» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30479 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597898 នាក់

បាក់​អគារ​៧​ជាន់​នៅ​ក្រុងព្រះសីហនុ​ក្លាយជា​សោកនាដកម្ម​ជាតិ​ព្រះមហាក្សត្រ​នាយករដ្ឋមន្ត្រី​បក្សប្រឆាំង​និង​មហាជន​សោកស្តាយ​ឈឹ​ចាប់​!​រង​ចាំមើល​អ្នកទទួល​ទោស​!

 

​ភ្នំពេញ​៖​ឧបទ្ទវហេតុ​រលំ​អគា​រ​កម្ពស់​៧​ជាន់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នៅ​ក្រុងព្រះសីហនុ​ដែលជា​សម្បុក​អ្នករកស៊ី​ជនជាតិ​ចិន​បាន​ក្លាយជា​សោកនាដកម្ម​ជាតិ​លើក​ទី​២​បន្ទាប់ពី​ព្រឹត្តិការណ៍​មនុស្ស​ជាន់គ្នា​លើ​ស្ពាន់​កោះ​ពេជ្រ​បណ្តាល​ឲ្យ​មាន​មនុស្ស​ចាង​៣០០​នាក់​ស្លាប់​។​a build g6 

គិត​មកដល់​ម៉ោង​១១៖៣០​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​ការបាក់រ​លំអ​គារ​៧​ជាន់​សង់​គ្មាន​ច្បាប់​នេះ បាន​កើន​ឡើងដល់​ចំនួន​១៨​នាក់ (​ស្រី​៤​នាក់​) និង​អ្នករងរបួស​ចំនួន​២៤​រូប (​ស្រី​២​នាក់​) ខណៈ​ក្រុម​ជួយសង្គ្រោះ​រាប់រយ​នាក់ កំពុង​បន្ត​ប្រតិបត្តិការ​យ៉ាង​យកចិត្តទុកដាក់​ស្វែងរក​ជនរងគ្រោះ​ដែល​សង្ស័យថា នៅ​កំពុង​ជាប់​ក្នុង​គំនរ​អាគារ​។​

តាមរយៈ​សំណេរ​ខ្លី​អមដោយ​រូបភាព​ជាច្រើន​សន្លឹក​រំ​លេចឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​បុក ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី បាន​ថ្លែង​សារ​ចូលរួម​រំលែក​មរណៈទុក្ខ ជាមួយ​ក្រុមគ្រួសារ​នៃ​សព ព្រមទាំង​ជាមួយ ប្រជានុរាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះមហាក្សត្រ​បាន​ចា​ត​ទុក​ករ​ណិ​យ៍ ឧប្បត្តិ​វ​ហេតុ​បាក់​រលំ​អាគារ​គឺជា​ករណី​ដ៏​រន្ធត់​!​។​

នៅ​នៅ​ថ្ងៃទី​២៣ ខែមិថុនា នេះដែរ​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ទោស​ក្បត់ជាតិ​ហើយ​ត្រូវបាន​តុលា​ការបិទ​សិទ្ធិសេរីភាព​មិន​ឲ្យ​ចេញពីផ្ទះ នោះ ក៏បាន​ថ្កោលទោស​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ចំពោះ​ករណី​បាក់​រលំ​អគារ​គ្មាន​ច្បាប់​កម្ពស់​៧​ជាន់ សង្កត់​កម្មករ​ស្លាប់​១៨​នាក់ ផងដែរ ។ ​លោក កឹម សុខា នេះ លោក ថ្លែងថា “​ខ្ញុំ​ក៏​សូម​អំពាវនាវ​ឲ្យ​មានការ​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​ផ្តល់​សំណង​និង​ផ្តន្ទាទោស​ចំពោះ​អ្នកទទួលខុសត្រូវ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ឲ្យ​បាន​សមរម្យ ហើយក៏​សូម​ឲ្យ​រក​មូល​ហេតុដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​មាន​វិធាន​ការបង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ហេតុការណ៍​បែបនេះ​កើតមាន​ដដែលៗ​តទៅទៀត​”​។

​ជាមួយគ្នានេះ​អ្នកនយោបាយ​ក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​និង មហាជន​បាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រើ​អភិក្រម​ទី​៥ វះកាត់ មន្ត្រី​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ខ្វះ​សម​ត្តភាព​ឬ​ពុករលួយ​ប​ណ្តោ​ឲ្យ​កើតមាន​បញ្ហា​សោកនាដកម្ម​នេះ​។​កន្លងមក សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់​ប្រើ​អភិក្រម​ទី​៥​វះកាត់ អភិបាលរង​ខេត្ត​ព្រះសីហនុ​២​រូប ផងដែរ ជុំវិញ​ជិះជាន់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​បញ្ហាដីធ្លី ។

