» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10821 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700992 នាក់

ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​ស៊ីឈ្នួល​ដឹក​សព្វាវុធ​ពី​ស៊ែ​ប៊ី​ឲ្យ​ប្រទេស​បង់​ក្លា​ដេ​ស​

​ប្រទេស​ក្រិ​ក​៖​សមាជិក​ទាំង​ប្រាំ​បីនាក់​នៃ​យន្តហោះ​ដឹកជញ្ជូន​មួយ​ដែល​បាន​ធ្លាក់​នៅក្បែរ​ទីក្រុង​កា​វ៉ា​ឡា​(Kavala)​របស់​ក្រិច​បាន​ស្លាប់ នេះ​បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​ស៊ែ​ប៊ី​បានបញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ទី​១៧​ក្កដា​។​
​លោក​រដ្ឋមន្ត្រី ណេ​បូ​ច​សា ស្ទេ​ហ្វា​ណូ​វិក (Nebojsa Stefanovic)​បាន​និយាយថា​យន្តហោះ​Antonov An-12​របស់​អ៊ុយ​ក្រែ​ន​នេះ​បាន​កំពុង​ដឹក​សព្វាវុធ​១១​តោន​រួមមាន​គ្រាប់មីន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែល​នៅពេល​វា​ធ្លាក់​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

លោក​ស្ទេ​ហ្វា​ណូ​វិក បាន​និយាយថា​« គួរអោយ​សោកសៅ យោងតាម​ព័ត៌មាន​ទទួលបាន សមាជិក​ប្រាំ​បីនាក់​នៃ​យន្តហោះ​ដឹកជញ្ជូន​នេះ​បាន​ស្លាប់​អស់​»​។​យន្តហោះ​ដែល​ធ្លាក់​ផ្ទុះ​ឆេះ​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយ​ក្រែ​ន​អង់​តូ​ណូ​វ (Antonov) ហើយ​គ្រឿង​សព្វាវុធ​ដែល​ដឹក​នៅក្នុង​យន្តហោះ​មាន​ទម្ងន់​ប្រមាណ​ជា ១១​តោន ក្នុងនោះ​ភាគច្រើន​ជា​គ្រាប់មីន និង​គ្រាប់​កាំភ្លើងត្បាល់ នេះ​ជា​ព័ត៌មាន​ផ្តល់​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ស៊ែរ​ប៊ី​លោក​នេ​បូ​ហ្សា ស្តេ​ហ្វា​ណូ​វ៉ិ​ច​។ រដ្ឋមន្ត្រី​ការពារជាតិ​ស៊ែរ​ប៊ី​រូបនេះ​ដដែល​បាន​លម្អិត​បន្ថែមថា យន្តហោះ​នោះ​ជា​របស់​ក្រុមហ៊ុន​អ៊ុយ​ក្រែ​ន​មែន តែ​គ្រឿង​សព្វាវុធ​នៅក្នុង​យន្តហោះ​ជា​របស់​ប្រទេស​បង់​ក្លា​ដែ​ស ពោល​មិនមែន​របស់​អ៊ុយ​ក្រែ​ន​ទេ​។​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១៦ កក្កដា យន្តហោះ​ដឹកទំនិញ​មួយគ្រឿង​បាន​ធ្លាក់​ផ្ទុះ​ឆេះ​នៅ​ប៉ែក​ខាងជើង​ប្រទេស​ក្រិ​ក​។ យន្តហោះ​នោះបាន​ធ្វើដំណើរ​ចេញពី​ប្រទេស​ស៊ែរ​ប៊ី ហើយ​ទំនិញ​នៅក្នុង​យន្តហោះ​ជា​គ្រឿង​សព្វាវុធ នេះ​ជាការ​ប្រកាស​បញ្ជា​ក់រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​ស៊ែរ​ប៊ី​លោក​នេ​បូ​ហ្សា ស្តេ​ហ្វា​ណូ​វ៉ិ​ច​។​តាម​លោក​នេ​បូ​ហ្សា ស្តេ​ហ្វា​ណូ​វ៉ិ​ច ព័ត៌មាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​មួយចំនួន​ដែលថា គ្រឿង​សព្វាវុធ​នៅក្នុង​យន្តហោះ​ធ្លាក់​នោះ​ជា​របស់​អ៊ុយ​ក្រែ​ន​ជា​រឿង​មិន​ពិត​ទេ​។ ជា​រឿង​មិន​ពិត ព្រោះ​តាំងពី​ឆ្នាំ ២០១៦ ស៊ែរ​ប៊ី​មិន​បានចេញ​ការអនុញ្ញាត​ឲ្យ​នាំ​អាវុធ​ទៅកាន់​រុស្ស៊ី ឬ​អ៊ុយ​ក្រែ​ន​ឡើយ​។​a air uy1 

