» ប្រធានាធិបតី​ចិន​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​បារាំង​តែ​ជជែគ​គ្នា​សម្រាប់​អឺរ៉ុប​ផងដែរ » ACU សម្រាប់​ខែឧសភា​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​សម្រេច​លើ​ពាក្យបណ្តឹង​៥៥ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ មិន​ត្រឹមតែ​សម្រាប់​ក្មួយប្រុស រស្មី​សត្យា តែ​ម្នាក់​ទេ ខ្ញុំ​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជូន​ដល់​សាច់ញាតិ​បង្កើត របស់​យោធិន​ពលី ទាំង ២០​នាក់​! » ដុក​ទ​រ័ សាន់ សុធា​វុ​ធ ប្រធាន​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ស្រវឹង ប្រើ​អំពើហិង្សា​វាយដំច្រំធាក់​លើ​ប្រពន្ធ​ត្រូវ​ឃាត់ខ្លួន​ » អភិបាល​រាជធានី​ថា​៥​ឆ្នាំ​ទៀត​ភ្នំពេញ​លែង​ព្រួយ​រឿង​លិច​ទឹក​! » រឿង​ពលករ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្រសួង​ការងារ​ថា​ស្រាវជ្រាវ​តែ​ក្រុមហ៊ុន​ថា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សម្របសម្រួល​សិន » លោក​កែវ​រ៉េមី​បកស្រាយ​ពី​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដូច​របាយការណ៍ អាមេរិក និង​អឺរ៉ុប​ទេ​! » ក្មេងស្រី​រងគ្រោះ​ដែល ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ រំលោភ​បូកបាន មកដល់​អង្គការ AFESIP នៅ​ភ្នំពេញ​ » វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន » OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​ » វរសេនីយ៍ត្រី ផាត ផាន​ណូ ដែល​បាញ់បោះ​សេរី​បន្ទាប់ពី​ដេញចេញ​ពី​ក្របខ​ណ្ឌ័​ឡូ​វ ទៅ​តុលាការ​ » កូនដំរី​ញី​មួយ​ក្បាល ជាប់ផុង​ដាច់ទឹក​ក្នុង​រណ្ដៅ​ដី​មួយ​ត្រូវបាន​ជួយសង្គ្រោះ​! » សម្តេចនាយក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​កាសែត​​កុំ​វិ​ន្និ​ច្ឆ​យ័​និង​ត្រូវ​ហ៊ាន​កែតម្រូវ​បើ​ខុស​ឆ្ក​ង​ » ទីផ្សារ​ស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » រឿងកាំបូឌៀដែលីចង់ឲ្យលោកគុណញឹមចូលនិវត្តន៍នៅឆ្នាំ២០២៥ត្រូវវាយបកផ្ទួន!ៗ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 841 នាក់

ម្សិលមិញ 5203 នាក់

សរុប 14185373 នាក់

ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​

​កំពង់ស្ពឺ​៖ អយ្យការ​តុលាការខេត្ត​កំពង់ស្ពឺ​សម្រេច​បុគ្គល​ដែល​ប្រឌិត​ព័ត៌មាន ក្នុង​ការចែក​ដីជូ​ន​ប្រជាពលរដ្ឋ ៦០០០​ឡូ​ត៏ លើ​ផ្ទៃដី​សរុប ទំហំ​៤២០​ហិកតា ស្ថិតនៅ​ចំណុច​ភូមិ​រោង​ម៉ាស៊ីន ភូមិ​ត្រពាំង​ធៀ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ពាក់​ពន្ធ​បទល្មើស​ម៉ា​ចា​ភ្លូ​ស​។​a kun theaa 

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ស្ពឺ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​៖​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹងថា បុគ្គល​ឈ្មោះ ជួន គ​ន្ធា អាយុ​៣៥​ឆ្នាំ អះអាង​ជា ឯកឧត្តម បានធ្វើការ​ផ្សព្វផ្សាយ​ចែក​ដី ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន ៦,០០០​ឡូ​តិ៍ លើ​ផ្ទៃដី​សរុប​ទំហំ​៤២០​ហិកតា ស្ថិតនៅ​ចំណុច​ភូមិ​រោង​ម៉ាស៊ីន ភូមិ​ត្រពាំង​ធៀ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៤ ដោយ​ការចែក​ដី​នេះ ក្នុង​មួយ​គ្រួសារ​អាច​ទទួល បាន​១០​ឡូ​តិ៍​ចុះ (​ទំហំ​ដី ១០​ម៉ែត្រ គុណ​៣០​ម៉ែត្រ ក្នុង​មួយ​ឡូ​តិ៍​) និង​តម្រូវ​ឱ្យជួយ​ថ្លៃ​សេវា​រដ្ឋបាល​ជាមុន ក្នុង​មួយ​ឡូ​តិ៍ ៤៥០​ដុល្លារ សម្រាប់​ការរត់​ការ​ឯក​សារ ឈូសឆាយដី និង​ពង្រាបដី ជាអាទិ៍​។​