ជាក់ស្តែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​២​នាក់​ត្រូវបាន​ដក​ចេញពី​តំណែង​ព្រោះ​បណ្តោយ​មាន​មាន​ប្រជាពលរដ្ឋ​រងរបួស​ព្រោះ​រឿង​បង្ក្រាប​ទំនាស់​ដីធ្លី​។​នៅក្នុង​សារ​រំលែក​ទុក្ខ​ន​រងគ្រោះ លោក ស ខេង បាន​សន្យាថា​៖ «​តាមរយៈ​យន្ដការ​អន្ដរក្រសួង ខ្ញុំ​នឹង​ចាត់វិធានការ​ជាក់ស្ដែង​ចំពោះមុខ​ដទៃទៀត ដោយ​ត្រូវ​បន្ដ​ជំរុញ​ស្រាវជ្រាវ និង​ស្វែងរក​ឲ្យ​ឃើញ​នូវ​មូលហេតុ​ដើម ដែល​នាំ​ឲ្យ​កើតមាន​សោដ​នាដកម្ម​ដ៏​អាណោចអាធម្ម​នេះ ព្រមទាំង​ចាត់វិធានការ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​ទទួលខុសត្រូវ​តាមច្បាប់​»​។​​ចៅហ្វាយខេត្ត​លោក​យន្ត​មីន​បាន​បង្កើត​គណកម្មការ​ស្រាវជ្រាវ​មួយ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​តែ​គេ​មិនទាន់​សង្ឃឹមថា​រក​អ្នកទទួល​ត្រូវ​នៅ​ពីក្រោយ​សំណង់​ដែល​បន្ត​សង់​ដោយ​គ្មាន​ច្បាប់​នោះឡើយ​។​

ទោះជា​យ៉ាង​នាយករដ្ឋមន្ត្រី​បាន​ទម្លាក់កំហុស​ទៅលើ​ម្ចាស់​សំណង់​ដែល​មកដល់​ពេក​នេះ​មិនទាន់​ចេញ​សំណង​១​រៀល​នៅឡើយ​។​​សម្រាប់​នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន​បន្ទាប់ពី​បាន​វិលត្រឡប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ស្រុក​សៀម​នៅ​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​នៅលើ Facebook ថា «​ពេលនេះ​ខ្ញុំ​កំពុង​ធ្វើរ​ដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រុករក និង​សង្គ្រោះ​ជា​បន្ត​ជាមួយ​បងប្អូន​ដែល​កំពុងធ្វើការ​នៅ​ទីនោះ​ស្រាប់​»​។​

​សូមជម្រាបថា តា​មេ​យ​:​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​បញ្ជាក់ថា​:​សោដ​នាដ​កម្មបាក់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​គឺជា​រឿង​ឈឺចាប់​របស់​ជាតិ​យើង ពិសេស​ក្រុមគ្រួសារ​នៃ​អ្នក​ដែល​បាន​បាត់បង់​ជិវិត​ដែលជា​​ភរិយា​ឬ​ស្វាមី​ឬ​កូន​ឬ​ឪពុកម្តាយ​។​ល​។​​ដើម្បី​ចូលរួម​មរណៈទុក្ខ​និង​ជួយ​​ដល់​ជីវភាព​ក្រុមគ្រួសារ​ក្នុងនាម​​រាជរដ្ឋាភិបាល​ខ្ញុំ​សម្រេច​បញ្ចេញ​​ថវិកាជាតិ​ជួយ​ដល់​ក្រុមគ្រួសារ​​អ្នកស្លាប់​ក្នុង​មួយ​នាក់​៤០​លាន​​រៀល​(​សែ​សឹ​ប​លាន​រៀល​)​ឬ​១​ម៉ឺន​ដុល្លារ​អាមេរិក​(10.000$)​។​

​សម្រាប់​អ្នក​ត្រូវរបួស​ទាំងអស់​ត្រូវ​​ទទួលបាន​ការព្យាបាល​ដោយ​ឥត​​គិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​និង​​ទទួលបាន​ជំនួយ​ក្នុង​មួយ​នាក់​ចំនួន​៥​លាន​រៀល​(​ប្រាំ​លាន​រៀល​)​។​​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​​ប្រចាំការ​និង​ជា​រដ្ឋមន្ត្រី​ទីស្តីការ​​គណៈរដ្ឋមន្ត្រី​ទទួល​ចាត់ចែង​ថវិកា​នេះ​ជូន​បងប្អូន​។​

​នៅ​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ គ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត ដោយ​គំនរ​អគារ​កម្ពស់​៧​ជាន់​សង្កត់​លើ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានមក​អុជ​ធូប ដើម្បី​ហៅ​ព្រលឹង​ជនរងគ្រោះ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។​a build g4 a build g7 a build g2 a build g5 a build g a build g1 a build g10 a build g11 a build g12 a build g3 a build ga 


​