» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5827 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619067 នាក់

សង្វៀន​បញ្ជា​ល់​មាន់ ក្នុង​កាស៊ីណូ សុខ គីម​ម៉េង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ប្រឆាំង​និង​បទបញ្ជា​រាជរដ្ឋាភិបាល​កម្ពុជា​

​ខេត្តកំពត​៖ ម្ចាស់​កាស៊ីណូ​សុខ គីម​ម៉េង នៅ​ច្រក​តន់​ហន់​ត្រូវបាន​គេ​រាយការណ៍​ថា បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​ផ្ទុយ​ពីបទ​បញ្ជា​រាជរដ្ឋាភិបាល ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ។​នេះ​បើតាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​ខេត្តកំពត​។​a game kompot2 

​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ឃុំ​ព្រែក​ក្រឹស ក៏ដូចជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ឃុំ​ព្រែក​ក្រឹស ក៏ដូចជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់ត្រាច មិន​ហ៊ាន​ប៉ះពាល់​បុគ្គល​ឈ្មោះ សុខ ចាយ ដែល​បើក​ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង យូគី នៅក្នុង​កាស៊ីណូ សុខ គីម​ម៉េង នោះទេ​?!​។​​តាម​ការអះអាង​ពី​អ្នក​ធ្លាប់​ចូល​ទៅដល់​សង្វៀន​បញ្ជល់​មាន់ និង​វង់​បៀ អាប៉ោង យូគី ក្នុង​កាស៊ីណូ សុខ គីម​ម៉េង បាន​ឲ្យ​ដឹងថា អ្នក​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ នេះ​សុទ្ធតែជា​ពលរដ្ឋ​ខ្មែរ គឺ​គ្មាន​ជនបរទេស​នោះទេ ដោយ​ក្នុង​មួយថ្ងៃៗ​មេ​ល្បែងស៊ីសង​ឈ្មោះ សុខ ចាយ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ពលរដ្ឋ​ខ្មែរ​មកពី​គ្រប់ទិសទី សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ សុខ គីម​ម៉េង យ៉ាង​គគ្រឹកគគ្រេង ហើយ​មាន​អ្នកចាញ់​ឈានទៅដល់​ប្រចាំ​ទ្រព្យសម្បត្តិ ផ្សេងៗ​ទៀតផង អ្នកឈ្នះ​ស្រែក​ទ្រហឹង​អឹងកង​មិន​ខ្វល់​ពីអ្វី​ទាំងអស់​។​​ប្រភពពី​ប្រជាពលរដ្ឋ​វាយតម្លៃថា​៖​បើ​មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ក្នុង​ខេត្តកំពត​មិនបាន ទទួលផល​ប្រយោជន៍​ពី​ម្ចាស់​កាស៊ីណូ សុខ គីម​​ម៉េង ទេ​អ្វីៗ​វា​មិនអាច​អាច​ប្រព្រឹត្តទៅ​យ៉ាង​រលូន​បានឡើយ​។​
​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ឧត្ដមសេនីយ៍ សរ ថេត អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ក្នុង​កាស៊ីណូ សុខ គីម​ម៉េង ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ម្ចាស់​កាស៊ីណូ​នេះ បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​ទៀត​។​​ប្រជាពលរដ្ឋ ក្នុងភូមិ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច សំណូមពរ​ដល់ លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត ចាត់​មន្ត្រីក្រោមឱវាទ​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុច្បាប់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ឲ្យ​ស្របតាម​នយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​៕a game kompot a game kompot1 a game kompot3 

​