ​មន្ត្រីនគរបាល​យុត្តិធម៌ គឺមាន​អ្នក​រត់ការ​ដើម្បី​ដោះលែង​បាត់ទៅហើយ​។ ទីបំផុត ដល់​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ ដោះលែង​ម្នាក់​ពិតប្រាកដ​មែន កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៣​កន្លងមកនេះ ។a china kidnap4 

ករ​ណិ​យ៍​នេះ ទោះជា​មានការ​លើកលែង ការចោទប្រកាន់​ទៅលើ​ជន​ត្រូវ​ចោទ ដោយ​ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ នោះ​ក៏ពិតមែន ។ ប៉ុន្តែ​អ្វីដែល មន្ត្រី​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី ១ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ ចេញ​លិខិត​ដោះលែង ជនជាតិ​ចិន​ឈ្មោះ BAI FUJUN មាន​ទីលំនៅ​ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ L0៤ សង្កាត់​ជើង​ឯង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តាមរយៈ​លិខិត​ដោះលែង លេខ ១៤៨៣ ល​.​ដ​.​ល កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៣ ចាត់ទុកថា​ការដោះលែង​នេះ​ខុស​ទៅនឹង​នីតិវិធី​។​ខាង​ពន្ធនាគារ មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​នីតិវិធី នឹង​សេចក្តីសម្រេច​របស់​តុលាការ ពីព្រោះថា​, ចៅក្រម​ស៊ើបសួរ​គាត់​ចេញ​ដីកា​ដំណោះស្រាយ គឺ​ចេញ​ដីកា​លើកលែង​ការចោទប្រកាន់ ទៅលើ​ជន​ត្រូវ​ចោទ និង​បង្គាប់​ឲ្យ​ពន្ធ​ធនាគារ ដោះលែង​។ ប៉ុន្តែ​នៅក្នុង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ លើកលែង​ចោទ​ពី បទ​ចាប់​ជម្រិត​, ពីបទ បង្ខំ​មនុស្ស​ដោយ​ខុសច្បាប់ , ពីបទ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ។

ប៉ុន្តែ​តាម​នីតិវិធី​គេ​តម្រូវ​ឲ្យ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ដែល​បញ្ជាក់​នៅក្នុង​សេចក្តីសម្រេច​របស់​តុលាការ ។ បើតាម​ជា​នីតិវិធី​ពេល ខាង​ពន្ធនាគារ ទទួលបាន​សេចក្តីសម្រេច​របស់​តុលាការ​រួចហើយ គឺត្រូវធ្វើ​លិខិត​មួយ​ដើម្បី​ដោះលែង​បុគ្គល​ហ្នឹង ហើយ​ខាង​អង្គភាព​ពន្ធនាគារ​ក៏​ធ្វើ​របាយការណ៍​មួយ និង​បញ្ជូន​មនុស្ស ទៅ​អគ្គនាយកដ្ឋាន នគរបាល​អន្តោប្រវេសន៍ ដើម្បី​ឲ្យ​ខាង​អង្គភាព អគ្គនាយកដ្ឋាន នគរបាល​អន្តោប្រវេសន៍ អនុវត្ត​នីតិវិធី​បន្ត គឺ​ដើម្បី​បណ្ដេញចេញ ! ផ្ទុយទៅវិញ​ខាង​ពន្ធនាគារ​មិន​អនុវត្ត​បែបនេះ​ទេ បន្ទាប់ពី​មាន​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ បែរជា​ដោះលែង​មនុស្ស​នោះ​តែម្ដង​។

