» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10135 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700306 នាក់

អ្នកសារព័ត៌មាន​អា​ហ្វ​ហ្គា​នី​ស្ថាន ជាង​៦​ពាន់​នាក់​បាត់បង់​ការងារ​ធ្វើ​ក្រោម​របប​តា​លី​បង់​

 

​ប្រទេស​អាហ្កានីស្ថាន​៖​បន្ទាប់ពី​ពួក​តា​លី​បង់​ឡើងកាន់​អំណាច​ក្រៅពី​ការកាត់បន្ថយ​បិទ​សិទ្ធ​សេរីភាព​ប្រជាពលរដ្ឋ​ពិសេស​ស្ត្រីភេទ​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីព​ជា​អ្នក​សារ​ពត៍​មាន​ក្នុង​របប​អាហ្កានីស្ថាន​ចាស់​គាំទ្រ​ដោយ​អាមេរិក​បាន​បាត់បង់​ការងារ​ស្ទើ​តែ​ទាំងស្រុង​។a afgan press

មាន​ស្ថាប័ន​សារព័ត៌មាន​ចំនួន​២៣១​ស្ថាប័ន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​បិទទ្វារ ធ្វើឱ្យ​អ្នកសារព័ត៌មាន​សរុប​ជាង​៦.៤០០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ដល់​ទៅ​៨៤% បាត់បង់​ការងារ​ធ្វើ​ចាប់តាំងពី​ក្រុម​តា​លី​បង់​ឡើងកាន់​អំណាច​នៅ​ខែសីហា​ឆ្នាំ ២០២១​មក​។​​តាម​សមាគម​អ្នកសារព័ត៌មាន​អា​ហ្វ​ហ្គា​នី​ស្ថាន បានឱ្យដឹងថា មាន​បណ្តាញ​ព័ត៌មាន​៤៣%​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ផ្អាក​ដំណើរការ ធ្វើឱ្យ​អ្នកសារព័ត៌មាន​ប្រមាណ​៦០% បាត់បង់​ការងារ​ធ្វើ​។​

​គិត​ត្រឹម​ចុងខែ​វិច្ឆិកា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែ ៣១២​បុ​ណ្ណោះ​នៅ​ដំណើរការ ដោយនៅ​ពេលមុន​ក្រុម​តា​លី​បង់​ឡើង​គ្រប់គ្រង​មាន​រហូតដល់​ទៅ​៥៤៣​ស្ថាប័ន​។ បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន មាន​អ្នកសារព័ត៌មាន​ចំនួន ៤.៣៦០​នាក់​កំពុង​បន្ត​អាជីព​ជា​អ្នកសារព័ត៌មាន​របស់​ខ្លួន​។ ចំណែក​នៅមុន​ពេល​តា​លី​បង់​គ្រប់គ្រង មាន​អ្នកសារព័ត៌មាន​សរុប​១០,៧៩០​នាក់​។ ចំពោះ​ស្ត្រី​វិញ​មាន​ដល់​ទៅ​៨៤%​នៅក្នុង​វិស័យ​ព័ត៌មាន​ត្រូវ​បាត់បង់​ការងារ​ធ្វើ ។ បរិយាកាស​សារព័ត៌មាន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជួប​ផល​លំបាក​យ៉ាងខ្លាំង ដោយ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​១១​ខ ដែល​ក្រុម​តា​លី​បង់​បាន​ដាក់ចេញ​៕a afgan1 

​