
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6588 នាក់
ម្សិលមិញ 9682 នាក់
សរុប 20666498 នាក់
ភ្នំពេញ៖ សហភាពអឺរ៉ុប នឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧០ ម៉ឺនអឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីគាំទ្រដល់ជំនួយមនុស្សធម៌ជាបន្ទាន់មួយជូនចំពោះជនភៀសសឹកដែលទទួលរងផលប៉ពាល់ដោយសារការកើនឡើងនៃជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបេីយោងតាមសេចក្រីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
ជំនួយមនុស្សធម៌នេះ នឹងត្រូវបានប្រើប្រាស់ដើម្បីជួយគាំទ្រសហគមន៍នានាដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្លោះដែលបានបណ្តាលឱ្យមានការជម្លៀសខ្លួន និងផ្លាស់ទីលំនៅ។ អាទិភាពបន្ទាន់នៃជំនួយរបស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតី និងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល ៦ខែ។
រាល់ជំនួយអន្តរាគមន៍របស់សហភាពអឺរ៉ុបគឺផ្អែកទៅលើការវាយតម្លៃតម្រូវការជាក់ស្តែងយ៉ាងល្អិតល្អន់ ហើយជំនួយមនុស្សធម៌ទាំងនេះត្រូវបានផ្តល់ជូនដោយការអនុលោមយ៉ាងពេញលេញទៅតាមគោលការណ៍មនុស្ស ជាតិ ភាពមិនលំអៀង ភាពអព្យាក្រឹត និងឯករាជ្យភាព។នេះបើតាមសេចក្តីប្រកាសពត៍មាន។
ឯកអគ្គរាជទូត អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងពីការប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់តំបន់ព្រំដែនកម្ពុជា-ថៃថា!ថ្ងៃទី១៥ ខែសីហា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។
ដោយឡែកប្រទេសចិនមិនទាន់ឃើញមានការប្រកាសផ្តល់ជំនួយអ្វីទេក្រៅពីលោក វ៉ាង វិនពីន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីព្រឹកថ្ងៃទី២ ខែសីហានេះថា «ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយចំនួន១០ម៉ឺនដុល្លារដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ»។ឯកអគ្គរដ្ឋទូតចិន ក៏បានជូនពរដល់ប្រជាជនកម្ពុជាដែលជាជនរងគ្រោះដោយសង្គ្រាមឣាចត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់ផងដែរ។