» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9244 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699415 នាក់

ចុងខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម


​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ នឹង​ចាប់ផ្ដើម​បើក​ជើងហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម នៅ​ចុងខែ​តុលា ឆ្នាំ​២០១៩​នេះ​។​a danang 

នេះ​បើតាម​ការ​ថ្លែង​លោក លីម កៅ អគ្គនាយករង នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ​នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​សេវាកម្ម​ថ្មី​នេះ និង​ផ្តល់ព័ត៌មាន​ថ្មីៗ ពី​ភាព​ទាក់ទាញ​របស់​ខេត្ត​ដា​ណាំង ដែលជា​គោលដៅ​ទេសចរណ៍​មួយ ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ផ្សេងទៀត ដែលមាន​ទេសភាព​ស្រស់ស្អាត របស់​ប្រទេស​វៀតណាម​។​

លោក លីម កៅ បាន​ថ្លែងថា «​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ យើង​បាន​វិវឌ្ឍន៍​ខ្លួន​ជា​បន្តបន្ទាប់ និង​បាន​ឈរជើង​យូរ​ជាងគេ (​ជាង​១០​ឆ្នាំ​មកហើយ​) និង​ឈានមុខ​ទាំង​ផ្នែក​សេវាកម្ម និង​សុវត្ថិភាព​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏ទៃទៀត​»​។​​លោក​បាន​គូសបញ្ជាក់ថា នៅ​ចុងឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន នឹង​សម្រេច​គោលបំណង​ធំៗ ក្នុង​ផែនការ​ពង្រីក​ជើងហោះហើ​រ ជាក់ស្តែង​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​ដា​ណាំង​នេះ និង​ការមកដល់​នូវ​យន្តហោះ​ថ្មី បន្ថែមទៀត​ប្រភេទ Airbus-321 ដែលមាន​ចំណុះ ២០៣​កៅអី​។​

 ចំពោះ​កាលវិភាគ ហោះហើរ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ នឹង​បង្កើន​ជើងហោះហើរ​ក្នុងស្រុក​ដូចជា​៖
* បង្កើន​ជើងហោះហើរ​ពី ០៣ ទៅ ០៥ ជើង​ក្នុង​មួយថ្ងៃ​រវាង​រាជធានី​ភ្នំពេញ និង ខេត្តសៀមរាប
* បង្កើន​ជើងហោះហើរ​ពី ០៣ ទៅ​០៥ ជើង​ក្នុង​មួយ​សប្តាហ៍​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ហើយ​ប្តូរ​ប្រភេទ​យន្តហោះ​ពី ATR-72 ចំណុះ ៦៨​កៅអី ទៅ Airbus ចំណុះ​១៨០​កៅអី សម្រាប់​ជើងហោះហើរ​រ វាង​ខេត្តសៀមរាប និង ខេត្ត​ព្រះសីហនុ​។​

​លោកកៅ​បន្ដទៀតថា ក្រៅពីនេះទៀត ជើងហោះហើរ​អន្តរជាតិ​មួយចំនួន ដូចជា​ជើងហោះហើរ ពី​ខេត្ត​ព្រះសីហនុ ទៅកាន់​ទីក្រុង​ហូជីមិញ នឹង​បង្កើន​ចំនួន​ជើងហោះហើរ​ពី ០៧ ទៅ​១១​ជើង រីឯ​ជើងហោះហើរ ពី​ខេត្តសៀមរាប ទៅកាន់​ខេត្ត​ដា​ណាំង នឹងធ្វើ​ការហោះហើរ​ជា​រៀងរាល់ថ្ងៃ ដោយ​ត្រូវ​ប្តូរ​ប្រភេទ​យន្តហោះ ATR-72 ចំណុះ​៦៨​កៅអី មក​ប្រើ​យន្តហោះ Airbus-320 ចំណុះ​១៨០ កៅអី​វិញ​។​

​ជើងហោះហើរ​រវាង រាជធានី​ភ្នំពេញ និង​ទីក្រុង​ដា​ណាំង ចំនួន​០៥ ជើង​ក្នុង​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០​នេះ​តទៅ នឹងមាន​ហោះហើរ​រាល់ថ្ងៃ​។ នេះ​ជាការ​គូសបញ្ជាក់​បន្ថែម របស់លោក លីម កៅ អគ្គនាយករង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ​៕a danang1 a danang2 

​