» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10870 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701041 នាក់

ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

​កំពង់ស្ពឺ​៖​ដី​ឧទ្យាន​ជាតិ​គិរី​រម្យ​ទំហំ​ជាង​២០០​ហិកតា ត្រូវបាន​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ចុះហត្ថលេខា​ឆ្វៀល​កាត់​ឱ្យ​ក្រុមហ៊ុន វ័ន ម័​រ​របស់ អ្នកឧកញ៉ា ជឹ​ង សុគន្ធា​វី បច្ចុប្បន្ន​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​វី​តា​ល់ និង​មី​ជាតិ​តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២៣ ។​ក្រោម​ពាក្យ​ថា ធ្វើ​អនុ​ប្ប​យោគ​ពី​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​លើ​ផ្ទៃដី​ទំហំ​២២១,៩៤​ហិកតា​នៃ​ភ្នំ​គីរីរម្យ​ដែល​ស្ថិតក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុមហ៊ុន វ័ន ម័​រ នឹងមាន​រយៈពេល​ជួល​៥០​ឆ្នាំ​សម្រាប់​វិនិយោគ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​។a land kirirom1 

សូមបញ្ជាក់ថា​ក្រុមហ៊ុន​មួយ​នេះ ក៏​ធ្លាប់​ទទួលបាន​ដី​ចំនួន​ជាង​២០០​ហិកតា​ដូចគ្នា​នៅ​តំបន់​គីរីរម្យ​ដែរ​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៥ ខែ​កក្ត​ដា ឆ្នាំ​២០២២​ផងដែរ​។​ក្រៅពី​ដី​ជាង​២០០​ហិកតា​ដែល​ទទួលបាន​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន វ័ន ម័​រ ដែល​គ្រប់គ្រង​ដោយ​អ្នកឧកញ៉ា ជឹ​ង សុគន្ធា​វី ក៏​ទើប​ទទួលបាន​ដី​ទំហំ​ជាង​៣០​ហិកតា​នៅ​ទីតាំង​ឧទ្យាន​ជាតិ​កែប​ក្រោម​ការធ្វើ​អនុ​ប្ប​យោគ​ដី​ពី​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​តាម​អនុក្រឹត្យ​មួយ​ដាច់ដោយឡែក​មួយទៀត​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ចំណែក​អនុក្រឹត្យ​មួយទៀត​ចុះ​ថ្ងៃទី​១៩ ខែ​កក្ត​ដា រដ្ឋ​ក៏បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​៧០​ហិកតា​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ទៅឱ្យ​ក្រុមហ៊ុន One Prosperity ដែលជា​ក្រុមហ៊ុន​ជាប់​ខ្សែស្រឡាយ​នឹង​អ្នកស្រី ជី​ង សុភាព ម្តាយ​របស់​អ្នកឧកញ៉ា ជឹ​ង សុគន្ធា​វី​ផងដែរ​។​​លើសពីនេះ អ្នកឧកញ៉ា​រូបនេះ​ក៏​ទទួលបាន​ដី​ទំហំ​៦៤៩​ហិកតា ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដើម្បី​យកទៅ​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ផងដែរ​។

​លោក ហេង គីម​ហុង ប្រធាន​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ធ្លាប់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា លោក​មានការ​ព្រួយបារម្ភ ប្រសិនបើ​ករណី​អភិវឌ្ឍន៍​ផ្ទុយ​ពីអ្វី​ដែល​ក្រុមហ៊ុន​បានបញ្ជាក់ ហើយ​បែរជា​មានការ​កាប់បំផ្លាញ់​ព្រៃឈើ និង​ធ្វើឱ្យប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ខណៈ​លោក​ចាត់ទុកថា វា​មិនមែនជា​រឿង​ដែល​ផ្តល់​ប្រយោជន៍​ដល់​សង្គមជាតិ​ឡើយ​។​​អ្នកឧកញ៉ា ជឹ​ង សុគន្ធា​វី ដែល​បច្ចុប្បន្ន​ជា​ដន្លង​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​អូន​ព​ន្ធ័​មុនីរ​ត្ន័​រដ្ឋមន្ត្រីក្រសួង​សេច​កិច្ច​និង​ហិរញ្ញវត្ថុ​មាន​តួនាទី​ជា អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​វី​តា​ល់ និង​ក្រុមហ៊ុន​ផលិត​មី​ជាតិ ហើយ​មុខ​ជំនួយ​ដែល​អ្នកឧកញ៉ា​រូបនេះ​កាន់កាប់ ក៏មាន​ក្រុមហ៊ុន​ខ្សែស្រឡាយ​ផ្សេងទៀត​ផងដែរ​ដូចជា ក្រុមហ៊ុន One Prosperity និង​ក្រុមហ៊ុន One Fraternity​។ អ្នកឧកញ៉ា សុគន្ធា​វី ជា​កូនស្រី​របស់​អ្នកស្រី ជឹ​ង សុភាព មាន​ងារ​ជា​ឧកញ៉ា និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​ភរិយា​អ្នកឧកញ៉ា លោក ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធិ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៕(​ប្រភព​វិទ្យុ​បារាំង​អន្តរជាតិ​)a land kirirom 

​