» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6442 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696613 នាក់

ទាល់តែ​ក្រឡាប់​ឡាន​បានដឹងថា​ទំនិញ​យួន​ចូល​តាម​ច្រក​បុស​មន​សង្ស័យ​បន្លំ​ពន្ធ​

​ស្វាយរៀង​៖​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង​១​គ្រឿង បាន​ក្រឡាប់​ផ្ងារជើង​ដេក​ស្ដូកស្ដឹង​ចាក់​ទំនិញ​ចោល ដែលមាន​មី​ខ្លាឃ្មុំ​ក្រហម​និង​ប្រេងឆា​រាប់រយ​ប៊ីដុង ។ ទំនិញ​ទាំងនេះ ត្រូវបាន​គេ​នាំ​ពី​ប្រទេស​វៀតណាម​ចូលមក​ខេត្តស្វាយរៀង តាម​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន ។ សមត្ថកិច្ច​ឲ្យ​ដឹងថា ករណី​រថយន្ត​ក្រឡាប់ចាក់​ទំនិញ​ចោល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀបភ្លឺ​ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​២០២៤​កន្លងទៅ នៅ​ភូមិ​បុស​ស្វាយ ឃុំ​បុស​មន ស្រុក​រំដួល ។ មូលហេតុ​ដែល​នាំ​ឲ្យ​ក្រឡាប់​គឺ​ដោយសារ​រថយន្ត​ផ្ទុក​លើស​ទម្ងន់ និង​ដាក់​ខ្ពស់ជាង​ទ្រុង​(​កែច្នៃ​ទ្រុង​) ហើយ​រថយន្ត​ទៅមុខ​លែងរួច​ក៏​ដួល​គ្រេង​តែម្តងទៅ ។a car colab1 

រថយន្ត​នេះ​ដឹកទំនិញ​២​មុខ​គឺ ប្រេងឆា​ចំណុះ​៣០​លីត្រ​រាប់រយ​ប៊ីដុង ប្រេងឆា​ដប​តូច​រាប់សិប​កេស និង​មី​ខ្លាឃ្មុំ​ក្រហម​រាប់រយ​កេស​ដែរ ។​អ្នកបើកបរ​រថយន្ត​និយាយថា ទំនិញ​នេះ​ដឹក​ទៅ​រាជធានី​ភ្នំពេញ តែ​ពេល​អ្នកយកព័ត៌មាន​យើង​សួរថា ទំនិញ​នេះ​ជា​របស់​អ្នកណា គាត់​ថា អត់​ដឹង​ទេ ព្រោះ​គាត់​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​ឲ្យ​គេ​ពី​ច្រកទ្វារព្រំដែន​បុស​មន​ទៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ។ សង្ស័យ​ជា​ទំនិញ​លោត​ឆត្រ​ទាំងអស់ ព្រោះ​មាន​មេ​ច្រកទ្វារ​ជា​ម្ចាស់ ម្ល៉ោះហើយ​ព្រះ​មិន​ជួយ​...​ហេ​!...​ហេ​! ចំណែក​កម្មករ​លើក​ទំនិញ​បាន​បង្ហើប​ថា អ្នករកស៊ី​នាំ​ប្រេងឆា​និង​មី​ពី​ប្រទេស​វៀតណាម ដឹក​ឆ្លងដែន​តាម​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន​មាន​២​នាក់ ក្នុងនោះ​មាន​មន្ត្រីនគរបាល​ម្នាក់​ដែរ ដែលមាន​តួនាទី​ជា​អនុប្រធាន​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​បុស​មន​តែម្តង តែ​គាត់​សូម​មិន​បញ្ចេញ​ឈ្មោះ ។​​ទាក់ទិន​នឹង​ករណី​នេះដែរ មិនអាច​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន​បានទេ រហូតមកដល់​ល្ងាច​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ ។​​ចំពោះ​ស្លាក​លេខ​រថយន្ត​ត្រូវបាន​អ្ន​បើកបរ​ដោះចេញ​មុនពេល​អ្នកសារព័ត៌មាន​យើង​ទៅដល់ ៕a car colab a car colab2 
​