» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3740 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668380 នាក់

ប្រធានាធិបតី​តៃវ៉ាន់ ៖ ពលរដ្ឋ​តៃវ៉ាន់​គឺជា​អ្នកសម្រេចចិត្ត​ក្នុង​កិច្ច​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​

​តៃវ៉ាន់​៖ ជាការ​ឆ្លើយតប​នឹង​ការលើកឡើង​ថ្មីៗ​របស់​មេដឹកនាំ​ចិន លោក​ប្រធានាធិបតី ស៊ី​ជីន​ពីង ដែល​បាន​និយាយថា ការបង្រួបបង្រួម​គ្នា​រវាង​កោះ​តៃវ៉ាន់​ជាមួយនឹង​មាតុភូមិ​កំណើត​ចិនដីគោក គឺជា​រឿង​មួយ​ដែល​មិនអាច​ចៀសផុត​បានឡើយ​សម្រាប់​ថ្ងៃ​អនាគត ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានលើកឡើង​កាលពីដើម​សប្តាហ៍​នេះ​ថា មានតែ​ពលរដ្ឋ​តៃវ៉ាន់​តែមួយគត់​ជា​អ្នកមាន​សិទ្ធិ​សម្រេច​លើ​កិច្ចការ​ទំនាក់ទំនងរ​វាង​កោះ​តៃវ៉ាន់​និង​ប្រទេស​ចិន ហើយ​សន្តិភាព​រវាងរ​ដ្ឋា​ភិ​បាល​ទីក្រុង​តៃប៉ិ​និង​របប​ទីក្រុង​ប៉េកាំង​ត្រូវតែ​ផ្អែកលើ “​សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ​”​។a say iven 

​លោកស្រី​បាន​បន្ត​បញ្ជាក់ទៀតថា គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​គឺជា​មាគ៌ា​សន្តិភាព​ដ៏​សំខាន់​តែមួយគត់​សម្រាប់​ធានា​កិច្ចទំនាក់ទំនង​យូរអង្វែង​រវាង​កោះ​តៃវ៉ាន់​និង​ប្រទេស​ចិន ។ស្របពេល​ការបោះឆ្នោត​នៅលើ​កោះ​តៃវ៉ាន់​កាន់តែ​ខិតជិត​ចូលមក​ដល់​នោះ ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច​រវាង​តៃវ៉ាន់​និង​ប្រទេស​ចិន​ហាក់​បន្ត​ធ្លាក់ចុះ​ខ្លាំង​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​ប្រទេស​ចិន​បានប្រកាស​បញ្ចប់​ការអនុគ្រោះ​ពន្ធគយ​ទៅលើ​ប្រភេទ​ផលិតផល​សារធាតុ​គីមី​សំខាន់ៗ​មួយចំនួន​ពី​កោះ​តៃវ៉ាន់ រួមទាំង​បាន​ព្រមាន​នឹង​បន្ត​វិធានការ​រឹតបន្តឹង​ស្រដៀង​គ្នា​នេះ​បន្ថែមទៀត​ចំពោះ​ប្រភេទ​ទំនិញ​ផ្សេងៗ ដើម្បី​ជាការ​ឆ្លើយតប​នឹង​គោលនយោបាយ​ប្រឆាំង​ចិន​របស់​មេដឹកនាំ​តៃវ៉ាន់​សព្វថ្ងៃ ។​លោកស្រី Tsai Ing-wen បាន​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​របស់​តៃវ៉ាន់​ត្រូវ​ងាក​ទៅលើ​ទីផ្សា​ពិភពលោក​ដទៃទៀត​ដើម្បី​បង្កើន​ការនាំចេញ​របស់ខ្លួន​។

