» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6084 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619324 នាក់

ធនាគារពិភពលោក​ព្រមាន​ពី​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ​ពេល​គ្មាន​EBA​តែ​សម្តេច​តេ​ជោ​អះអាង​ជាមួយ​មន្ត្រី​ចិន​ថា​គ្មាន​បញ្ហា​កម្ពុជា​ត្រៀម​ហើយ​!

 

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​ទៅកាន់​មិត្ត​ចិន​លោក ឈិន យន់ ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរ​ជាតិចិន នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ ថា ទោះបី​សហភាព​អឺរ៉ុប (EU) លើកយក​បញ្ហា​ការអនុគ្រោះ​ពន្ធ គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) មក​ដាក់​សម្ពាធ​លើ​កម្ពុជា ក៏​កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព ទៅ​ដោះដូរ​ឡើយ​។​សម្តេច​តេ​ជោ​អះអាង​បែបនេះ​នៅក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព ។​a EBA china 

សម្តេច​តេ​ជោ​បន្ដថា ពាណិជ្ជករ និង​អ្នកវិនិយោគ​ទាំងអស់ បានដឹង​ហើយពី EBA នឹងត្រូវ​កាត់ផ្តាច់​ដោយ​ស្វ័យប្រវត្តិ ពេល​សេដ្ឋកិច្ចកម្ពុជា កាន់តែ​រីកចម្រើន​ខ្ពស់​។ EBA ផ្តល់​ឲ្យ​មក​ប្រទេស ស្ថិតក្នុង​ស្ថានភាព​ក្រីក្រ​បំផុត ដូច្នេះ​គ្មានអ្វី​ត្រូវ​បារម្ភ​ឡើយ ព្រោះ​ទស្សនវិស័យ​កម្ពុជា គឺ​ឈាន​ឆ្ពោះទៅរក​វឌ្ឍនភាព​រីកចម្រើន ហើយ​ចូលរួម​បង់ពន្ធដារ ទៅ​ប្រទេស​ដទៃ​ដូច​គេ​ដូច​ឯង​។​លោក ឈិន យន់មន្ត្រីចិន បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​សម្ត​ច​តេ​ជោ ដែលមាន​ទស្សនវិស័យ ដឹកនាំ​លើផ្លូវ​វិជ្ជមាន ក្នុងការ​ធ្វើ​ឲ្យ​ប្រទេសជាតិ កាន់តែ​ឆាប់​រីកចម្រើន​ទៅមុខ​។ លោក​បាន​សន្យា បន្ត​កៀងគរ​ប្រមូល​អ្នក​វិនិយោគិន ពី​ចិន​មក​កម្ពុជា​កាន់តែច្រើន​ទៀត ។​

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​ធនាគារពិភពលោក ព្រមាន​ពី​ហានិភ័យ​នៃ​ការ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​លើ​កម្ពុជា ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មាន​វិធាន​ការត្រៀម​ជាមុន​បន្ថែមទៀត​។​​ក្នុងការ​ផ្សព្វផ្សាយ​របា​យ​ការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​នា​ថ្ងៃនេះ ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បានលើកឡើង​ថា ការ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ចំពោះ​កម្ពុជា វា​ទំនង​នឹងធ្វើ​ឲ្យ​កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​ថយចុះ​។ 

កម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​ការនាំ​ចូល​ពី​ចិន​នោះ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ចិន​ក្នុង​កាលៈទេសៈ​ណាមួយ​នោះ វា​នឹង​ជះឥទ្ធិពល​មកលើ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ «​នៅ​ទីបំផុត ការកើនឡើង​យ៉ាង​រហ័ស​នៃ​ការហូរ​ទុន​ចូល និង​ការផ្ដល់​ឥណទាន ដែល​បានធ្វើ​ឲ្យ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ទទួលបាន​ការលូតលាស់​ខ្លាំង​កន្លងមក នឹង​ជះឥទ្ធិពល​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ផងដែរ​។​»

​ធនាគារពិភពលោក​បាន​ឲ្យ​អនុសាសន៍​ថា ក្នុងស្ថានភាព​បែបនេះ កម្ពុជា​គួរ​មាន​វិធានការ​ចាំបាច់​មួយចំនួន ដូចជា រក្សា​បៀវត្ស​សាធារណៈ​កុំ​ឲ្យ​រីក​មាឌ​តទៅទៀត ត្រូវមាន​វិធានការ​ត្រៀម​ឆ្លើយតប​វិបត្តិ​ហិរញ្ញវត្ថុ និង​ដាក់​កំហិត​ដល់​ធនាគារ​ក្នុងការ​ផ្ដល់​កម្ចី​ឲ្យ​ផ្នែក​សំណង់ រួមជាមួយ​នឹង​ការកាត់បន្ថយ​ថ្លៃដើម​ក្នុង​ពាណិជ្ជកម្ម ដែល​រួមមាន ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី និង​ថ្លៃ​ចំណាយ​ដឹកជញ្ជូន​ផងដែរ​។​

