» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10792 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700963 នាក់

សម្តេច​តេ​ជោ​៖​មន្ត្រី​កសិកម្ម​ទាំងអស់ និង​អាជ្ញាធរ​ដែនដី «​មិនត្រូវ​ជិះសេះ​មើល​ផ្កា​នោះទេ​» ត្រូវ​នៅ​ឲ្យ​កៀក​ជាមួយ​ប្រជាពលរដ្ឋ

​ភ្នំពេញ​៖ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២​នេះ បានស្នើ​ឲ្យ​លោក ឌិ​ត ទីណា រដ្ឋមន្ដ្រី​ថ្មី នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាត់ទុក​ការងារ​ដោះស្រាយ ផលប៉ះពាល់​ពី​ទឹកជំនន់ ជា​ការងារ​អាទិភាព​ទីមួយ នាពេល​ចំពោះមុខ​។a hun num1 

តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២​នេះ នា​ទីស្ដីការ​ក្រសួងកសិកម្ម​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​លោក​សូម​ស្នើ​រដ្ឋមន្ត្រី ឌិ​ត ទីណា​, ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាត់ទុក​ការងារ ដោះស្រាយ​ផល ប៉ះពាល់​ពី​ទឹកជំនន់ ជា​ការងារ​អាទិភាព​ទីមួយ នាពេល​ចំពោះមុខ និង​អនុវត្ត​ឲ្យ​បានល្អ​ប្រសើរ​នូវ​វិធានការ ដែល​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​»​។​

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល​ការណែនាំ​ដូចខាងក្រោម​៖ទី​១៖ បន្ត​ចុះ​ពិនិត្យ និង វាយតម្លៃ​ផលប៉ះពាល់ និង​ការខូចខាត​ជាក់ស្ដែង ដោយសារ​ជំនន់​ទឹកភ្លៀង លើ​ដំណាំ​កសិកម្ម​, សត្វពាហនៈ និង វារីវប្បកម្ម ជាពិសេស កំណត់​ឲ្យ​ច្បាស់លាស់ នូវ​ទីតាំង​ខូចខាត​, ទំហំ​ផ្ទៃដី និង​ចំនួន​គ្រួសារ​កសិករ​ដែល​រង​គ្រោះ ដោយ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន ជាពិសេស រដ្ឋបាល​រាជធានី​-​ខេត្ត​ពាក់ព័ន្ធ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ទី​២៖ បន្តធ្វើ​យុទ្ធនាការ​ស្តារឡើងវិញ នូវ​ផ្ទៃដី​ដាំ​ដុះ​ដែល​ទទួលរង​នូវ​ការខូចខាត ដោយ​ទឹកជំនន់ និង​នាំយក​ពូជស្រូវ​, ពូជ​ដំណាំ​, ពូជ​ត្រី និង​កង្កែប ទៅ​ចែកជូន​ប្រជាកសិករ​តាម​ខេត្ត​គោលដៅ ដែល​រង​ផលប៉ះពាល់ ដើម្បី​ឆ្លើយតប​ទៅនឹង​ទំហំ​នៃ​ការខូចខាត​ដំណាំ​កសិកម្ម​, ផលិតកម្ម​សត្វ និង​វារីវប្បកម្ម​ដែល​បាន​កើតមានឡើង​កន្លង​មក​។​

​ទី​៣៖ ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​, អង្គភាព​ជំនាញ​ក្រោម​ឱវាទ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​-​ខេត្ត ចូលរួម​សហការ​សម្របសម្រួល ធ្វើ​ប្រតិបត្តិ​ការឆ្លើយតប​ទៅនឹង​គ្រោះធម្មជាតិ​នេះ និង​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ នូវ​ផលប៉ះពាល់​នៅតាម​បណ្តា​ខេត្ត​គោលដៅ​របស់ខ្លួន​។​

​ទី​៤៖ សហការ​ជាមួយ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ស្នើ​ត្រៀម​គ្រាប់​ពូជស្រូវ និង ពូជ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ឱ្យបាន​គ្រប់គ្រាន់ និង ចាត់ចែង​បញ្ចេញ​ឲ្យ​ទាន់ពេលវេលា ទៅដល់​គោលដៅ​ចែកចាយ ដោយ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គោលដៅ និង ចាត់​ឱ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សកម្ម​ចុះជួយ​គាំទ្រ​ការងារ​បច្ចេកទេស នៅពេល​ដាំ​ដុះ​ស្តារឡើងវិញ​។​

