» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6838 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697009 នាក់

ដឹងថា​ប្រជាជន​ខ្មែរ​មាន​ប៉ុន្មាន​ដែរ​អា​ឡូ​វ​នេះហើយ​រស់នៅ​តាម​តំបន់​ណាខ្លះ​?

 


​រាជធានី​ភ្នំពេញ​៖​គិត​មកដល់​ឆ្នាំ​២០១៩​គឺ​៤០​ឆ្នាំ​ក្រោយពី​បាន​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តាម​ប៉ាន់ស្មាន​សល់​តែ​ជាង​៤​លាន​នាក់​នោះ​អា​ឡូ​វ​កើន​ដល់​ជាង​១៥​លាន​នាក់​ហើយ​។​នេះ​បើតាម​ការប្រកាស​របស់​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩​ដោយ​យោងតាម​លទ្ធផល​នៃ​ការ​ជំរឿន​ប្រជាជន​ទូទាំងប្រទេស​កម្ពុជា ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ ។​a people khmer 

លទ្ធផល​បណ្តោះអាសន្ន​ប​ង្ហា​ញ​ថា ប្រជាជន​សរុប​តាម​វិធីសាស្ត្រ ឃើញ​រាប់ (De-facto)​មាន​ចំនួន​១៥.២៨៨.៤៨៩ នាក់ ក្នុងនោះ​មាន​ប្រុស​៧,៤១៨,៥៧៧​នាក់ និង​ស្រី​៧,៨៦៩,៩១២​នាក់​។​ទោះជា​យ៉ាងណា​​លទ្ធផល​ខាងលើ​ជា តួលេខ​បណ្តោះអាសន្ន ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា ឆ្នាំ​២០១៩ ។​សម្ដេច ស ខេង បានប្រកាស​ផ្សាយ​តួលេខ​បណ្តោះអាសន្ន​នៃ​ចំនួន​គ្រួសារ ចំនួន​ប្រជាជន​តាម​ភេទ ខេត្ត​-​ក្រុង និង​ដង់ស៊ីតេ​ប្រជាជន ដែល​អាច​ប្រើប្រាស់​បានជា​បណ្តើរៗ​រហូតដល់​ការ​ចុងក្រោយ នៃ​ការធ្វើជំរឿន​ទូទៅ​ប្រជាជន ដែល​គ្រោង​នឹងធ្វើ​នៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ខាងមុខនេះ​។​

​សម្ដេច ស ខេង ថា តាម​តួលេខ​បណ្តោះអាសន្ន​នេះ ពិនិត្យឃើញ​ចំនួន​ប្រជាជន​កម្រិត​ថ្នាក់ជាតិ មាន​និន្នាការ​កើនឡើង​យឺត​ដោយសារ​អត្រា​ផ្តល់កំណើត និង​អត្រាកំណើន ប្រជាជន​បាន​ថយចុះ ស្របតាម​ការព្យាករណ៍​ដែល​បាន​រំពឹងទុក​។ អត្រាកំណើន​ប្រជាជន​ប្រចាំឆ្នាំ​បាន​ថយចុះ​ពី​១,៥​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ មក​១,២ ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៩​។​

អត្រាកំណើន​ប្រចាំឆ្នាំ របស់​កម្ពុជា​ក្នុង​ទសវត្ស ចុងក្រោយ​នេះ ពិនិត្យឃើញ​ខ្ពស់ ជាង​អត្រាកំណើន​មធ្យម នៅ​អាស៊ីអាគ្នេយ៍ ដែល​មានតែ​១.០ ភាគរយ​។ រាជធានី​-​ខេត្ត​មាន​ចំនួន ប្រជាជន​ច្រើនជាងគេ​បំផុត គឺ​ភ្នំពេញ​មាន​ចំនួន ២.១២៩.៣៧១ នាក់ ខណៈ​ខេត្ត​កែប​មាន​ប្រជាជន​តិចជាងគេ បំផុត ៤១.៧៩៨​នាក់ ប៉ុណ្ណោះ​។ ចំណែក​ដង់ស៊ីតេ​ប្រជាជន ស្មើនឹង​៨៦ នាក់ ក្នុង​ផ្ទៃដី​មួយ​គីឡូ​ម៉ែត្រការ៉េ នៅ​ឆ្នាំ​២០១៩​។​

​សម្ដេច​ក្រឡាហោម បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា បើ​ពិនិត្យ​តាម​តំបន់​ភូមិសាស្ត្រ​នៃ​ប្រទេស តួលេខ​បណ្តោះអាសន្ន​នៃ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ បាន​បង្ហាញថា ប្រជាជន​ប្រមាណ​៤៨,៩​ភាគរយ នៃ​ប្រជាជន​ទាំងអស់​រស់នៅ​តំបន់​ទំនាប​កណ្តាល ដោយសារ​តំបន់​នេះ​ប្រមូលផ្តុំ​ដោយ​ខេត្ត​ធំៗ ដែលមាន​ការអភិវឌ្ឍ​ខ្ពស់​។ បន្ទាប់មក​តំបន់​ទន្លេសាប​មាន​ប្រជាជន​ប្រមាណ​៣១,៤​ភាគរយ​នៃ​ប្រជាជន​ទាំង​អស់នៃ​តំបន់​ខ្ពង់រាប និង​ភ្នំ​មាន​១២,៧​ភាគរយ ចំណែក​តំបន់ឆ្នេរ និង​សមុទ្រ​មាន​៦,៩ ភាគរយ​៕a people khmer1 

​