» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11434 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701605 នាក់

តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​


​កំពត​៖ សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ចំណាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ជា សារ៉ន រៀល​ធី ឯ​.​ក តុលាការ​ខេត្តកំពត​បា​នស​ម្រេច​បង្កក​គណនី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៩៥​គណនី និង​សម្រេច​បង្កក​អចលនវត្ថុ (​ដី​) ចំនួន ១,៧៩១​ក្បាលដី​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត​ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៥​នេះ បានឱ្យដឹងថា បាន​ស្ដាប់​ចម្លើយ​ដើម​បណ្តឹងរដ្ឋប្បវេណី ចំនួន ៥,៦៨០​នាក់ និង​សាក្សី​ជា​អាជ្ញាធរ​ចំនួន ២៤៩​នាក់​។a chea saron

តុលាការ​បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ១០​នាក់​, បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៩​នាក់ ប៉ុន្តែ មកដល់ពេលនេះ​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​ទេ និង​បានចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៤០​នាក់ និង​បានចេញ​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​លើ​ជន​ត្រូវ​ចោទ​ចំនួន ១០​នាក់ ដោយ​កំណត់ឱ្យ​ចូលខ្លួន​គិត​ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២៤ ព្រមទាំង​បានចេញ​ដីកា​ចាត់​ឱ្យ​ស៊ើបសួរ​ជំនួស ដោយ​បង្គាប់​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​របស់​ជន​ពាក់ព័ន្ធ​ផ្សេងទៀត និង​ទ្រព្យសម្បត្តិ​របស់​ជន​ត្រូវ​ចោទ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត​បញ្ជាក់ថា សាលាដំបូង​ខេត្តកំពត កំពុង​ចាត់ការ​ហើយនឹង​បន្ត​ចាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ជា សារ៉ន រៀល​ធី ឯ​.​ក របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ជា សារិន ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ដោយ​ភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និង​យុត្តិធម៌​ដោយ​អនុវត្ត​តាមច្បាប់ និង​នីតិវិធី​ជា​ធរមាន​។​​លទ្ធផល​នៃ​កិច្ច​ស៊ើបសួរ​កន្លងមក ចៅក្រម​ស៊ើបសួរ ជាមួយនឹង​ក្រឡាបញ្ជី បាន​ទៅ​ស្តាប់​ចម្លើយ និង​ធ្វើ​កំណត់ហេតុ​ស្ដីពី​ការតាំង​ខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​លើ​ជនរងគ្រោះ​ទាំង ៩​ក្រុង​-​ស្រុក​នៃ​ខេត្តកំពត ដល់​មូលដ្ឋាន និង​ការ​ស្តាប់​ចម្លើយ​របស់​ជនរងគ្រោះ​ដែល​នៅក្រៅ​ខេត្តកំពត (​សរុប​ចំនួន ៥,៦៨០​នាក់​រួចរាល់​) និង​សាកសួរ​សាក្សី​ជា​អាជ្ញាធរ (​សរុប​ចំនួន ២៤៩​នាក់​រួចរាល់​) ដែលជា​ហេតុផល​នាំឱ្យ​ត្រូវការ​ពេលវេលា​សមរម្យ​ក្នុងការ​ស៊ើបសួរ​។​

​ដោយសារតែ​សំណុំ​រឿងនេះ​មាន​ភាពស្មុគស្មាញ មាន​ជន​ជាប់​ទាក់ទិន និង​មាន​ជនរងគ្រោះ​ច្រើន​នាក់ ហេតុនេះ​តុលាការ​ត្រូវ​ធ្វើការ​ស៊ើបសួរ​ទៅលើ​បុគ្គល​ដែលមាន​ការពាក់ព័ន្ធ ហើយនឹង​កំពុងតែបន្ត​ចំណាត់ការ​លើ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ស្វែងរក​ការពិត ដោះស្រាយ​ជូន​ជនរងគ្រោះ ដើម​បណ្តឹងរដ្ឋប្បវេណី ទាំងអស់​តាម​នីតិវិធី​ច្បាប់​​ចៅក្រម​ស៉ើ​ប​សួរ​សាលាដំបូង​ខេត្តកំពត នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣​នេះ បានសម្រេច​ឃុំខ្លួន​ឧកញ៉ា ជា សារ៉ន និង​បក្ខពួក​សរុប​ចំនួន​៩​នាក់ ពាក់ព័ន្ធ​ការបោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ជិត​៤០​លាន​ដុល្លារ ដើម្បី​ឲ្យ​ទិញ​ដី​ឡូ​តិ៍​របស់ខ្លួន​។​​មន្ដ្រីជាន់ខ្ពស់​សាលាដំបូង​ខេត្តកំពត បាន​ប្រាប់​កាសែត​ថា «​ក្រោយ​បញ្ចប់​ការសួរនាំ តាម​ការចោទប្រកាន់រ​បស់​តំណាង​អយ្យការ​នោះ ចៅក្រម​ស៉ើ​ប​សួរ នៃ​សាលាដំបូង​ខេត្តកំពត បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ឧកញ៉ា ជា សារ៉ន និង​បក្ខពួក​សរុប​ចំនួន​៩​នាក់ ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​»​។​