​ពាក់ព័ន្ធ​ទៅនឹង​ស្ថានការណ៍​ទំនាក់ទំនង​រវាង​កោះ​តៃវ៉ាន់​និង​ប្រទេស​ចិន​នេះដែរ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ធ្លាប់បាន​ប្រកាស​ចាត់ទុក​ការបោះឆ្នោត​នៅ​តៃវ៉ាន់​ដែល​នឹងត្រូវ​ធើ្វ​ឡើង​នៅ​ថ្ងៃទី ១៣ ខែមករា ថា​ជា​ជម្រើស​រវាង ”​សង្គ្រាម​និង​សន្តិភាព​” ដោយ​បន្ត​ច្រានចោល​ការស្នើ​ជួបពិភាក្សា​ដើម្បី​ស្វែងរក​កិច្ចសម្របសម្រួល​ស្ថានការណ៍​ជាមួយ​រដ្ឋាភិបាល​របស់​លោកស្រី Tsai Ing-wen និង​ចាត់ទុក​ក្រុម​អ្នកនយោបាយ​របស់លោក​ស្រី​ថា​ជា ”​ក្រុម​ផ្ដាច់ខ្លួន​”.​។​​ក្នុង​សុន្ទរកថា​អបអរ​ឆ្នាំ​ថ្មី ប្រធានាធិបតី ស៊ី ជីន​ពីង ព្រមាន​ថា ចិន​និង​តៃវ៉ាន់​អាច​នឹង​រួបរួមគ្នា​បាន​យ៉ាង​ជាក់ច្បាស់​។ លោក ស៊ី ជីន​ពីង បានប្រកាស​ទៀតថា ពលរដ្ឋ​ទាំងពីរ​ខាង​ត្រូវតែ​ភ្ជាប់​គ្នា​ដោយ​គោលដៅ​តែមួយ និង ចែករំលែក​ភាព​ត្រចះត្រចង់​ក្រោម​វាសនា​ជាតិចិន​តែមួយ​។​

​សូមបញ្ជាក់ថា​៖​ប្រជាជន​តៃវ៉ាន់​ប្រជាជន​តៃវ៉ាន់​មាន​សិទ្ធិ​បោះឆ្នោត ១៩.៥​លាន​នាក់ នឹងត្រូវ​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​ពួកគេ និង​សមាជិក​តំណាងរាស្ត្រ នៅពេលដែល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ការិយាល័យ​បោះឆ្នោត នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៤ ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​សកល​នេះដែរ ត្រូវបាន​ក្រុម​អ្នកជំនាញ​និយាយថា​នឹង​កំណត់​ទិសដៅ​ទំនាក់ទំនង​រវាង ត្រើយ​ទាំងសងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​រវាង​សហរដ្ឋអាមេរិក និង​ចិន ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត​។ ផ្ទុយ​ពី​ការបោះឆ្នោត​កាលពី​អាណត្តិ​មុន​ដែល​ផ្តោតលើ ការប្រកួតប្រជែង​រវាង​បេក្ខជន​មកពី​គណបក្ស​ធំៗ​ចំនួន​២ ការបោះឆ្នោត​សកល​តៃវ៉ាន់​នៅលើ​នេះ​គឺជា​ការប្រកួតប្រជែងរ​វាង​បេក្ខជន​មេដឹកនាំ​៣​រូប ដូចជា​៖

