» វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន » OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​ » វរសេនីយ៍ត្រី ផាត ផាន​ណូ ដែល​បាញ់បោះ​សេរី​បន្ទាប់ពី​ដេញចេញ​ពី​ក្របខ​ណ្ឌ័​ឡូ​វ ទៅ​តុលាការ​ » កូនដំរី​ញី​មួយ​ក្បាល ជាប់ផុង​ដាច់ទឹក​ក្នុង​រណ្ដៅ​ដី​មួយ​ត្រូវបាន​ជួយសង្គ្រោះ​! » សម្តេចនាយក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​កាសែត​​កុំ​វិ​ន្និ​ច្ឆ​យ័​និង​ត្រូវ​ហ៊ាន​កែតម្រូវ​បើ​ខុស​ឆ្ក​ង​ » ទីផ្សារ​ស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » រឿងកាំបូឌៀដែលីចង់ឲ្យលោកគុណញឹមចូលនិវត្តន៍នៅឆ្នាំ២០២៥ត្រូវវាយបកផ្ទួន!ៗ » បញ្ហាទីផ្សារស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » មកដល់ពេលនេះ​វៀតណាម​មិនទាន់​រកបាន​ប្រធានាធិបតី​ថ្មី​​នៅឡើយ​? » ដូច​ការ​គិតទុក លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦ » នៅពេល​កូនស្រី​ធំ​ឆ្អឹង ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ វេច​បង្វិច​រត់ចោល​ផ្ទះ​បាត់​ » លោក​ស៊ុនចាន់ថុល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​សិក្សា​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប » កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​? » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​ » មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 71 នាក់

ម្សិលមិញ 3184 នាក់

សរុប 14174240 នាក់

គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​!

​កំពត​៖ មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ចេញមក​ប្រតិកម្ម និង​ធ្វើការ​រិះគន់​ចំពោះ​យុវជន​ម្នាក់​ដែល​បង្ហោះ​ថតរូប​ថត​(​ដែល​ម្ចាសខ្លួន​ថា​ជា​រូប​បែប​សិល្បៈ​)​នៅ​កន្លែង​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក ស្ថិតនៅ​ក្រុង​កំពត ខេត្តកំពត ដោយ​ពួ​គេ​ចោទថា​ជា​បង្ហាញ​ការមិន​ឱ្យ​តម្លៃ និង​មាក់ងាយ​ចំពោះ​សមិទ្ធិផល​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពត ដែល​កំពុង​តែមាន​ភាព​ល្បីល្បាញ​រហូតដល់​បរ​ទេស​។a hors boy3 

​ក្រោយពី​មានការ​ប្រតិកម្ម​លើ​ទង្វើ​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៤ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ​របស់ខ្លួន​ថា “​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សូម​អញ្ជើញលោក SantaKH ឈ្មោះ​ប្រើប្រាស់​ក្នុង Facebook មក​ស្នងការដ្ឋាន​នៅវេលា​ថ្ងៃស្អែក 26.04.24 ដើម្បី​ពិភាក្សារ​ការងារ​ចាំបាច់​មួយចំនួន​” ក្នុងន័យ​ឱ្យចូល​ខ្លួន​មក​បំភ្លឺ​ចំពោះ​ការប្រើប្រាស់​កាយវិការ​ថត​រូប​មិន​សមរម្យ​នៅ​កន្លែង​រូបសំណាក​សេះ​សមុទ្រ​បាញ់​ទឹក​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។

​ក្រោយ​បង្ហោះ​សារ​អញ្ជើញ​ជា​សាធារណៈ​លើ​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ប្រមាណ​ជិត​មួយ​ម៉ោង​រួចមក អ្នកបង្កើត​មាតិកា​រូប​នោះបាន​ឆ្លើយតប​ជាមួយនឹង​សមត្ថកិច្ច ដោយ​សន្យាថា​នឹង​ចូលខ្លួន​មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត នា​ល្ងាច​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៤ ដោយ​មិន​ចាំ​ថ្ងៃស្អែក​នោះទេ នេះ​បើតាម​ការ​បង្ហោះ​សារ​របស់​ស្នងការដ្ឋាន​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់ខ្លួន​។

