» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5493 នាក់

ម្សិលមិញ 4904 នាក់

សរុប 16916203 នាក់

ចិន​មិនទាន់​អនុញ្ញាតិ​ឲ្យ​ប្រតិភូ​អង្គការ​សុខភាព​ពិភពលោក​WHO​ចូល​ស្រាវជ្រាវ​ករណី​យ៍​កូ​វិត​!

 

​ចិន​៖​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បានប្រកាសថា ការបញ្ជូន​អ្នកជំនាញ​របស់​WHO មកកាន់​ប្រទេស​ចិន​ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​កូ​វីដ នៅតែ​ពន្យារពេល​បើទោះបី​បាន​ឡើង​ផែនការ​ជា​យូរ​មកហើយ​ក្តី ។ រយៈពេល​ជាង​១​ឆ្នាំកន្លងមក ចាប់តាំងពី​ការផ្ទុះ​កូ​វីដ​-១៩ ក្រុម​ជំនាញ​របស់​WHO គ្រោង​ទៅកាន់​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​។​a co who1 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានបញ្ជាក់​នៅ​ថ្ងៃទី​៦​ខែមករា​ថា ភាគី​ទាំងពីរ​កំពុងតែ​ពិភាក្សាគ្នា​ស្តីពី​ពេលវេលា​ឱ្យ​ច្បាស់លាស់ និង​ការរៀបចំ​ឲ្យ​ដំណើរការ​ស្រាវជ្រាវ បានល្អ​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី​Hua Chunying បាន​បញ្ជាក់ថា «​បញ្ហា​ស្រាវជ្រាវ​ពី​ប្រភព​កូ​វីដ​-១៩ គឺ​ពិតជា​ស្មុគស្មាញ​យ៉ាងខ្លាំង​។ ដើម្បី​ធានា​ដល់​ក្រុម​ស្រាវជ្រាវ​នៅក្នុង​ប្រទេស​ចិន​បាន​រលូន យើង​ចាំបាច់​ត្រូវតែ​រៀបចំ​ឲ្យ​បានល្អ​បំផុត​»​។ លោកស្រី​បន្តទៀតថា រដ្ឋាភិបាល​ចិន​នឹង​ខិតខំ​អស់ពី​សមត្ថភាព ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​ក្រុម​ជំនាញ​មក​ប្រទេស​ចិន​។​

​ការបកស្រាយ​របស់​ចិន​ក្រោយពេល​ប្រធាន​WHO​លោក​Adhanom Ghebreyesus និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា លោក​ពិតជា​ខកចិត្ត​ដែល​ចិន​មិនទាន់​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកជំនាញ​ទៅកាន់​ប្រទេស​របស់ខ្លួន​ធ្វើការ​ស្រាវជ្រាវ​។​​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​៥ មករា ឆ្នាំ​២០២១ បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​អន​ឡាញ ថា​៖«​ថ្ងៃនេះ យើង​ដឹងថា មន្ត្រី​ចិន មិនទាន់​សម្រេចការ​អនុញ្ញាត​ចាំបាច់​ដើម្បី​ឲ្យ​ក្រុម​អ្នកជំនាញ​ចូល​ប្រទេស​ចិន​ឡើយ​»​។ លោក​Tedros រំឭក​អាជ្ញាធរ​ចិន​ថា បេសកកម្ម​ស្រាវជ្រាវ​របស់​អ្នកជំនាញ ជា​អាទិភាព​របស់​WHO ។​

