» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7127 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697298 នាក់

បោះឆ្នោត​ចប់​ដោះលែង​ចោរ​យួន​៨​នាក់​ដែល​លួច​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុន​និង​អូ​លែរ​ស្រុក​កែវ​សីមា​ភ្លាម​!

​ភ្នំពេញ ៖ ជន ជាតិ​វៀត ណា​ម ចំនួន​៨​នាក់ ដែល​ចាប់ខ្លួនបាន​ពេល​លួច ចូលមក​កាប់​ឈើ​នៅ​តំបន់ហាមឃាត់​កែវ​សី​ម៉ា ខេត្តមណ្ឌល់គិរី ន កាលពី​ជិត​មួយឆ្នាំ​មុន ត្រូវបាន លោក​ឃឹម​ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​តុលាការ​កំពួ​ល សម្រេច​ដោះលែង​ឲ្យ នៅក្រៅ​ឃុំ​កាលពី​ព្រឹក​ថ្ងៃទី ០១​សីហា ឆ្នាំ​២០១៨ ។​a vn timber 

ចោរ​វៀតណាម​ទាំង​៨​នាក់​ដែល​តុលាការ​កំពួ​ល​ដោះលែង​អោយនៅ​ក្រៅ​ឃុំ​មានឈ្មោះ ១ វ៉ ថា​ន់​ជុង , ២ ឈ្មោះ ផាង ទី​តឹង , ៣​ឈ្មោះ វ៉ាង វ៉ាង​ហ៊ឹង , ៤​ឈ្មោះ វ៉ូ វ៉ាង​មិន , ៥​ឈ្មោះ វៀង ជាង​ថាំង , ៦​ឈ្មោះ វ៉ាង វណ្ណ​ឃីម , ៧​ឈ្មោះ វឹ​ន ថា​ន់​សាំង , ៨​ឈ្មោះ វឹ​ន វ៉ាង​លីន ។ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​កន្លង ទៅ​ពួកចោរ​ជនជាតិ​វៀតណាម​៨​នាក់ បាន​សារភាពថា នៅក្នុង​អំឡុងពេល​១​ឆ្នាំ ដែល​ពួកគេ​ចូលមក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ មាន​ឈើមូល​ប្រមាណ​ជាង​១ ០០០​ឡាន ត្រូវ​ពួកគេ​កាប់​ដឹក​ចេញ ទៅ​ប្រទេស​វៀតណាម​អស់ហើយ នៅសល់​ប្រហែល​១០០​ឡាន​ទៀត​តែប៉ុណ្ណោះ​ក៏ត្រូវ​ប៉េអឹម​ចាប់ខ្លួនបាន​ពេលធ្វើ​សកម្មភាព​នៅ​តំបន់​អូរ​ហ៊ុ​ច និង​អូរ​លៃ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ដោយមាន​រថយន្ត​បា​កុង​៨​គ្រឿង ជាមួយ ឈើ​ហ៊ុ​ប​ជិត​១០០​កំណាត់​ជា​ភស្តុតាង​ផងដែរ​។

ករណី​យ៍​ចាប់បាន​ចោ​វៀតណាម​លួច​ចូលមក​កាប់​ឈើ​ខ្មែរ​នៅ​ខេត្ត​មណ្ឌល​គី​រី​នេះ​មាន​សេចក្តីរាយការណ៍​ថា​មាន​ជាប់​ពាក់​ព​ន្ធ័​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ជា​ច្រើ​នាក់​តែ​មកដល់ពេលនេះ​គេ​មិនឃើញ​មាន​អា​ជ្រុ​ញ​ណាមួយ​ត្រូវបាន​ផ្តន្ទាទោស​ឡើយ​ផ្ទុយទៅវិញ​គ្រាន់តែរួច​បោះឆ្នោត​ភ្លាម​ចោរ​យួន​ត្រូវបាន​ដោះលែង​ភ្លាម​។​

​សូម​រំលឹកថា កន្លងមក​សំណុំ​រឿងនេះ​ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​លោក ច្រឹង ចន្ថា អភិបាល រង ខេត្ត មណ្ឌល​គី​រី​ឱ្យ ចូល បំភ្លឺ នៅ​ព្រឹក ថ្ងៃ ទី ៤ ខែ ធ្នូ ឆ្នាំ​២០១៧ ដើម្បី សាកសួរ ពាក់ព័ន្ធ​ករណី​អនុញាតអោយ​យួន ចូលមក​កាប់​ឈើ​ខ្មែរ នៅ​តំបន់​អភិ​រ័ក្ស​កែវ​សី​ម៉ា ។​

​បើតាម​ប្រភព ព័ត៌មាន បញ្ជាក់ ថា​លោក ច្រឹង ចន្ថា ត្រូវបាន កោះហៅ ដើម្បី សាកសួរ ពី ដំណើរ រឿង ឆ្លងដែន ខុសច្បាប់ ប្រមូល ដឹក ជញ្ជូន ផល អនុផល ព្រៃឈើ ដោយ គ្មាន លិខិត អនុញ្ញាត របស់ រដ្ឋបាល ព្រៃឈើ ការ នាំ ចេញ ឈើ ទៅ បរទេស ដោយ គ្មាន អាជ្ញាប័ណ្ណ និង មិន ប្តឹង បរិហារ​បទ ឧក្រិដ្ឋ ឬ មជ្ឈិម ដោយ អ្នក រាជការ សាធារណៈ ។​


​រឿងក្ដី​កាប់​ឈើ​នេះ ត្រូវបាន​ផ្ទេរ​សមត្ថកិច្ច មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ ដោយសារ​អ្នកពាក់ព័ន្ធ សុទ្ធតែជា​មន្ត្រី​ធំៗ ក្នុង​ខេត្តមណ្ឌល់គិរី រួមទាំង​កងកំលាំងប្រដាប់អាវុធ វរៈ​ការពារ​ព្រំដែន និង​នគរបាល​ប៉ុ​ស្តរ​ដ្ឋា​បាល​អូ​ហ៊ុ​ច និង​អូរ​លៃ​ជាដើម ។​

​កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​ថ្មីៗ​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស ពួក​ជនជាតិ​វៀត​មណា​មនាក់ ដែល​ចូលមក​កាប់​ឈើ​ខ្មែរ ក្នុងស្រុក​កែវ​សី​ម៉ា​នោះ ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​១៨​ខែ និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ ៥០​លាន​រៀល​បង់​ចូល​ថវិការ​រដ្ឋ ។

ចំណែក​ក្រុមមន្ត្រី​ខ្មែរ ដែល​ជាប់​ពាក់ព័ន្ធ ត្រូវបាន​បំបែក សំណុំរឿង មួយ​ផ្សេងទៀត ដោយ​រឿងក្ដី​នេះ ស្ថិតក្នុង​ដៃ​លោក​ព្រះរាជអាជ្ញារង ងិន ពេជ្រ ជា​អ្នក​សាកសួរ ហើយ​កន្លងមក តុលាការ​បាន​កោះហៅ​លោក សាក់ សា​រ៉ាង អតីត​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តមណ្ឌល់គិរី មក​ធ្វើការ​សាកសួរ​រួចហើយ និង​បន្ត​កោះហៅ​លោក ច្រឹង ចន្ថា អភិបាលរង​ខេត្តមណ្ឌល់គិរី ទទួលបន្ទុក​សេដ្ឋកិច្ច ដើម្បី​សាកសួរ តែ​លទ្ធផល​សូន្យឈឹង​!​។​

a khin m3 a khin m4

d vn car1 d vn car2


​