» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8998 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699169 នាក់

ស្ត្រី​ក្មេង​សម្រាលកូន​គ​ម្មាន​ពេទ្យ​ក្នុង​តំបន់​បិទ​ខ្ទប់​សាលា​រាជធានី​សង្គ្រោះ​និង​ផ្តល់​អំណោយយ​តេ​ជោ​១០​លាន​រៀល

 

​ភ្នំពេញ​៖​នា​រិ​វ័យក្មេង​ម្នាក់ សម្រាលកូន ដោយ​គ្មាន​ពេទ្យ​ដោយសារ​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​ស្ថិត​ចំណុច​ផ្ទះជួល បន្ទប់​លេខ ១៣ ផ្លូវលំ ក្រុមទី​៧ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យនោះ ទទួលបាន​ការឧបត្ថម្ភ​ពីសម្តេចតេជោតាមរយះ​អភិបាល រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ១០​លាន​រៀល​និង​បាន​បញ្ជា​បញ្ជូនមក​សម្រាក​ថែទាំ និង​ព្យាបាល នៅ​មណ្ឌល​សុខភាព ស្ទឹងមានជ័យ ហើយ​។​a birth child1 

​ខណៈ​ចុះទៅពិនិត្យ ទីតាំង​ចាក់​វ៉ាក់សាំង ជូន​ពលរដ្ឋ នៅ​តំបន់​ក្រហម ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក នា​ព្រឹក​ថ្ងៃទី​៩ ឧសភា​នេះ​លោក​ឃួ​ង​ស្រេង​ឲ្យ​ដឹងថា​កាលពី​យប់ ថ្ងៃទី​៨ ឧសភា​នេះ ខណៈ​ទទួលបាន​ព័ត៌មាន ពាក់ព័ន្ធ​នឹង​នារី វ័យក្មេង​ម្នាក់ សម្រាលកូន​ដោយ​ខ្លួនឯង នៅ​ខណ្ឌមានជ័យ លោក​ក៏បាន​ចាត់​ឱ្យ​អភិបាល ខណ្ឌមានជ័យ និង​ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ទាំងយប់​ឱ្យ​ចុះទៅ​ទីតាំង កើតហេតុ​ភ្លាមៗ ដើម្បី​បញ្ជូន​នារី​ម្នាក់នេះ មក​សម្រាក​ថែទាំ និង​ព្យាបាល នៅ​មណ្ឌល សុខភាព​ស្ទឹងមានជ័យ ។​​លោក​បាន​បញ្ជាក់ថា​៖ ក្នុងនាម​ជា​អាណាព្យាបាល របស់​ប្រជាពលរដ្ឋ នៅក្នុង​តំណាក់ កាល​នេះ យើង​បាន​បំពេញការងារ រាប់ពាន់​ជំពូក ។ ដូច្នេះ បើ​មាន​បញ្ហា​អ្វី​សូម​រាយ ការណ៍ មក​អាជ្ញាធរ​យើង នឹង​ចុះជួយ​ភ្លាមៗ ។​

​មន្ត្រី​ខណ្ឌមានជ័យ​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១១​និង​៤៥​នាទី​យប់ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាល ខណ្ឌមានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ចំនួន ១០ លាន​រៀល យកទៅ ជូន​ប្អូនស្រី ញាណ ចាន់​ស៊ីណា ដែល​បាន​សម្រាលកូន ដោយ​ខ្លួនឯង ស្ថិតនៅ​ចំណុច ផ្ទះជួល បន្ទប់​លេខ ១៣ ផ្លូវលំ ក្រុមទី​៧ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ក្រុមការងារ សង្កាត់ ភូមិ​បញ្ជូនមក​សម្រាក​ថែទាំ និង​ព្យាបាល នៅ​មណ្ឌល​សុខភាព ស្ទឹងមានជ័យ ។​

​នាង ញាណ ចាន់​ស៊ីណា ភេទ​ស្រី អាយុ ១៧​ឆ្នាំ មុខរបរ នៅផ្ទះ បាន​ឆ្លងទន្លេ ដោយ​ខ្លួនឯង បានកូន​ស្រី​ម្នាក់ នៅក្នុង បន្ទប់​ជួល ជាមួយ​ម្តាយបង្កើត ដោយ​ពុំមាន អ្នកណា​ដឹង ព្រោះ​ដោយសារ​គាត់ ទើបតែ​ឆ្លងទន្លេ កូនស្រី​ទី​១ បាន ១០ ខែ​ប៉ុណ្ណោះ​។ នៅពេល​មាន ទម្ងន់ កូនស្រី​ទី​២​នេះ នាង​មិនដឹង​ខ្លួន​ឡើយ សូម្បី​អ្នកជិតខាង នៅក្បែរ​បន្ទប់​គ្នា ក៏មាន​ការងឿងឆ្ងល់​ដែរ ដោយ​មិនដែល​បានដឹងថា គាត់​មាន​ទម្ងន់ កូន​ទី​២​នោះទេ ស្មានតែ​គាត់ ឈឺក្រពះ​។​សូម​បញ្ជាក់ដែរថា​បើតាម​ហ្វេ​ស​ប៊ុ​កលោក​ឧកញ៉ា​ម៉ុង​រិទ្ធី​ពេល​ឃើញ​រូបភាព​វីដេអូ​ឡា​លោក​ក៏បាន​ផ្ញើ​លុយ​១០០​ដុល្លារ​តាម​ធនារ​អេ​ព៊ី​អេ​ឲ្យ​ស្ត្រី​ក្មេង​នោះ​ផងដែរ​តែ​លោក​មិនដឹងថា​ដល់​ឬ​មិន​ដល់​ទេ​?​។​a birth child a birth child2 

​