​ទី​៥៖ ជំរុញ​អង្គភាព​ជំនាញ ឲ្យ​ខិតខំ​យកចិត្តទុកដាក់ បន្ត​ចុះ​ពិនិត្យ​តាមដាន​សុខភាព​សត្វ​, ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ​ផ្សេងៗ និង​ទប់ស្កាត់​ចលនា​សត្វ​ដោយ​ខុសច្បាប់ នៅតាម​បណ្តា​រាជធានី​-​ខេត្ត ជាប់​ជាប្រចាំ រួមទាំង​បទល្មើស​ជលផល និង​ព្រៃឈើ​ផងដែរ​។​

​ទី​៦៖ ផ្តល់​ការសហការ​ជិតស្និត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ប្រមូល​ទិន្ន័យ​អំពី​តម្រូវការ​ពូជ​, ផ្ទៃដី​ស្តា​ឡើងវិញ​, អត្តសញ្ញាណ​ជនរងគ្រោះ និង​ព័ត៌មាន​ដទៃទៀត ដើម្បី​ដាក់ចេញ​នូវ​វិធាន​ការស្ដារ​និង​ផ្តល់ជំនួយ​សង្គម​ផ្សេងៗ​ទៀត ប្រកបដោយ​ប្រសិទ្ធភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​ចែក​សញ្ញា​ប​ត្រ័​ជូន​និស្សិត​សកលវិទ្យា​ល័យ​ជាំ​តិ​គ្រប់គ្រង​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២​នេះ បាន​ថ្លែង​ខ្លាំងៗ​ផ្តាំ​ទៅ​មន្ត្រី​កសិកម្ម​ទាំងអស់ រួមទាំង​អាជ្ញាធរ​ដែនដី មិនត្រូវ​អនុវត្តន៍​ស​កម្ម​ភាព​ការងារ​របស់ខ្លួន​បែប «​ជិះសេះ​មើល​ផ្កា​»​នោះទេ គឺ​ត្រូវ​នៅ​ឲ្យ​ជាប់​កៀក​កិត​ជាមួយ​ប្រជាជន ដោះស្រាយ​ភ្លាមៗ​នូវ​បញ្ហា​របស់​ពួកគាត់​។​
​សម្តេច​តេ​ជោ បាន​ថ្លែង​ទៀតថា ការវាយតម្លៃ​ផលប៉ះពាល់​ត្រូវធ្វើ​បន្ទាន់ នៅពេល​វាយតម្លៃ​រួច ត្រូវ​ដឹកជញ្ជូន​គ្រាប់ពូជ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ ហើយ​កន្លែង​ណា​អាចធ្វើ​ស្រូវ​បាន ឲ្យ​ពួកគាត់​ធ្វើ​ស្រូវ ចំពោះ​កន្លែង​ណា​ដែល​មិនអាច​ធ្វើ​ស្រូវ​បាន ត្រូវ​ផ្តល់​គ្រាប់ពូជ​ដំណាំ​រួមផ្សំ​ជូន​ពួកគាត់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​អ្វីដែល​ខ្ញុំ​ចង់​បញ្ជាក់បន្ថែម​នៅទីនេះ ហើយក៏​បានដាក់​វិធានការ​រួចមកហើយ គឺ​ការវាយតម្លៃ​បន្ទាន់ អត់​មាន​រង់ចាំ​វាយតម្លៃ​រួច​បាន​ផ្គត់ផ្គង់​ទេ ដើម្បី​ឲ្យ​ទាន់ពេលវេលា​នៃ​ការ​បង្កបង្កើនផល របស់​ប្រជាជន កន្លែង​ណា​វាយតម្លៃ​រួច ដឹកស្រូវ​ពូជ ឬ​ពូជ​ដំណាំ​ដទៃទៀត ទៅដល់​ចែកជូន​ប្រជាជន​តែម្តង ដោយ​ឥត​ត្រូវ​រង់ចាំ​ទេ យើង​មានពូជ​មាន​ស្តុក​យុទ្ធសាស្ត្រ កន្លែង​ខ្លះ​យើង​អាចធ្វើ​ស្រូវ​ឡើងវិញ កន្លែង​ខ្លះ​អាច​ត្រូវ​ប្រើ​ពូជ​ដំណាំ​ផ្សេង យើង​ត្រូវ​ផ្គត់ផ្គង់​ពូជ​នោះ ដើម្បី​ឲ្យ​ពួកគាត់​អាចមាន​លទ្ធភាព ដើម្បី​ស្តារឡើងវិញ​»​។​