​បើតាម​គម្រោង​បេសកកម្ម​ស្រាវជ្រាវ​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ នឹង​ដឹកនាំ​ដោយ​លោក Peter Ben Embarek អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ពី​សត្វ​របស់​WHO ។ លោក Ben Embarek ធ្លាប់បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន​ក្នុង​ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ស្រាវជ្រាវ​ដំណាក់កាល​ដំបូង​ពី​ជំងឺ​នេះ​។​​ប្រធាន​ផ្នែក​កិច្ចការ​អាសន្ន​របស់ WHO លោក Mike Ryan បាន​និយាយថា អ្នកជំនាញ​ចំនួន​២​រូប បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​ហើយ​ប៉ុន្តែ​មិនទាន់​ទៅដល់​នៅឡើយ​។ លោក​បន្តថា មន្ត្រី​មួយរូប បាន​ត្រឡប់មកវិញ​និង​មួយរូប​ទៀត​កំពុង​ជាប់​នៅ​ប្រទេស​ទី​បី​។ លោក​Ryan សង្ឃឹមថា បញ្ហា​ដែល​កើតឡើង​គ្រាន់តែ​ជា​រឿង​ភ័ស្តុភារ និង​ការិយាធិបតេយ្យ​ដែល​អាច​នឹង​ដោះស្រាយបាន​យ៉ាង​រហ័ស​។​

​សូម​រម្លឹកថា មួយឆ្នាំ​ក្រោយ​ជំងឺ​កូ​វីដ​-១៩ បាន​ផ្ទុះឡើង​នៅ​ក្រុង​វូ​ហាន​រដ្ឋាភិបាល​ចិន យល់ព្រម​ឲ្យ​អ្នកជំនាញ​អន្តរជាតិ​ចូលទៅ​កាន់​ប្រទេស​ខ្លួន​ដើម្បី​ស៊ើបអង្កេត​ពី​ប្រភព​នៃ​ជំងឺ​រាតត្បាត​នេះ​។ ក្រុមការងារ​ដែលមាន​អ្នកជំនាញ​ចំនួន​១០​រូប ត្រូវបាន​រំពឹងថា​នឹង​ទៅដល់​ចិន នា​ដើមខែ​មករា​ឆ្នាំ​២០២១​នេះ​។ ប៉ុន្តែ​មកដល់ពេលនេះ ក្រុម​ស្រាវជ្រាវ​អន្តរជាតិ មិនទាន់​ជាន់​ទឹកដី​ចិន​នៅឡើយ​ទេ​។​

នៅ​ថ្ងៃទី​២​ខែមករា លោក វ៉ាង យី ប្រមុខ​ការទូត​ចិន អះអាងថា ការសិក្សា​ជាច្រើន​បង្ហាញថា កូ​វីដ​-១៩ ផ្ទុះឡើង​នៅ​តំបន់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ឯ​សារព័ត៌មាន​រដ្ឋ​ចិន​ធ្លាប់​លើកឡើងថា ជំងឺ​កូ​វីដ​-១៩ មាន​ប្រភព​ក្រៅ​ទឹកដី​ចិន​ហើយ​ចូលមក​ទឹកដី​ខ្លួន​តាមរយៈ​អាហារ​ដែល​នាំចូល ឬ​អត្ត​ព​លិ​ក​បរទេស​ដែល​ចូលរួម​កីឡា​យោធា​នៅ​ក្រុង​វូ​ហាន​ក្នុង​ខែតុលា ឆ្នាំ​២០១៩ ក៏​ថា​បាន​។​

​គួរ​បញ្ជាក់ថា អាជ្ញាធរ​ចិន បាន​ជូនដំណឹង​ទៅ WHO ស្តីពី​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី នៅ​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៩ ក្រោយ​មាន​ករណី​ផ្ទុះ​ជំងឺ​មិន​ធ្លាប់មាន​នេះ​ក្នុង​ក្រុង​វូ​ហាន​។ តាំងពី​ពេលនោះ​មក អាមេរិក​បាន​ចោទប្រកាន់​ចិន​ថា​លាក់បាំង​ពី​ការផ្ទុះ​ជំងឺឆ្លង​នេះ និង​ក៏បាន​ទាមទារ​ផងដែរ​ឲ្យ​WHO ស៊ើបអង្កេត​ដោយមាន​តម្លាភាព​ចំពោះ​ការផ្ទុះ​ឡើង​នេះ​។a co source