​ដោយ​គ្មាន​ធ្វើ​របាយការណ៍​និង​បញ្ជូន​មនុស្ស​ទៅ អគ្គនាយកដ្ឋាន នគរបាល​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី​ក្នុងការ​បណ្ដេញចេញ ! មានន័យថា , ខាង​អង្គភាព​ពន្ធនាគារ មណ្ឌល​កែប្រែ​ទី​១ មិនបាន​អនុវត្តតាម​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ ដោយ​អនុវត្ត​នីតិវិធី​ខ្លួនឯង ឱ្យមាន​សេរីភាព​តែម្ដង ដោយ​មិនបាន​បញ្ជូន​មនុស្ស​ទៅខាង អគ្គនាយកដ្ឋាន នគរបាល​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី​ក្នុងការ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ។ ករណី​យ៍​នេះ​មិនអាច​ទាក់ទង​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​និង ចៅក្រម​ស៊ើបសួរ ដើម្បី​សួ​ថា , តើ​ការអនុវត្ត​បែបនេះ ត្រឹមត្រូវ​តាម​នីតិវិធី​ដែរឬទេ​ណោះ​ឡើយ ?​សូមបញ្ជាក់ថា​ករ​ណិ​យ៍​នេះ សមត្ថកិច្ច​នគរបាល​បាន​ប្រឹងប្រែង បង្ក្រាប​បទឧក្រិដ្ឋ​នេះ ដោយ​យកចិត្តទុកដាក់​បំផុត ក្នុងការ​ស៊ើបអង្កេត ស្រាវជ្រាវ ជាង​ដល់​បង្ក្រាប​បទល្មើស​ជាក់ស្ដែង យ៉ាងហោចណាស់​ក៏​មនុស្ស​ប្រាំមួយ​នាក់​ត្រូវបាន​ឃាត់ខ្លួន ជា​បន្តបន្ទាប់ បាន​៥​នាក់​ដំបូង ។​

​ក្រោយមក​បន្ត​ស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់​បន្ត​បង្ក្រាប​ឧក្រិដ្ឋជន​បាន​ម្នាក់ទៀត ដែល​ពាក់ព័ន្ធ​ចាប់​ជម្រិត​ចិន​ដូចគ្នា​ទារប្រាក់​ជាង​១០​លាន​ដុល្លារ នៅវេលា​ម៉ោង​៦​និង​៣០ នាទី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ទីតាំង #17, Street R02, Borey Peng Huoth The Star Platinum Roseville, Sangkat Nirouth, Khan Chbar Ampov, Pnhom Penh ។​ជនសង្ស័យ​មានឈ្មោះ ZHAO YUNLEI ជា​ជនសង្ស័យ​ទី​៦ ដែល​សមត្ថកិច្ច​ប្រមាញ់​បាន​។

​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៣ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ ជា​ជន​ជាតិចិន​៥ នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​ទារប្រាក់​ពី​ជន​ជាតិចិន​ដូចគ្នា​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​តាម​ការ​ចោទ​របស់​អយ្យការ​ពីបទ​.​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ បទ​. ធ្វើ​ទារុណកម្ម​ដើម្បី​ជម្រិត​ទារប្រាក់ និង​បទ​.​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៣ ។

​សូមជម្រាបថា មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​២ ថ្ងៃ មាន​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ម្នាក់ ដើម្បី​ជំរិត​ទារប្រាក់​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក នៅ​ចំណុច​ចំណតរថយន្ត​នៃ​អគារ​ស្នាក់នៅ​ស្កា​យ​វីឡា ដែលមាន​អាសយដ្ឋាន​អាគារ​លេខ​១៩២ ផ្លូវ​១៦៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ហើយ​ត្រូវ​កម្លាំង​នគរបាល​ស្រាវជ្រាវ​បង្ក្រាបបាន​ឧក្រិដ្ឋជន​ជន​ជាតិចិន​ដូចគ្នា​ចំនួន​៧ នាក់ នៅ​ពីរ​គោលដៅ​ផ្សេងគ្នា ក្នុង​ខណ្ឌដង្កោ ខណៈ​ក្រុមគ្រួសារ​ជនរងគ្រោះ សូម​ស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​តាមច្បាប់ ។ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ឲ្យ​បណ្ដាញ​ព័ត៌មាន​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៣ នេះ​ឱ្យដឹងថា ករណី​ចាប់​បង្ខាំង​ដើម្បី​ជំរិត​ទារប្រាក់​១០​លាន​ដុល្លា​អាមេរិករ​នេះ បានកើត​ឡើង​នៅ​ម៉ោង​២​យប់​រំលង​អាធា​ត្រ ចូល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣ ។​

​ពេលនោះ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ បាន​ប្រើប្រាស់​រថយន្ត​ម៉ាក Vellfire ពាក់​ផ្លាកលេខ​ភ្នំពេញ 2BQ-0560 (​ផ្លាកលេខ​ក្លែងក្លាយ​) និង​ផ្លាកលេខ​ភ្នំពេញ 2BT-1768 ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​។​
​បន្ទាប់ពី​បានទទួល​បណ្ដឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ចារកម្ម និង​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​សមត្ថ កិច្ច​ពាក់ព័ន្ធ បាន​