​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ Meridian​របស់​អ៊ុយ​ក្រែ​ន បាន​ប្រាប់​ទូរទស្សន៍​អាល្លឺម៉ង់​ថា សមាជិក​យន្តហោះ​ទាំងអស់​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន តែ​លោក​មិនដឹងថា​យន្តហោះ​ដឹក​អ្វី​ទេ​។​ទាក់ទង​នឹង​អត្តសញ្ញាណ​របស់​យន្តហោះ​វិញ​ត្រូវបាន​រដ្ឋមន្ត្រី​ការពារជាតិ​ស៊ែរ​ប៊ី​បញ្ជាក់ថា យន្តហោះ​ដឹក​អាវុធ​ភាគច្រើន​បាន​ផលិត​ក្នុងសម័យ​សហភាពសូវៀត និង​ដែល​បច្ចុប្បន្ន យន្តហោះ​ទាំងនេះ​កំពុងស្ថិត​ក្នុង​ដៃ​រុស្ស៊ី បេឡា​រុស ឬ​អ៊ុយ​ក្រែ​ន​។ តែ​ដោយ​រុស្ស៊ី និង​បេឡា​រុស​កំពុង​ជាប់​ទណ្ឌកម្ម​អឺរ៉ុប​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែ​ន គឺ​មានតែ​អ៊ុយ​ក្រែ​ន​ទេ​ដែល​កំពុង​ចរាចរណ៍​យន្តហោះ​ប្រភេទ​នេះ​នៅក្នុង​លោក​។​​យន្តហោះ​បានចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​នី​ស​(Nis)​នៅ​ស៊ែ​ប៊ី​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ដោយ​ដឹក​សព្វាវុធ​របស់​ក្រុមហ៊ុន​ឯកជន​ស៊ែ​ប៊ី​មួយ​។​សារព័ត៌មាន​ក្រិច​បាន​និយាយថា អ្នកបើក​យន្តហោះ​បាន​សុំ​ចុះចត​គ្រាអាសន្ន​នៅ​អាកាសយានដ្ឋាន​កា​វ៉ា​ឡា តែ​ទៅ​មិន​ដល់​ក៏​ធ្លាក់​។​​សេវា​សង្គ្រោះ​ក្រិច​បាន​ប្រើ​ដ្រូ​ន​មួយ​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ពិនិត្យ​រកមើល​ខ្មោច​យន្តហោះ និង​ដោយសារ​បារម្ភ​ខ្លាចក្រែង​មាន​ផ្សែង​ពុល​ហុយ​ចេញពី​ទំនិញ​បង្ខំ​អោយ​ពួកគេ​នៅ​ឆ្ងាយ​ពី​កន្លែង​ធ្លាក់​។​ពួក​អ្នកស្រុក​ក៏ត្រូវ​ហាម​មិនអោយ​ចូលទៅ​ក្បែរ​កន្លែង​ធ្លាក់​រហូត​ទាល់តែ​អាជ្ញាធរ​រើ​កំទេច​ខ្មោច​យន្តហោះ​និង​គ្រាប់​មិនទាន់​ផ្ទុះ​ចេញ​អស់​។​a air uy 

​