​លោក Lai Ching-te ឬ​គេ​ស្គាល់​ថា William Lai ជា​បេក្ខជន​មេដឹកនាំ​តៃវ៉ាន់​មកពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ដែលជា​បក្ស​កាន់អំណាច តៃវ៉ាន់​សព្វថ្ងៃ​របស់លោក​ស្រី សៃ អ៉ី​ង​វិ​ន​។ លោក Hou Yu-ih ជា​បេក្ខជន​មេដឹកនាំ​តៃវ៉ាន់​មកពី​គណបក្ស Kuomintang (KMT) ជា​គណបក្សប្រឆាំង​ធំ​បំផុត នៅ​តៃវ៉ាន់​។ ចំណែក បេក្ខជន​ទី​៣ គឺ​លោក Ko Wen-je មកពី​គណបក្ស​ប្រជាជន​តៃវ៉ាន់ (TPP)​។ Kuomintang ជា​គណបក្ស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​ចិន រីឯ​គណបក្ស​ប្រជាជន​តៃវ៉ាន់​ដែល​ទើបតែ​បង្កើត​ថ្មី​បាន​អះអាងថា​ខ្លួន​មាន​ជំហរ​នៅ​កណ្ដាល និង​ស្វាគមន៍​កិច្ចសន្ទនា​មួយចំនួន​ជាមួយ ទីក្រុង​ប៉េកាំង​។​នៅ​តៃវ៉ាន់ សភា​មានតែ​មួយគត់​គឺ​សភាតំណាងរាស្ត្រ​ដែលមាន ១១៣​អាសនៈ ហើយ​សព្វថ្ងៃ គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ឬ DPP ក្ដាប់​លើស ៦០​អាសនៈ ខណៈ​គណបក្ស Kuomintang កាន់កាប់​ក្រោម ៤០​អាសនៈ​។​

​នៅ​ថ្ងៃ​បោះឆ្នោត​ប្រសិនបើ​គ្មាន​គណបក្សនយោបាយ​ណាមួយ​ទទួលបាន​អាសនៈ​យ៉ាងហោច ៥៧​កៅអី​ទេ នោះ​មេដឹកនាំ​តៃវ៉ាន់​ថ្មី​នឹងត្រូវ​ជួប​ផល​លំបាក ក្នុងការ​អនុម័ត​ច្បាប់ ឬ​កញ្ចប់​ថវិកា​នានា​។​​តំណាងរាស្ត្រ​ថ្មី​នឹង​ចាប់ផ្ដើម​អាណត្តិ​របស់​ពួកគេ​ចាប់ពី​ខែកុម្ភៈ​តទៅ ដែល​នេះ​មានន័យថា​មេដឹកនាំ​ចាំផ្ទះ លោកស្រី សៃ អ៉ី​ង​វិ​ន (​មេដឹកនាំ​តៃវ៉ាន់​អាច​ឈរឈ្មោះ​បានតែ ២​អាណត្តិ​ប៉ុណ្ណោះ និង​មួយ​អាណត្តិ​មាន​រយៈពេល​៤​ឆ្នាំ​) នឹង​ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយ សភាតំណាងរាស្ត្រ​ថ្មី នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​អាណត្តិ​របស់លោក​ស្រី​។​

​គួរ​បញ្ជាក់ថា លទ្ធផល​នៃ​ការបោះឆ្នោត​សកល​តៃវ៉ាន់ ត្រូវបាន​ក្រុម​អ្នកជំនាញ​និយាយថា​នឹង​កំណត់​ទិសដៅ​ទំនាក់ទំនង​ទាំង​រវាង​ត្រើយ​ទាំងសងខាង ច្រក​សមុទ្រ​តៃវ៉ាន់ និង​រវាង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ នៅ​ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត​។ ពោល បើ​គណបក្ស DPP នៅតែ​បន្ត​កាន់អំណាច នោះ​សហរដ្ឋអាមេរិក អាច​នឹង​រក្សាបាន​នូវ​ដៃគូ​ដែលមាន​ឆន្ទៈ​ម្នាក់​ក្នុងការ​កិច្ចប្រឹងប្រែង​របស់ខ្លួន​ប្រឆាំងនឹង​ឥទ្ធិពល​ចិន តែ​ព្រម​ពេល​ជាមួយគ្នា នឹង​បង្ក​ភាព​តានតឹង​ជាមួយ រដ្ឋាភិបាល​របស់លោក ស៊ី ជីន​ពីង​។ មួយវិញទៀត បើ​ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ផ្សេង​វិញ នោះ​វា​អាច​នឹង​នាំទៅរក​ភាព​ធូរស្រាល ឬ​ការបន្ធូរបន្ថយ ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​បាន​មួយរយៈ​។​a say iven1 a say iven2 

 


​