» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6788 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696959 នាក់

រឿង​បង្កក​ទ្រព្យសម្បត្តិ​នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ីង​ប៊ុន​ហៀ​ង​កឹម​មនោ​វិទ្យា​កំពុង​រុញ​ថែមទៀត​!

​ភ្នំពេញៈ ទោះបី​នៅ​ស្រុក​ខ្មែរ​មានប្រតិកម្ម​ថ្កោលទោស​អាមេរិក​រឿង​បង្កក​ទ្រព្យសម្បត្តិ នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង​អគ្គមេបញ្ជាការ​កង​ទ​ព័​និង​ជា មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុ​លើ​កម្ពុជា​ក៏ដោយ​ក៏ប៉ុន្តែ​នៅ​អាមេរិក​ឯណោះ​កញ្ញា​កឹម​មនោ​វិទ្យា​កូនស្រី​លោក​កឹម​សុខា​បាន​ស្វាគមន៍​និង​ខិតខំ​រុញ​អាមេរិក​ឲ្យ​ធ្វើ​លើ​មន្ត្រី​ខ្មែរ​យើង​ថែមទៀត​ដោយ​កញ្ញា​ហៅថា​ដើម្បី​ជម្រុញ​កម្ពុជា​មក​ត្រឡប់​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​។​a kem mono 

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម សុខា នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា កញ្ញា កឹម មនោ​វិទ្យា បាន​ជួបពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាមួយ​លោក ស្ក​ត់ បាស់​ប៊ី​ឧបការី​រង​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​សិទ្ធិមនុស្ស​។ ក្នុងជំនួប​នោះ កញ្ញា​ក៏បាន​ថ្លែងអំណរគុណ ដល់​ក្រសួងការបរទេស​អាមេរិក​ដែល​បាន​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​មកលើ​ការបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
​កញ្ញា កឹម មនោ​វិទ្យា បាន​លើកឡើងថា “​ស្នើ​សហរដ្ឋអាមេរិក​ឲ្យ​បន្ត​នឹង​បន្ថែម​នូវ​ចំណាត់ការ​ផ្សេងៗ​ទៀត ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​ប្រទេស​កម្ពុជា ត្រឡប់មក​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ ដើម្បី​ឲ្យ​យ​មាន​សន្តិភាព និង​ការ​បង្រួម​បង្រួម​ជាតិ យូរអង្វែង ឈរលើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក​”​។​a kem mono1 a hing bun heang 

​សូមបញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា ត្រូវបាន​ក្រសួង​រតនាគារ​អាមេរិក​បង្កក​ទ្រព្យសម្បត្តិ​ដោយបាន​ចោទប្រកាន់ថា លោក​បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ហើយ​ភ្លាមៗ​នោះ​ស្ថាប័ន​កំពួ​លៗ​របស់​កម្ពុជា បានចេញ​សេចក្ដី​ថ្លៃ​ការណ៍​ប្រឆាំង និង​ថ្កោលទោស​ទៅនឹង​ការ​បង្កក​ទ្រព្យសម្បត្តិ​នេះ​។​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ីង​ប៊ុន​ហៀ​ង​ក៏​និយាយថា​លោក​អត់​ខ្វល់​ទេ​ព្រោះ​លោក​អត់​មានទ្រព្យ​សម្បត្តិ​អី​នៅ​អាមេរិក​ឡើយ​។​តែ​លោក​សមរង្ស៊ី​មេ​ចលនា​ខុសច្បាប់​សង្គ្រោះ​ជាតិ​ឌឺ​ថាបើ​អត់​ខ្វល់​ប្រតិកម្ម​ធើ្វ​អី​?៕a hing bun heang1 

​