​សម្តេច​បញ្ជាក់ទៀតថា «​អាជ្ញាធរខេត្ត​ដែលជា​ប់​ពាក់ព័ន្ធ ត្រូវ​នៅ​កៀក​កិត​ជាមួយ​ប្រជាជន យន្តការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវតែ​ធ្វើ​សកម្មភាព​នេះ​ឲ្យ​បាន​លឿន ជាមួយ​គណៈកម្មការ​គោល​នយោបាយ​សេដ្ឋកិច្ច ដែល​ក្នុងនោះ​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ ដើម្បី​ធ្វើការ​វាយតម្លៃ​អំពី​ការខូចខាត ហើយ​ផ្គត់ផ្គង់​ពូជ​ភ្លាម​សម្រាប់​ប្រជាជន […] ហើយ​សុំ​ផ្ញាំ​ទៅ​មន្ត្រី​កសិកម្ម​ទាំងអស់ ក៏ដូចជា​អាជ្ញាធរ​ដែនដី មិនមែន​ជិះសេះ​មើល​ផ្កា​ទេ ត្រូវ​នៅ​ឲ្យ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ វាយតម្លៃ​ឲ្យ​ត្រូវ ហើយ​នៅ​កៀក​កិត​ជាមួយ​គាត់ ជូន​កាល​ពូជ​ដាក់​ទៅ​វា​មិន​ដុះ បើ​មិន​ដុះ​ត្រូវ​ដោះស្រាយ​បន្តទៀត អីចឹង​បាន​កាលៈទេសៈ​នេះ ទាមទារ​ឲ្យ​ផ្នែក​កសិកម្ម​យកចិត្តទុកដាក់​ធ្វើ​អន្តរាគមន៍​បន្ទាន់ អត់​មាន​ពេល​ត្រូវ​រង់ចាំ​នេះ រង់ចាំ​នោះ ធ្វើ​ផង មិន​ធ្វើ​ផង អត់​ទេ​»​។​

​សម្តេច​តេ​ជោ​បន្តថា បើតាម​ការវាយតម្លៃ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ឆ្នាំ​២០២២​នេះ មាន​ប្រមាណ​ជាង​១.៩​ម៉ឺន​គ្រួសារ ដែល​ទាមទារ​ដោយមាន​ការដោះស្រាយ តាមរយៈ​ការ​ផ្តល់ជំនួយ​ស្បៀង និង​ការផ្តល់​គ្រាប់ពូជ​សម្រាប់​ដាំ​ដុះ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​នានា រួមទាំង​កាកបាទក្រហមកម្ពុជា​ផងដែរ ដែល​បាន​ចែកជូន​ជា​ជំនួយ​ស្បៀងអាហារ ដល់​បងប្អូន​ដែលមាន​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ ជា​ការជួយ​សម្រាល ដល់​ការលំបាក​មួយផ្នែក​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ក​សកម្ម​លោក ឌិ​ត ទីណា កើត​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩ នៅ​សង្កាត់​លេខ​១ ក្រុងភ្នំពេញ​។​​លោក ឌិ​ត ទីណា បាន​បំពេញការងារ​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ពី​ឆ្នាំ​២០១៤ ដល់ពេល​បច្ចុប្បន្ន​, ជា​រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤ និង​ជា​អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣​។​លោក​ឌឹ​តទី​ណា​ឲ្យ​ដឹងថា​ការងារ​ដំបូង​របស់លោក​គឺ​ចុះ​ទៅតាម​បណ្តា​ខេត្ត​ដែល​រងគ្រោះ​ដោយសារ​ទេ​ក​ជំនន់​។​a hun num a hun num2 


​