» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10307 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700478 នាក់

លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ដើម្បី​អបអរសាទរ​ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន​

 

​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ៥០​ឆ្នាំ នៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​តូ​ក្យូ​តប​តាម​ការអញ្ជើញ​របស់ លោក គី​ស៊ី​ដា ហ្វឹ​មី​អូ (Kishida Fumio) នាយករដ្ឋមន្ត្រី​ជប៉ុន​.​។a manet japon1

​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស កាលពី​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ជា​លទ្ធផល​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​បាន​ពិនិត្យឡើងវិញ​លើ​ទំនាក់ទំនង​អាស៊ាន​-​ជប៉ុន ក្នុង​រយៈ ពេល ៥០​ឆ្នាំ កន្លងមក ជាពិសេស​ក្នុងការ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​សេចក្តីប្រកាស​ចក្ខុវិស័យ និង​ផែនការ អនុវត្តន៍​នៃ​ទំនាក់ទំនង​ដៃគូ​ជា​យុទ្ធសាស្ត្រ ដែល​បានអនុម័ត​កាលពី​ឆ្នាំ​២០១៣​។ កិច្ចប្រជុំ​កំពូល រំលឹក​ខួប​អាស៊ាន​- ជប៉ុន​បានអនុម័ត​នូវ​ឯកសារ​ដ៏​សំខាន់​ចំនួន​២ ដែលជា​ឯកសារ​គោល​តម្រង់ទិស​នៃ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ និង​ទូលំទូលាយ​បន្ថែមទៀត ក្នុង​ការបើក​ទំព័រ​ថ្មី នៃ​ទំនាក់ទំនង​អាស៊ាន​-​ជប៉ុន សម្រាប់​ការលើកតម្កើង​សន្តិភាព ការរីកចម្រើន​រួមគ្នា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​រយៈពេល ១០​ឆ្នាំ ទៅមុខទៀត រួមមាន​៖ ១) សេចក្ដីប្រកាស​ចក្ខុវិស័យ​រួម​ស្ដីពី​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន​៖ ដៃគូ​ដែល​ជឿទុកចិត្ត​គ្នា និង ២) ផែនការ​អនុវត្តន៍​នៃ​សេចក្ដី ប្រកាស​ចក្ខុវិស័យ​រួម​នេះ​។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​ជប៉ុន​នេះ សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ដ៏​វែងឆ្ងាយ​របស់​អាស៊ាន​និង​ជប៉ុន ដែលជា​សក្ខីភាព​បង្ហាញ​ពី​ភាពរឹងមាំ​ផ្អែកលើ «​សាមគ្គីភាព​ក្នុង​ភាព​ចម្រុះ​» និង​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​រួមដៃគ្នា​បង្ហាញ​នូវ «​កម្លាំង​នៃ​សន្តិភាព​» ដែល ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​រួមគ្នា​ធ្វើ ដើម្បី​ធានាថា តំបន់​របស់​យើង​នឹងមិន​ក្លាយជា​វេទិកា​ថ្មី​មួយទៀត​នៃ​ជម្លោះ​ប្រដាប់អាវុធ ឬ​សង្គ្រាម​ដោយ​តួអង្គ​តំណាង​នោះឡើយ​។ សម្ដេច​ធិបតី បាន​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​របស់​ជប៉ុន​ក្នុងការ​អនុវត្ត​អាទិភាព​ទាំង ៤ នៃ​ទស្សន វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក (AOIP) រួមមាន​កិច្ចសហប្រតិបត្តិការ​ល​ម្ហ​សមុទ្រ ការតភ្ជាប់ គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព កិច្ចសហប្រតិបត្តិការ​សេដ្ឋ កិច្ច​និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ ផ្សេងទៀត និង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​ក្នុងការ​បង្កើន​សហ​ថាមពល និង​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង AOIP និង​ចក្ខុវិស័យ​ថ្មី​របស់​ជប៉ុន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ (FOIP)​។​ឆ្លៀត​ក្នុងឱកាស​នោះ សម្ដេច​ធិបតី ក៏បាន​សម្តែង​នូវ​កង្វល់​ពី​ការបន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ក្នុង​កិច្ចសន្ទនា​ដែលមាន​លក្ខណៈ​ស្ថាបនា និង​ដោយ​សន្តិវិធី ដើម្បី​ជំរុញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពេញលេញ អាច​ផ្ទៀងផ្ទាត់​បាន និង​មិនអាច​ត្រឡប់​ថយ ក្រោយ សំដៅ​ធានា​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​។

