» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6933 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697104 នាក់

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​នឹងដាក់​ភ្លើង​១.៦០០​បង្គោល​សម្រាប់​បំភ្លឺ​ផ្លូ​វា​សាធារណៈ និង​សួន​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង


​កំពង់ឆ្នាំង​៖ បង្គោល​ភ្លើង​សម្រាប់​បំភ្លឺ​តាមផ្លូវ​សាធារណៈ និង​សួន​នានា គ្រោង​នឹងដាក់​ឲ្យ​បាន​គ្រប់​ចំនួន​ប្រមាណ​ជាង ១.៦០០​បង្គោល ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ឲ្យ​ក្រុង​កំពង់ឆ្នាំង ក្លាយជា​ទីក្រុង​ដែលមាន​សោភ័ណភាព និង​សុវត្ថិភាព​។ a chan lamp 

​ថ្លែង​នៅក្នុង​ឱកាស សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ភ្លើង​បំភ្លឺ​ផ្លូវ​សារ​ធារ​ណៈ​ភ្ជាប់​ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​រលាប្អៀរ​តាម​បណ្តោយ​ផ្លូវ​លេខ ១១៥ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បញ្ជាក់ថា ការបំពាក់​អំពូល​ភ្លើង​បំភ្លឺ​តាមផ្លូវ​សារ​ធា​រណៈ​នេះ នឹងធ្វើ​ឲ្យ​មូលដ្ឋាន​មាន​សោភ័ណភាព​កាន់តែ​ស្រស់ស្អាត​បន្ថែមទៀត​នាពេល​រាត្រី​ទាក់ទាញ​បាន​នូវ​ភ្ញៀវទេសចរ និង​ម្យ៉ាងទៀត​គឺ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ពេលយប់​មាន​ភ្លើង​ភ្លឺ​ច្បាស់ អាចធ្វើ​ដំណើរ​បាន​ស្រួល ហើយ​កាត់បន្ថយ​បាន​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​យប់​ផងដែរ​។

សូមបញ្ជាក់ថា​៖​ភ្លើង​បំភ្លឺ​តាមផ្លូវ​សាធារណៈ​នេះ រដ្ឋបាលខេត្ត​គ្រោង​ដាក់​ឲ្យ​បាន ១.៦០០​បង្គោល ដែល​មកដល់នឹង​ពេលនេះ ដាក់​បាន​បង្គោល​ភ្លើង​ចំនួន ៨៤៨​បង្គោល​ហើយ តាមផ្លូវ​ខេត្ត ផ្លូវជាតិ និង​សួន​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង​។​​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នាពេលនេះ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៥ ដែល​ពីមុនមក​ផ្លូវ​មួយ​នេះ មានការ​លំបាក​ខ្លាំង​ក្នុងការ​ធ្វើដំណើរ ។ ពេលនេះ​អាជ្ញាធរខេត្ត​បាន ធ្វើ​ផ្លូវ​កៅស៊ូ​អេ​ស៊ី និង​បានដាក់​បង្គោល​ភ្លើង បំពាក់​ដោយ​អំពូល​ភ្លើង LED ចំនួន​៤៩​ដើម នៅក្នុង​ចម្ងាយ​ផ្លូវ​ប្រវែង ២៥០០​ម៉ែត្រ​៕a chan lamp1 

​