» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11755 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701926 នាក់

លោកស្រី​សៃ​អ៊ី​វិ​ន​ស្បថ​ចូល​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​លើក​ទី​២​អាមេរិក​អបអរ​ចិន​ដី​គោក​ក្តៅក្រហាយ​!

 

​ចិន​៖ នៅ​ថ្ងៃ​ពុធ ទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ​ប្រទេស​ចិនដីគោក បានប្រកាស​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​ថ្លែង​អបអរសាទរ មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី សៃ អ៊ី​វិ​ន ដែល​ស្បថ​ចូលកាន់​តំណែង​ជា​ប្រ​ធានា​ថិ​ប​តី​លើក​ទី​២​របស់​កោះ​តៃវ៉ាន់ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រីការបរទេស​លោក ម៉ៃ​ក៍ ប៉ុ​ម​ប៉េ​អូ និង​មន្ត្រី​អាមេរិក​មួយចំនួនទៀត​។a tai van say

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​ផ្លូវការ​របស់​ចិន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន ដែល​មិនអាច​កាត់ផ្តាច់​បាន​។ ទង្វើ​របស់​សហរដ្ឋអាមេរិក​បាន​រំលោភបំពាន់​យ៉ាងធ្ងន់ធ្ងរ ទៅលើ​គោលនយោបាយ​ចិន​តែមួយ និង​លក្ខន្តិកៈ​រួមគ្នា​ទាំងបី​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​, ជ្រៀតជ្រែក​យ៉ាងខ្លាំង​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​, ធ្វើឱ្យ​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​យោធា​ទាំងសងខាង ព្រមទាំង​បាន​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​យ៉ាងខ្លាំង​នៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់​ផងដែរ​»​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ចិន បាន​សង្កត់ធ្ងន់ថា «​វា​ពិតជា​ការខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ខ្លាំង​បំផុត​។ យើង​សូម​ប្រឆាំង ចំពោះ​ការធ្វើទំនាក់ទំនង​រវាង​មន្ត្រី និង​យោធា​បរទេស​ទាំងអស់ ជាមួយ​កោះ​តៃវ៉ាន់​។ យើង​នឹងមិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់ ឬ​អង្គការ​ណាមួយ ឬក៏​បក្សនយោបាយ​ណា នៅ​គ្រប់ពេលវេលា និង​គ្រប់​ទម្រង់​ទាំងអស់ ធ្វើការ​បំបែក​ទឹកដី​ផ្នែក​ណាមួយ ចេញពី​បូរណភាព​ដែនដី​របស់​ចិន​ជាដាច់ខាត​»​។​

​សូមបញ្ជាក់ថា​ដោយសារ​ការប្រឆាំង​ពី​ចិន​កោះ​តៃវ៉ាន់​បាន​បរាជ័យ​មិនបាន​ចូលរួម នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក កាលពីដើម​សប្តាហ៍​នេះ​តែ រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ប្តេជ្ញា​ថា នឹងចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​អង្គការ​ពិភពលោក​នានា និង​មិន​ឲ្យ​ប្រទេស​ចិន​មើលងាយ​ទេ ។ នេះ​ជា​សារ​ប្តេជ្ញាចិត្ត ត្រូវបាន​ថ្លែង​ដោយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen នៅក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​អាណត្តិ​ទី​២ របស់លោក​ស្រី នៅ​ថ្ងៃ​ពុធ​ទី​២០​ឧសភា​នេះ ។​

​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​របស់លោក​ស្រី Tsai បានឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី កាលពី​ខែមករា ដោយ​សន្យាថា នឹង​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាង​មុន ជាមួយ​ប្រទេស​ចិន ។​​កន្លងមក ចិន​បានទាមទារ​ថា កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ចិន ហើយ​ក្រុង​ប៉េកាំង​អាចធ្វើ​សង្គ្រាម​ដណ្តើមយក​មកវិញ​បើ​ចាំបាច់ ។ ប៉ុន្តែ​អ្នកស្រី Tsai ថា តៃវ៉ាន់​បានក្លាយ​ទៅជា​រដ្ឋ​ឯករាជ្យ​មួយ​រួចទៅហើយ ដោយ​ប្រើ​ឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​ចិន​» ។​​នៅពេលនេះ​ទោះជា​មិនបាន​ឯករាជ្យ​និង​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ កោះ​តៃវ៉ាន់​ត្រូវការ​ចូលរួម​ជាមួយ​អង្គ​ការ​នានា ដូចជា អង្គការ​សុខភាព​ពិភពលោក ដោយសារ​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដែល​ត្រូវគេ​រកឃើញ​ដំបូង​នៅ​ចិនដីគោក ។​a tai van3 a tai van4 a taivan