​ទន្ទឹមនឹង​នោះដែរ អ្នកបង្កើត​មាតិកា​លើ​បណ្តាញ​សង្គម​ដែលមាន​ឈ្នោះ​ថា SantaKH ក៏បាន​បង្ហោះ​សារ​សុំទោស​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​របស់ខ្លួន ដោយ​លើកឡើងថា​៖ “​ជាដំបូង​សូម​គោរព​ដល់​ថ្នាក់ដឹកនាំ និង​សូម​គោរព​បងប្អូន​ខ្មែរ​យើង​ទូទាំងប្រទេស ខ្ញុំបាទ ស៊ុំ សារុន (​ហៅ​សា​ន់តា​) សូម​ចេញមុខ​ដឹង​នូវ​កំហុសឆ្គង​ដែល​បាន​ថតរូប​មិន​គប្បី​ជាមួយ​រូបសំណាក​សេះ​សមុទ្រ​ដោយ​អ​ចេតនា ខ្ញុំ​ពិតជា​សុំទោស​បងប្អូន​ជនរួមជាតិ សុំទោស​ដែល​ខ្ញុំ​ថតរូប​ខ្វះ​ការគិត បង្ហាញ​កាយវិការ​មិនល្អ មកពី​ខ្ញុំ​ពុំ​សូវ​មានចំណេះដឹង​គិត​មិនបាន​វែងឆ្ងាយ​"​។

​ម្ចាស់​បណ្តាញ​សង្គម​មាន​ឈ្មោះថា SantaKH បាន​លើកឡើងថា ទាក់ទង​នឹង​រូបភាព​បែកធ្លាយ គឺជា​រូបភាព​ថត​កម្សាន្ត Copy Style តាម​គេ និង​បាន​យកមក​ដាក់ Story លេង​នៅ​ម៉ោង ១២​យប់ តែ​៣​នាទី ក៏​លុប​វិញ​ភ្លាមៗ ព្រោះ​គិតថា​រូប​មាន​សកម្ម​ភាពមិន​សម​រម្យ​។ សម្រាប់​ការថត​រូបនេះ ពិតជា​គ្មាន​គោលបំណង​មើលងាយ​រូបសំណាក​សេះ​សមុទ្រ​ឡើយ កំហុស​មួយ​នេះ​លោក​នឹង​ចងចាំ​អស់​មួយជីវិត មិន​ឲ្យ​មាន​លើក​ក្រោយ និង​សង្ឃឹមថា​ជនរួមជាតិ​អត់អោន​ឲ្យ​។ ទោះបីយ៉ាងណា​ពេល​ចូលជួប​អភិបាលខេត្ត​កំពត​លោក​ម៉ៅ​ធនិន​បានសម្រេច​មិន​យកទោស​ពៃរ៍​យុវជន​ឈ្មោះ​ស៊ុំ សារុន (​ហៅ​សា​ន់តា​)​ដែល​ថតរូប​បែប​សិល្បៈ​ដោយ​គ្រាន់តែ​យក​សេះ​មុ​ទ្ទ​របស់លោក​អភិបាលខេត្ត​បញ្ចូល​នោះមិនត្រូវបានចៅហ្វាយខេត្តប្រកាន់ទោសពៃរ៍ឡើយ​។​ បុរស​ដែល​ប្រើ​កាយវិការ​ថតរូប​មិន​សមរម្យ​នៅ​កន្លែង​រូបសំណាក​សេះ​សមុទ្រ​បាញ់​ទឹក​នេះ គឺជា​អ្នកបង្កើត​មាតិកា​បែប​កម្សាន្ត​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​សព្វថ្ងៃ​។

​សូម​បញ្ចា​ក់ថា រូបសំណាក​ត្រី​សេះ​សមុទ្រ​បាញ់​ទឹក​នេះ ត្រូវបាន​អាជ្ញាធរ​ខេត្តកំពត​រៀប​ចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​នៅក្នុង​ក្រុង​កំពត និង​ក៏​ជា​កន្លែង​សម្រាប់​ថតរូប​អនុស្សាវរីយ៍ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង​មើល​ថ្ងៃ​លិច​ផងដែរ​។ រូបសំណាក​តកូន​សេះ​សមុទ្រ​បាញ់​ទឹក​នេះ នៅតែមាន​ប្រជាប្រិយភាព និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ឱ្យមក​ថតរូប​អនុស្សាវរីយ៍ និង​ដើរ​លង​កម្សាន្ត បើទោះបីជា​មិនមែនជា​ថ្ងៃ​ឈប់សម្រាក​ក៏ដោយ​។​យ៉ាងណា​អាជ្ញាធរ​មិន​បានដាក់​ប្រកាសថា​ហាម​ថតរូប​បែប​សិល្បៈ​អី​ទេ​។​ចឹ​ង​ចាប់ពីពេលនេះ​តទៅ​អាជ្ញាធរ​ខេត្តកំពត​គួ​ដាក់​បំរាម​ថា​ហាម​ថតរូប​បែបណា​បែបណា​ទៅ​កុំ​ចេះតែ​ចាប់ទោស​ចឹ​ង​វា​មិនល្អ​ទេ​។a hors boya3 a hors boy a hors boy1 a hors boy2