» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8038 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698209 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​បង្ហាញ​ការព្រួយបារម្ភ​ពី​គ្រោះថ្នាក់ដល់​ប្រជាពលរដ្ឋ​អ៊ុយក្រែននិងរុស្ស៊ីព្រោះគ្រាប់បែកចង្កោម

 

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ​២០២៣​នេះ​បាន​លើកឡើងថា ប៉ុន្មាន​ថ្ងៃ​មកនេះ​មានការ​ផ្សាយ​ព័ត៌មាន​យ៉ាងច្រើន​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​គ្រាប់បែក​ចង្កោម​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​ដើម្បី​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី​។​​ទាក់ទង​ករណី​យ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ការព្រួយបារម្ភ​ថា​៖ «​ប្រសិន​រឿងនេះ​វា​ជាការ​ពិតមែន​វា​នឹង​ក្លាយទៅជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់សិប​ឆ្នាំ ឬ​ដល់​រយ​ឆ្នាំ​ទៀតផង ប្រសិន​គ្រាប់បែក​ចង្កោម​នេះ​យកទៅ​ប្រើប្រាស់​ក្នុង​តំបន់​ដែល​រុ​ស្សុ​ី​កាន់កាប់​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​»​។​a bom hun2 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​បទពិសោធន៍​ឈឺចាប់​របស់​កម្ពុជា​ដែល​ទទួល​ការទម្លាក់​គ្រាប់បែក​ចង្កោម​ពី​អាមេរិក​នា​ដើម​ទស្សវត្សរ៍​១៩៧០​មកដល់ពេលនេះ ជាង​កន្លះ​សតវត្សរ៍​ហើយ​នៅ​មិនទាន់​រក​វិធី​បំផ្លាញចោល​អស់​នៅឡើយ​»​។សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ផងដែរ​ថា​៖ «​ខ្ញុំ​ដឹង​ច្បាស់​ថា​ប្រទេស​កម្ពុជា​តូច​ហើយ ទន់ខ្សោយ​សំឡេង​គ្មាន​ទម្ងន់​តែ​ដោយ​ក្តី​អាណិត​ប្រជាជន​អ៊ុយ​ក្រែ​ន​ខ្ញុំ​សូម​អំពាវនាវ​ប្រធានាធិបតី​អាមេរិក​ដែលជា​អ្នកផ្តល់ និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដែលជា​អ្នកទទួល​សូមមេត្តា​កុំ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ក្នុង​សង្គ្រាម​នេះ​ព្រោះ​អ្នករងគ្រោះ​ពិតប្រាកដ​គឺ​ប្រជាជន​ពិសេស​គឺ​អ៊ុយ​ក្រែ​ន​តែម្តង​».​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២២​នស​ម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ​សម្រេច​បង្កើត «​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥» ។​​មាត្រា​១​នៃ​អនុក្រឹត្យ​បានសម្រេច​៖ ត្រូវបាន​បង្កើត មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ សរសេរ​ជា​អក្សរ​កាត់ «​ម​.​ក​.​គ​.​ម​-២០២៥» សម្រាប់​គ្រប់គ្រង​ថវិកា​ក្នុងការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ព្រមទាំង​រំដោះ​ផ្ទៃដី​សង្ស័យ​មាន​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដើម្បី​ចូលរួម​គាំទ្រ​គោលដៅ​កម្ពុជា​អស់​មីន​ឆ្នាំ​២០២៥​។

​ភ្លើងសង្គ្រាម​ចាប់ពី​ចុង​ទសវត្សរ៍​៦០ រហូតដល់​ចុង​ទសវត្សរ៍​៩០ បានធ្វើឱ្យ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​រាប់លាន​គ្រាប់​បន្សល់ នៅ​ពាសពេញ​ផ្ទៃដី​កម្ពុជា​។ រយៈពេល​៣០​ឆ្នាំ​ហើយ ដែល​កម្ពុជា បាន​ប្រឹងប្រែង​បោសសំអាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​ផ្ទៃដី ដើម្បី​ផ្តល់​ដី​សុវត្ថិភាព និង​ស្នាមញញឹម​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​ការ​បោសសំអាត​នេះ​មិនទាន់បាន​រួចរាល់​ទាំងស្រុង​នៅឡើយ​នៅឡើយ​ទេ កម្ពុជា​កំណត់​យក​ឆ្នាំ​២០២៥ បោសសំអាត​មីន​ឱ្យបាន​អស់ពី​ផ្ទៃដី​កម្ពុជា​។​​ការចេញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ គឺជា​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​មួយ​បន្ថែមទៀត​របស់​រាជរ​ដ្ឋា​ភិ​បាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​បោសសំអាត​មីន​នាំយក​ផ្ទៃដី​សុវត្ថិភាព និង​ស្នាមញញឹម​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​

​យោងតាម​អាជ្ញាធរ​មីន​រយៈពេល​៣០​ឆ្នាំ នៃ​ការ​បោសសំអាត​មីន មាន​ផ្ទៃដី​ប្រមាណ ២,៥៣១​គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​បោសសម្អាត​រួច និង​ប្រែក្លាយជា​ដី​សុវត្ថិភាព​សម្រាប់​ប្រជាជន​ប្រមាណ ៩​លាន​នាក់ ប្រើប្រាស់ និង​រាប់បញ្ចូល​ទាំង​ការសាងសង់​លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពាន​ថ្នល់ និង​កសិកម្ម​ជាដើម ជាពិសេស​បានប្រែក្លាយ ដី​មីន ទៅជា​ដី​មាស​។ ប្រតិបត្តិ​ករ បាន​រកឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់លាន​គ្រាប់​។ ក្នុងនោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ១,១៥១,២៣២​គ្រាប់ គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន ២៦,១១២ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដទៃទៀត ចំនួន ៣,០២៨,៦៥៩​គ្រាប់​។​
​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ប្រជាជន​ចំនួន ៦៥,០០៤​នាក់ បាន​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងនោះ​ស្លាប់បាត់​បង់ជីវិត​ចំនួន ១៩,៨១៨​នាក់​។ ជាមួយគ្នា​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ចំនួន​ជនរងគ្រោះ​ប្រចាំឆ្នាំ​បាន​ថយចុះ​ពី ៤,៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ ជា​ឆ្នាំ​ដែលមាន​ចំនួន​ជង​រងគ្រោះ​ច្រើន​បំផុត មក​នៅ ៤៤​នាក់ ក្នុង​ឆ្នាំ​២០២១ កន្លងមកនេះ​។​

​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២២ កម្ពុជា​នៅសល់​ផ្ទៃដី​សង្ស័យ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២,០០១ គីឡូម៉ែត្រ​ក្រឡា ក្នុងនោះ​ផ្ទៃដី​មាន​មីន​ចំនួន ៧០៣​គីឡូម៉ែត្រ​ក្រឡា និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ១,២៩៨​គីឡូម៉ែត្រ​ក្រឡា រាប់បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម​ផងដែរ​។​​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់​ថវិកា​ជាង ២០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ចូលរួម​ក្នុង​ការងារ​សកម្មភាព​មីន នៅ​កម្ពុជា ព្រមទាំង​ទ្រទ្រង់​ដល់​ដំណើរការ​ស្ថាប័ន និង​ការត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​។​a bom hun a bom hun1 


​