​សម្តេច​ធិបតី ក៏បាន​អំពាវនាវ​ឱ្យមាន​ការដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​លើ​បញ្ហា​ចាប់ពង្រត់​ជនជាតិ​ជប៉ុន ដើម្បី​ពួកគេ​អាច​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ​។​សម្រាប់​ការជំរុញ​ភាពជា​ដៃគូ​ចិត្ត​និង​ចិត្ត​គ្រប់​ជំនាន់ សម្ដេច​ធិបតី បានស្នើ​ឱ្យមាន ការយកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស តាម រយៈ​កម្មវិធី​អប់រំ និង​ការបង្កើន​នូវ​ការយល់ដឹង​ទូលំទូលាយ​រួមទាំង​ការគាំទ្រ​ដល់​វិស័យ​វប្បធម៌ សិល្បៈ និង​កម្មវិធី​ផ្លាស់ប្ដូរ​ទំនាក់ទំនង​យុវជន​អាស៊ី​បូព៌ា ដើម្បី​ពង្រឹងសមត្ថភាព និង​ភាព​ធន់​របស់​យុវជន​។ សម្ដេច​ធិបតី ក៏បាន​លើកទឹកចិត្ត​ភាគី​ជប៉ុន​បន្ត​គាំទ្រ​គម្រោង​បណ្ណសារដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​ឌីជីថល​អាស៊ាន និង​ការអនុវត្ត​សេចក្តីប្រកាស​អាស៊ាន ស្តីពី​សមភាព​យេនឌ័រ និង​ការអភិវឌ្ឍ​គ្រួសារ​។

​ចំពោះ​ភាពជា​ដៃគូ​សម្រាប់​សហ​បង្កើត​សេដ្ឋកិច្ច​និង​សង្គម​នាពេល​អនាគត សម្ដេច​ធិបតី​បាន​សង្កត់ធ្ងន់​លើ​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​សេរី បើកចំហ មាន​តម្លាភាព សមភាព និង​ផ្អែកលើ​វិធាន​ច្បាប់ ព្រមទាំង​បញ្ជា​ក់នូវ​ភាពចាំបាច់​ក្នុងការ​ពង្រឹង​ការប្រើប្រាស់​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​ពហុភាគី​ដឹកនាំ​ដោយ​អាស៊ាន​ដែលមាន​ការចូលរួម​យ៉ាង សកម្ម​ពី​ដៃគូ​ទាំងឡាយ​ឱ្យអស់​សក្តានុពល តួយ៉ាង​ដូចជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​ជប៉ុន (AJCEP)​។​សម្តេច​ធិបតី ក៏បាន​សម្តែង​ការគាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​សហ​បង្កើត​ឧស្សាហកម្ម​យានយន្ត​ជំនាន់​ថ្មី​អាស៊ាន​-​ជប៉ុន (ASEAN-Japan Next Generation Automotive Industry Co-Crea tion Initiative) និង​គម្រោង​របស់ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក្នុងការ​កៀរគរ​មូលនិធិ ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៥​ឆ្នាំ តាមរយៈ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន ក្នុង​តំបន់​អាស៊ាន ដោយ​ផ្តោតលើ​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា ការតភ្ជាប់ អន្តរកាល​បៃតង ការប្រែប្រួល​អាកាសធាតុ និង​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ជា ដើម​។​