​បន្ទាប់ពី អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បើក​កិច្ច​ស៊ើប លទ្ធផល​ដី​កើតហេតុ​ខាងលើ នៅ​ចំណុច​ភូមិ​រោង​ម៉ាស៊ីន ភូមិ​ត្រពាំង​ធៀ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ចំនុច​និយាម​កា (៤០១០៥២-១២៨៣៨១១) ជា​ដី​របស់​រដ្ឋ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​របស់ ក្រសួងបរិស្ថាន​។​ការអះអាង​របស់​ឈ្មោះ ជួន គ​ន្ធា ថា ខ្លួន​ជា​ម្ចាស់​ដី​ស្របច្បាប់ គឺ​មិនមាន​ឯកសារ​បទដ្ឋាន​គតិយុត្តិ ឬ ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ពី​អាជ្ញាធរ​ណាមួយ​ឡើយ​។​ទើបីយ៉ាងណាសេចក្តីប្រកាសពត៍មានមិនបានបង្ហាញថាមានមនុស្សប៉ុន្មានអ្នករងគ្រោះព្រោះការប្រកាសចែកដីពីលោកគន្ធានោះទេ

​ការនាំ​ខ្លួន និង​សាកសួរ​ទៅលើ​ឈ្មោះ ជួន គ​ន្ធា អាយុ​៣៥​ឆ្នាំ និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ មិន ផាន្នី ហៅ ម៉ៅ អាយុ​៤១​ឆ្នាំ រកឃើញ​បក្ខពួក​ជាច្រើនរូប បានរៀបចំ​រចនាសម្ព័ន្ធ​ឆបោក​ប្រជាពលរដ្ឋ និង​សកម្មភាព ក្លែង​ឯកសារ​ផ្សេងៗ​ទៀត ដើម្បី​ឈានទៅ​ទន្ទ្រាន​រុករាន​ដី​រដ្ឋ ក្នុង​គោលបំណង​យកមក​ធ្វើជា​កម្មសិទ្ធិ​របស់​ក្រុម​ខ្លួន​។​​លទ្ធផល​នៃ​ការស៊ើបអង្កេត តំណាង​អយ្យការ ផ្ដើម​ការចោទប្រកាន់​ទៅលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី ហៅ ម៉ៅ និង​បក្ខពួក បញ្ចូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ លើ​បទល្មើស ប៉ុនប៉ង​ឆបោក​, ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​, ក្លែងបន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែង​, កាប់​គាស់ រុករាន និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ការអនុញ្ញាត និង​សមគំនិត ក្នុង​អំពើ​កាប់​គាស់ រុករាន និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ យកចិត្តទុកដាក់ ក្នុងការ​បង្កា ទប់ស្កាត់ មិនឱ្យ​មានការ​ទន្ទ្រាន​កាន់កាប់​ដី ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ និង​បន្ត​ស្វែងរក​ជនល្មើស​មក​អនុវត្ត​ច្បាប់​ឲ្យ​ខាន​តែ​បាន​។​​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ សង្កេតឃើញ​សារព័ត៌មាន​មួយចំនួន នៅតែ​បន្ត​ការផ្សាយ ព័ត៌មាន​មិនមាន​មូលដ្ឋាន​ច្បាស់លាស់ ស្នើ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ មុន​ការចុះផ្សាយ​ព័ត៌មាន គប្បី​សាកសួរ​អ្នកនាំពាក្យ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន ជៀសវាង​ការផ្សាយ​ព័ត៌មាន​មិន​ពិត មិន​ច្បាស់លាស់ ខុស​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការស៊ើបអង្កេត​របស់​តុលាការ​៕a kun thea4 a kun thea court a kun thea court1