» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5505 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695676 នាក់

អាកាសយានដ្ឋាន​អន្ដរជាតិ «​តារា​សាគរ​» ខេត្តកោះកុង នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ខែសីហា …..


​ខេត្តកោះកុង ៖ នៅ​បាំង​តែមួយ​ខែ​ទៀត​ប៉ុណ្ណោះ អាកាសយានដ្ឋាន​អន្ដរជាតិ «​តារា​សាគរ​» ខេត្តកោះកុង ដែល​ចំណាយពេល​សាងសង់​ជាង​៨​ឆ្នាំ​នោះ និង​ធ្លាប់​ត្រូវបាន​ពន្យារពេល​ក្នុងការ​ដាក់​ឲ្យ​ដំណើរ​ការទទួល​ជើងហោះហើរ អស់​រយៈ​៣​ឆ្នាំ​មកហើយ​នោះ កំពុង​ត្រៀមខ្លួន​ទទួល​ជើងហោះហើរ ក្នុងស្រុក​ជា​លើកដំបូង​របស់ខ្លួន​ដែល​អនុវត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ភ្ញៀវទេសចរ​ជា​ជម្រើស​ថ្មី​តាមផ្លូវ​អាកាស ដើម្បី​ទៅកាន់​ខេត្តកោះកុង ក្រៅពី​ធ្វើដំណើរ​តាម​ផ្លូវគោក​ដែលមាន​ផ្លូវជាតិ​លេខ​៧៨ និង​ផ្លូវជាតិ​លេខ​១០ ដែល​គ្រោង​សាងសង់​រួចរាល់​នៅ​ដើម​ឆ្នាំក្រោយ ។​លោក ម៉ៅ កែវ​ពេជ្រ​ច័ន្ទ​មុន្នី អគ្គនាយក​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង បាន​បញ្ជាក់ថា កាល​បរិ​ច្ចេ​ទ​ដែល​ទទួលបាន​ការឯកភាព​ពីស​ម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី គឺ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២៤ សម្រាប់​ការហោះហើរ​ជា​លើកដំបូង ។​a airport tarasakor 

​សម្រាប់​ការហោះហើរ​នេះ​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​ឱ្យដឹងថា អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​នឹង​បើក​ដំណើរ​ក្នុង​កម្រិត​បឋម​សម្រាប់​ប្រតិបត្តិ​ការហោះហើរ ក្នុងស្រុក​លក្ខណៈ​ទ្រង់ទ្រាយ​តូច ហើយ​ក្នុងករណី​ក្រុមហ៊ុន​មាន​គោលបំណង​ចង់​ប្រតិបត្តិ​ការហោះហើរ​លក្ខណៈ​អន្តរជាតិ​ត្រូវ​ស្នើសុំ​វិញ្ញាបនបត្រ​ពី​អាកាសចរណ៍​ស៊ីវិល​ជា​ចាំបាច់ ។​​គួរ​កត់សម្គាល់ថា គម្រោង​ដាក់​ឲ្យ​ហោះហើរ​ជំហាន​ដំបូង​សម្រាប់​អាកាសចរ​ក្នុងស្រុក​ក្នុង​កាល​បរិ​ច្ចេ​ទ ០៨ សីហា ២០២៤ ក្រោយពី​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាកាសយានដ្ឋាន​តារា​សាគរ ដែលមាន​៣​ផ្នែក​ធំៗ​ក្នុងនោះ​ផ្លូវ​រត់ និង​ចំណត​យន្តហោះ​បានបញ្ចប់​សាងសង់ ១០០%, ប្រព័ន្ធ​នាំ​ផ្លូវ​ចុះចត និង​វិទ្យុទាក់ទង​ជាមួយ​យន្តហោះ​ក៏​រួចរាល់​១០០% ដែល​មិនទាន់​ហើយ គឺ​អគារ​ទទួល​អ្នកដំណើរ (Terminal) ទើប​សម្រេចបាន​ប្រហែល​៩០​ភាគរយ ដែល​កំពុង​ឈានទៅ​បញ្ចប់​ក្នុងពេល​ឆាប់ៗ ។​

គម្រោង​សាងសង់ «​អាកាសយានដ្ឋាន​តារា​សាគរ​»​ស្ថិតក្នុង​ស្រុក​បុ​ទម​សាគរ ខេត្តកោះកុង ជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Union Development Group ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​អាមេរិក (៣០០​លាន​ដុល្លារ​សម្រាប់ Phase 1 and Phase 2) លើ​ផ្ទៃដី​២១៨ ហិច​តា និង​មាន​ដី​បំរុង​ទុក​ជិត​១.០០០​ហិកតា ។ គម្រោង​សាងសង់​នេះ​បាន​ចាប់ដំណើរការ កាលពី​ថ្ងៃទី​២៦ វិច្ឆិកា ឆ្នាំ​២០១៦ ។ អាកាសយានដ្ឋាន​នៃ​ខេត្ត​ជាប់​សមុទ្រ​ភូមិភាគ​និរតី​ថ្មី​មួយ​នេះ មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង​៣២០០​ម៉ែត្រ ទទឹង​៦០​ម៉ែត្រ ដែល​អាកាសយានដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​ការ​ចុះចត​ប្រភេទ​យន្តហោះ​លំដាប់ 4E បាន​ដូចជា យន្តហោះ​ប្រភេទ Boeing-777 និង Airbus A-340/A-350​ជាដើម ។​a airport tarasakor1 

​