ប្រតិបត្តិ​ការបង្ក្រាប​ករណី​នេះ​នៅ​យប់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ពី​គោលដៅ​ផ្សេង​ពីរ​គ្នា រួមមាន ៖​គោលដៅ​ទី​១.​បុរី​មួយកន្លែង នៅ​ផ្លូវ​៦០​ម៉ែត្រ ផ្ទះ​លេខ ផ្លូវ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​​គោលដៅ​ទី​២.​បុរី​មួយកន្លែង នៅ​ផ្លូវ​៥០​ម៉ែត្រ ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​M26 សង្កាត់ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា នៅក្នុង​ប្រតិ​ប​តិ្ត​ការ​នេះ កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៧​នាក់ វត្ថុតាង​ដកហូត ៖

​គោលដៅ​ទី​១.​រថយន្ដ​ម៉ាក Alphard ពណ៌​ស ផ្លាកលេខ​ភ្នំពេញ 2BZ-9995 ចំនួន​១​គ្រឿង​.​រថយន្ដ​ម៉ាក Alphard ពណ៌​ខ្មៅ ផ្លាកលេខ​តាកែវ 2D-8888 ចំនួន​១​គ្រឿង​. ផ្លាកលេខ​រថយន្ដ (​មុខក្រោយ​) ១​គូ​លេខ ភ្នំពេញ 2BQ-0560. កាំភ្លើង​វែង​១​ដើម មាន​បង់​២. កាំភ្លើងខ្លី ១​ដើម មាន​បំពាក់​ឧបករណ៍​ខ្ទប់​សំលេង​, បង់​ចំនួន​១. គ្រាប់កាំភ្លើង​វែង​ខ្លី​មួយចំនួន គ្រាប់បែក​១ (​ប្រគល់ជូន​CMAC). កូនកាំបិត​២.​ខ្នោះដៃ​៣​គូ​, វិទ្យុទាក់ទង​ចំនួន​៣​គ្រឿង​.​ទូរ​ដែក​ចំនួន​១.​ទូរស័ព្ទដៃ​២​គ្រឿង​. កាត​សម្គាល់​ខ្លួន​២. អាវ​ការពារ​គ្រាប់​ចំនួន​១ និង​ឯកសារ​មួយចំនួនទៀត ។​

​ប្រភពពី​មន្ត្រីនគរបាល បាន​ប្រាប់​ឱ្យដឹងថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៧​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន សម​ត្ត​កិច្ច​បាន​ស៊ើបអង្កេត និង​សួរចម្លើយ​ឃើញថា​ម មាន​ជនសង្ស័យ​២​នាក់​ដែល​មិន​ពាក់ព័ន្ធ​បទល្មើស​ខាងលើនេះ​ទេ គ្រាន់តែ​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ក្រុម​ជន​ត្រូវ​ចោទ​ដែល​ត្រូវបាន​ចៅក្រម​សម្រេច​ឃុំខ្លួន លក្ខណៈ​មិត្តភក្តិ ហើយ​ពួកគេ​ទាំង​២​នាក់​កំពុង​ស្ថិតនៅ​ជាមួយ​ក្រុម​ជនល្មើស ខណៈ​សមត្ថកិច្ច​កំពុង​ចុះបង្ក្រាប​។​
​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៣​សម​ត្ត​កិច្ច ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​នៃ​ក្រុម​ឧក្រិដ្ឋជន បាន​ម្នាក់ទៀត ។​​ករណី​យ៍​នៃ​ការដោះលែង​ជន​ត្រូវ​ចោទ​ម្នាក់ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ដំណោះស្រាយ​។ ប៉ុន្តែ​អ្វីដែល​ខាង​អង្គភាព​មណ្ឌល​កែប្រែ​ទី​១ បានចេញ​លិខិត​ដោះ​លេង​មនុស្ស​តាម​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ គឺ​ខុស​នីតិវិធី ស្តីពី​ការតម្រូវ​ឲ្យ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ជនជាតិ​ចិន មាន​សេរីភាព​រស់នៅក្នុង​ទឹកដី​កម្ពុជា​បាន​ដដែល​។a china kidnap a china kidnap5 a china kidnap1 a china kidnap2 a china kidnap3