​សូម​រំលឹកថា ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ លោក​ឧកញ៉ា ជា សារ៉ន និង​បក្ខពួក​សរុប​ចំនួន​៩​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ទៅនឹង​បទ​ឆបោក ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លង់ខ្លួន ទៅ​ខ្ចីលុយ​ពី​ស្ថាប័ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ រួមទាំង​លុយ​ផ្ទាល់ខ្លួន ទៅ​ទិញ​ដី​ឡូ​តិ៍​របស់​ឧកញ៉ា ជា សារ៉ន​។​​នៅក្នុង​ខេត្តកំពត មាន​ប្រជាពលរដ្ឋ​ចំនួន ២,៤៦១​នាក់ ស្រី ៦៨២​នាក់ បាន​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ​-​មីក្រូហិរញ្ញវត្ថុ និង​ថវិកា​ផ្ទាល់ខ្លួន​ទៅ​ដាក់​វិនិយោគ​ជាមួយ​ក្រុម ជា សារ៉ន រៀល​ធី ឯ​.​ក ដើម្បី​ទទួលបាន​ការប្រាក់​ប្រចាំខែ​ទៅតាម​ចំនួន​ប្រាក់ ដែល​ប្រជាពលរដ្ឋ​បាន​វិនិយោគ ជាមួយ​ក្រុមហ៊ុន​មាន​ដូចខាងក្រោម​៖* ចំនួន​ទឹកប្រាក់​កម្ចី​សរុប​៤០,៥៨២,២២៥​ដុល្លារ និង ៨៨,០០០,០០០​រៀល​.។* ចំនួន​ទឹកប្រាក់​ផ្ទាល់ខ្លួន​សរុប​១,១២០,២៣៧​ដុល្លារ​។* ចំនួន​ទឹកប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​៣៨,៧៩៤,២៥៩​ដុល្លារ និង​១០២,៤០០,០០០​រៀល​។​

​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៣ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​លោក ញូ​វ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត បាន​ចុះទៅ​សម្របសម្រួល និង​ដោះស្រាយ​ករណី ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ ជា សារ៉ន ជាមួយនឹង​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ ដែលមាន​បញ្ហា​ដោយសារ​ក្រុមហ៊ុន​មិនបាន​ធ្វើតាម​កិច្ចសន្យា ធ្វើ​ឲ្យ​ពលរដ្ឋ​ដែលជា​អ្នកវិនិយោគ ភ្នាក់ងារ​លក់ និង​អ្នកទិញ​ដី​ឡូ​តិ៍ ពិសេស​អ្នក​ទៅ​ខ្ចីលុយ​ធនាគារ​មក​ឲ្យ​ក្រុមហ៊ុន ដើម្បី​បាន​ចំណេញ​ប្រាក់ ធ្លាក់ខ្លួន​ជំពាក់​បំណុល​ធនាគារ​ដោះ​ស្រាយ​មិន​រួច​។​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​ក្នុង​ទំនាស់​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​លង់​ជឿ​ងប់​លើ​ក្រុមហ៊ុន ហើយក៏​បាននាំគ្នា​ទៅ​ខ្ចីលុយ​ធនាគារ ដើម្បី​បាន​ចំណេញ​ប្រាក់ ដោយ​ខ្ចី​ធនាគារ​១​ម៉ឺន​ដុល្លា ត្រូវ​បង់​ឲ្យ​ក្រុមហ៊ុន​តែ​៧​ពាន់​ដុល្លា​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​ធានា​បង់​សង​ធនាគារ​ទាំងអស់​។ ប៉ុន្តែ​រយៈពេល​ពីរ​ទៅ​បី​ខែ​ចុងក្រោយ​នេះ ក្រុមហ៊ុន​អត់​ធ្វើតាម​កិច្ចសន្យា​ទេ ធ្វើ​ឲ្យ​ខាង​ធនាគារ​មក​ទា​លុយ​ពួកគាត់​រាល់ថ្ងៃ ហើយ​ពួកគាត់​ត្រូវ​បង់ការ​ប្រាក់រាល់​ខែ​៕a chea saron2 a chea saron3 
​