» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11586 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701757 នាក់

ពលរដ្ឋ​អត់​បានទទួល​ប័ណ្ណ​ប្រាប់ថា អត់​មាន​ខ្សែ អត់​ឈ្មោះ​ចូលជួប សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​

​សៀមរាប​៖​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៨​ខែធ្នូ ឆ្នាំ​២០២៣​កន្លងមកនេះ មាន​ពលរដ្ឋ​អត់​បានទទួល​ប័ណ្ណ ប្រាប់ថា អត់​មាន ខ្សែ អត់​ឈ្មោះ​ចូលជួប សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ដូច​គេ​ទេ​?​។​គេ​មិនដឹងថា ហេតុអ្វី អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​បន្ទាយស្រី មិន​ព្រម​ចែក​បណ្ណ​ឲ្យ​ប្រជាជន​ដែលមាន​ក្បាលដី​ក្មុង តំបន់​រុន​តា​ឯក​នោះទេ​? ។​​ក្រៅពី​រឿង​មិនមាន​ប​ណ្ឌ​ចូល​ក៏មាន​ពត៍​មាន​ថា មាន​អ្នក​មិន​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​ប័ណ្ណ​ចូលរួម​កម្មវិធី​ជាមួយ​ថ្នាក់ដឹកនាំ​ដែរ​។ ចំណែក​ពលរដ្ឋ​ដែល​រស់នៅ​រាល់ថ្ងៃ​មួយចំនួន​មិនបាន​ប័ណ្ណ​ចូលរួម​នោះទេ​។ សូម​រំលឹក​ផងដែរ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​អ្នកភូមិ​នៅ​តំបន់​អង្គរត្រូវ បាន​តម្រូវឲ្យរុះរើ​ផ្ទះ​មក​រស់នៅ​តំបន់​រុន​តា​ឯក ស្រុក​បន្ទាយស្រី​។​a run taek3 

​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង សរុប​ជិត​៣​ពាន់​នាក់ កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប សម្ដេច​ធិបតី​បាន​ថ្លែងថា «​ខ្ញុំ​មើល​កន្លែង​នេះ​មិនមែនជា​ស្រុក​ធម្មតា​ទេ ហើយ​សម្ដេច​តេ​ជោ​ក៏បាន​ដាក់​ទិសដៅ​ហើយ​ថា ហេ​ដ្ឋា​រចនា​សម្ពន្ធ​កន្លែង​នេះ​គួររៀបចំ​ទៅជា​ទីក្រុង ដូច្នេះ​ត្រូវ​រៀបចំ​បំពេញ​លក្ខខណ្ឌ​ទៅជា​ក្រុង​រុន​តា​ឯក​»​។​

​សម្ដេច បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សហការ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​ប្រព័ន្ធ​រដ្ឋបាល​ឱ្យសម្រេចបាន​តាម​ទិសដៅ​នេះ ខណៈ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សម្រេចបាន​ជាច្រើន​គួរឱ្យកត់សម្គាល់​ហើយ​។​
​សម្ដេច​ធិបតី​បាន​បញ្ជាក់ថា នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​មាន​ផ្លូវ​ច្រើន​ហើយ គឺមាន​ដល់​ទៅ​ជាង​២០០​ខ្សែ ឬ​ជិត​៣០០​ខ្សែ​ឯណោះ ក្នុងនោះ​មាន​ផ្លូវ​បេតុង​៥៥​ខ្សែ​។ ចំណែក​ទឹកស្អាត និង​អគ្គិសនី​ក៏បាន​ត​ភ្ជាប់​ជា​បណ្ដើរៗ​ហើយ ទោះបីថា​មិនទាន់​គ្រប់​១០០​ភាគរយ ក៏​ធ្វើបាន​ច្រើនជាង​៤០០​ថ្ងៃ​ឬ​៥០០​ថ្ងៃមុន​ដែរ​។ ពេលវេលា​៤០០​ថ្ងៃ ធ្វើបាន​ប៉ុណ្ណេះ ពិតជា​មិនធម្មតា​ទេ គឺ​ខិតខំ​ប្រឹងប្រែង​ណាស់ ដើម្បី​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ថា មិនយូរ​ទេ ហេ​ដ្ឋា​រចនា​សម្ពន្ធ​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​នឹង​រីកចម្រើន​ទៅជា​ទីក្រុង​មួយ​។​​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​យកចិត្ត​ទុក​ចំពោះ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​តាំងពីដើម​អាណត្តិ​មកម្ល៉េះ ដោយបាន​ដាស់តឿន​ឱ្យ​លោក សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី តាមដាន​ការងារ​អភិវឌ្ឍន៍​នៅទីនេះ​ឱ្យបាន​ជាប់ ព្រោះ​មិនអាច​ព្រលែង​ដៃ​ចោល​បានទេ​។ សម្ដេច​ធិបតី​បានបញ្ជាក់​ទៀតថា កិច្ចការ​ទាំងឡាយ​នៅតែ​មិន​បន្ត​អនុវត្ត​ជូន​ប្រជាពលរដ្ឋ​ទៅមុខទៀត មិន​ទុក​ប្រជាពលរដ្ឋ​ចោល​នៅ​តំបន់​អភិវឌ្ឍន៍​ទាំង​២​នេះឡើយ​៕a run taek a run taek1 a run taek2 


​