​កាលពី​ខែមករា សម្តេចនាយក​រដ្ឋមន្ត្រី តេ​ជោ​ហ៊ុន សែន បានប្រកាស​ពី​វិធានការ​ទប់ទល់​នឹង​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា រួមមាន ការដក​កាំកុងត្រូល​ចេញពី​ព្រំដែន ការលុបចោល​ស្ថាប័ន​នាវាចរ​កាំសាប និង​ការិយាល័យ​ក្រសួង​នៅ​ថ្នាក់ស្រុក​មួយចំនួន ការបញ្ចុះ​ថ្លៃ​អគ្គិសនី និង​ឈប់​យកពន្ធ​លើ​សហគ្រាស​កសិកម្ម​រយៈ​ពេល​៥​ឆ្នាំ ជាមួយនិង​វិធានការ​សម្រួល​ដល់​ពាណិជ្ជកម្ម​មួយចំនួនទៀត​ដែលថា នឹង​ជួយ​ឲ្យ​កម្ពុជា​អាចរ​ស់បាន បើទោះបី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​លោក​សេរី​ក៏ដោយ​។​​សម​តេច​តេ​ជោ​បញ្ជាក់ថា​៖ «​យុទ្ធនា​ការពង្រឹង​ឯករាជ្យ​របស់​កម្ពុជា មាន​ចំណុច​មួយចំនួន អាច​នឹង​ជួយ​ឲ្យ​វិស័យ​ធុរៈកិច្ច​របស់​យើង បើទោះបីជា​គ្មាន​ភាពអនុគ្រោះ ក៏​កម្ពុជា​នៅតែ​រស់​!​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សហភាព​អឺរ៉ុប​បានប្រកាស​រាប់​ថ្ងៃ​ថយក្រោយ​លើ​វិធានការ​ព្យួរ​ជា​បណ្ដោះអាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA ពី​កម្ពុជា ក្រោយពី​ប្លុក​លោក​សេរី​មួយ​នេះ​រកឃើញថា រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​។​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់​ចិន​ថា អំពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​កម្ពុជា មាន​ជា​បន្តបន្ទាប់ ជាពិសេស​ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​កន្លងទៅ​ថ្មីៗ ដែល​បាន​ជួយ​កាត់បន្ថយ ការចំណាយ​យ៉ាងច្រើន ដល់​អ្នកវិនិយោគ ដើម្បី​ក្រុមហ៊ុន​មានលទ្ធភាព​បង់ពន្ធ នាំ​ចេញចូល​ងាយស្រួល ចំណាយ​តិច​ក្នុង​ការផលិត និង​ដឹកជញ្ជូន នឹង​បានទទួល​មកវិញ នូវ​ប្រាក់ចំណេញ​កាន់តែច្រើន​។​
​

 

​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃ​២៦ ខែមីនា ក្រសួង​សេដ្ឋកិច្ច​ឱ្យដឹងថា គិត​រហូតមក​ត្រឹម​ឆ្នាំ​២០១៨ ម្ចាស់បំណុល​ដែល​ធំជាងគេ​របស់​កម្ពុជា គឺ​ប្រទេស​ចិន​ដែល​គ្រប់គ្រង​បំណុល​ជិត ៥០​ភាគរយ ដែលមាន​តម្លៃ​ប្រមាណ ៣​ពាន់ ៤​រយ​លាន​ដុល្លារ​អាមេរិក​នៃ​បំណុល​សរុប​ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក ។​

​សហភាព​អឺរ៉ុប បានចាប់ផ្តើម​នីតិវិធី​ជា​ផ្លូវការ លើ​ការផ្អាក​ជា​បណ្តោះអាសន្ន ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ មុននឹង​អាចឈាន​ទៅរក​ការ​ព្យូ​រ នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ប្រសិនបើ​រកឃើញថា កម្ពុជា​អនុវត្ត​មិន​ត្រឹមត្រូវ​ទៅរក ភាពល្អប្រសើរ​គ្រប់គ្រាន់ ទៅលើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​៕a china usa khmer2 a EBA china2 a EBA china3 


​