​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ទាំងអស់នេះ​នឹង​រួមចំណែក​ដល់​ការអនុវត្តន៍​កម្មវិធី​នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ជាពិសេស​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការនាំមក​នូវ​កាលានុវត្តភាព​ថ្មីៗ និង​ការបង្កើត​ឱកាស ការងារ​។​នៅក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី​ជប៉ុន ក៏បាន​ប្រកាស​ផងដែរ​នូវ​សកម្មភាព​ថ្មី​ក្រោម​កម្មវិធី «​ភាពជា​ដៃគូ​ដើម្បី​កសាង​អនាគត​» ដែលមាន​ទឹកប្រាក់​ចំនួន ៤០​ពាន់​លាន​យ៉េន (​ប្រមាណ ២៨១, ៤៤​លាន​ដុល្លារ​អាមេរិក​) សម្រាប់​រយៈ ពេល ១០​ឆ្នាំ​ខាងមុខ និង​គម្រោង​ដែលមាន​ទឹកប្រាក់​ចំនួន ១៥​ពាន់​លាន​យ៉េន (​ប្រមាណ​១០៥,៥៤​លាន​ដុល្លារ​អាមេរិក​) សម្រាប់​កិច្ចការ​ស្រាវជ្រាវ អន្តរជាតិ និង​ការផ្លាស់ប្ដូរ​ការបណ្ដុះបណ្តាល​មូលធន​មនុស្ស​។

​ជាការ​ឆ្លើយតប សម្តេច​ធិបតី បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ទាំងពីរ​នេះ និង​បានបង្ហាញ​ពី​ការត្រៀមខ្លួន​ជាស្រេច​របស់​កម្ពុជា ដើម្បី​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​ឱ្យបាន​ពេញ លេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។
​សម្រាប់​វិស័យ​ថាមពល កម្ពុជា បានបញ្ជាក់​ពី​ជំហ​រឹងមាំ​ជាមួយនឹង​សហគមន៍ បំ​ភាយ​ឧស្ម័ន សូន្យ​អាស៊ី (Asia Zero Emission Community) ក្នុងការ​ជំរុញ​អន្តរកាល​ថាមពល​ស្អាត និង​សមធម៌ ដើម្បី​ឆ្ពោះទៅរក​សង្គម​អព្យាក្រឹត​កាបូន និង​ការ​បំ​ភាយ​ឧស្ម័ន​សូន្យ​នៅ​អាស៊ី​។ មូលដ្ឋានគ្រឹះ​នៃ​អន្តរកាល ថាមពល​របស់​កម្ពុជា គឺ​ស្របគ្នា​ជាមួយនឹង​សកម្មភាព​រួម​ដែលជា​ចក្ខុវិស័យ​នៃ​សហគមន៍​បំ​ភាយ​ឧស្ម័ន​សូន្យ​អាស៊ី​។
​កម្ពុជា​ជឿជាក់​លើ​កិច្ចសហការ​រួមគ្នា​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​យល់ស្រប អំពី​វិធីសាស្ត្រ​ដែល​ផ្អែក​ទៅ តាម​ស្ថានភាព​តំបន់​និង​សង្គម​របស់​ប្រទេស​នីមួយៗ​។ ក្នុងនោះ​យុទ្ធសាស្ត្រ អព្យាក្រឹត​កាបូន​របស់​កម្ពុជា ឈរលើ​​សរសរ​ស្តម្ភ​ចំនួន ៣ រួមមាន​៖ ការបង្កើន សមាមាត្រ​នៃ​ថាមពល​កកើត​ឡើងវិញ ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល និង​ការពង្រីក​អគ្គិសនី ភាវូបនីយកម្ម​។ ស្របពេល​កម្ពុជា​កំពុងធ្វើការ​កែលម្អ កម្ពុជា​មានការ​តាំងចិត្ត​ខ្ពស់​មាន​ចក្ខុវិស័យ ច្បាស់លាស់ ដើម្បី​សម្រេច​ឱ្យបាន​អនាគត​ថាមពល​មួយ​ប្រកបដោយ​ចីរភាព វិបុល ភាព និង​ស្អាត សម្រាប់​ប្រទេសជាតិ​របស់​យើង​និង​តំបន់​៕​សហការី​a manet japon a manet japon2 


​